លោក Luis Enrique ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បាននិយាយថាមានចំណុចវិជ្ជមានជាច្រើនសម្រាប់ដំណើររបស់ក្រុមអេស្ប៉ាញមកកាន់ការប្រកួត World Cup 2022 នេះ ថ្វីត្បិតតែធ្លាក់ចេញពីវគ្គ16ក្រុមចុងក្រោយដោយភាពភ្ញាក់ផ្អើលជាទីបំផុត។

និយាយនៅក្នុងការផ្សាយក្នុងបណ្តាញសង្គម Twitch អតីតអ្នកចាត់ការរបស់ Barcelona រូបនេះបានបញ្ជាក់ថា “ចំណុចអាក្រក់សម្រាប់ការប្រកួតនេះគឺ នៅក្នុងនាទីទី 90 និងនាទីទី 120 ដែលជារឿងលំបាកបំផុត។ ពួកយើងធ្វើមិនបានល្អទល់និងម៉ារ៉ុកពិតមែន តែមានចំណុចវិជ្ជមានជាច្រើនដែលបានពី World Cup ក៏ដូចជារយះពេល4ឆ្នាំក្នុងក្រុមជម្រើសជាតិ។ ខ្ញុំគិតថាពួកយើងបានផ្តល់ទំនុកចិត្តទៅកីឡាករ ព្រោះយើងបានត្រៀមកីឡាករល្អៗសម្រាប់រយះពេល4ឆ្នាំកន្លងមកនេះ”។

គួររំលឹកផងដែរថា លោក Luis Enrique ត្រូវបានបញ្ឈប់ពីតំណែងបន្ទាប់ពីក្រុមរបស់លោកបានចាញ់ម៉ារ៉ុកក្នុងការទាត់បាល់កាត់សេចក្តី11ម៉ែត្រ។ យោងទៅតាមសម្តីរបស់គ្រូបង្វឹករូបនេះផ្ទាល់ គាត់និងមកដឹកនាំក្លិបវិញ ដោយត្រូវរង់ចាំទាល់តែដល់រដូវកាលក្រោយ៕
ប្រភព : Ibai Llanos