Pep Guardiola ថា Man City ប្រហែលជាគ្មានផ្លូវបានឃើញ Kalvin-Phillips លេងទៀតឡើយ

លោក Pep Guardiola បានសារភាពថាគាត់ពិតជាមិនអាចស្រម៉ៃចេញនូវទិដ្ឋភាពដែលឃើញខ្សែបម្រើការពារ Kalvin Phillips លេងឱ្យ Manchester City សារជាថ្មីមុនចប់រដូវកាល។

លោក Guardiola សារភាពថា Phillips នឹងមិនលេងជាទៀងទាត់សម្រាប់ Man City នៅរដូវកាលនេះនោះឡើយ ហើយនិយាយថាគាត់មានភាពលំបាកក្នុងការដាក់កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅក្នុងក្រុមរបស់គាត់។ រដូវកាលនេះ អតីតខ្សែបម្រើ Leeds លេងបានត្រឹមតែ 89 នាទីនៅ Premier League និង 36 នាទីនៅ Champions League ប៉ុណ្ណោះ។ សរុបមក គាត់បានបង្ហាញខ្លួនចំនួន 29 ដងសម្រាប់ម្ចាស់ពាន Premier League, FA Cup នឹង Champions League រដូវកាលមុន។

ថ្លែងមុនការប្រកួតរបស់ Man City ទល់នឹង Luton Town ចុងសប្តាហ៍នេះ លោក Guardiola បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងចំពោះ Kalvin Phillips ទេ។ គាត់មានចរិតល្អ ខ្ញុំសុំទោសដែលខ្ញុំមិនបានជ្រើសរើសគាត់។ ខ្ញុំស្រមៃមើលក្រុមរបស់ខ្ញុំ ហើយជ្រើសរើសក្រុមដែលមានសមត្ថភាពខ្ពស់ ហើយខ្ញុំពិបាកក្នុងការដាក់ឲ្យគាត់លេងណាស់”