Jurgen Klopp បង្ហើបពីដំណឺងគួរឲ្យបារម្ភមួយជុំវិញបញ្ហារបស់ Matip

លោក Jurgen Klopp បានលើកឡើងថាខ្សែការពារ Joel Matip អាចនឹងអវត្តមានក្នុងរយៈពេលយូរ បន្ទាប់ពីរបួសក្នុងជំនួបរវាងហង្សក្រហម Liverpool ជាមួយក្រុម Fulham។

Matip បានរងរបួសនៅពាក់កណ្តាលតង់ទីពីរនៃការប្រកួត Premier League កាលពីថ្ងៃអាទិត្យនៅឯកីឡដ្ឋាន Anfield ហើយត្រូវជំនួសដោយ Ibrahima Konate បន្ទាប់ពីមានបញ្ហាភ្លាមៗ។ លោក Klopp និយាយថា ទំហំនៃបញ្ហានេះនៅមិនទាន់ដឹងនៅឡើយ ខណៈដែលខ្សែការពារនឹងត្រូវធ្វើការស្កេនជាមុនសិន ប៉ុន្តែគាត់រំពឹងថានឹងគ្មាន Matip មួយរយៈធំ។

នៅពេលសួរអំពីស្ថានភាពរបស់ Matip នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់ Klopp បានប្រាប់អ្នកយកព័ត៌មានថា “យើងបានបាត់បង់ Joel ថ្ងៃនេះ ហើយយើងមិនទាន់បានស្កែននៅឡើយទេ ប៉ុន្តែបន្ទាប់ពីអ្នកទាំងអស់ហើយអាចមើលឃើញថាវានឹងមិនចាយពេលខ្លីទេ។ វាជាជង្គង់របស់គាត់ ហើយនេះជារឿងដ៏អកុសល ប៉ុន្តែ​យើង​ត្រូវ​ឆ្លង​កាត់​រឿង​នេះឲ្យបាន”