លោក Luis Enrique ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បាននិយាយថាមានចំណុចវិជ្ជមានជាច្រើនសម្រាប់ដំណើររបស់ក្រុមអេស្ប៉ាញមកកាន់ការប្រកួត World Cup 2022 នេះ ថ្វីត្បិតតែធ្លាក់ចេញពីវគ្គ16ក្រុមចុងក្រោយដោយភាពភ្ញាក់ផ្អើលជាទីបំផុត។ និយាយនៅក្នុងការផ្សាយក្នុងបណ្តាញសង្គម Twitch អតីតអ្នកចាត់ការរបស់ Barcelona រូបនេះបានបញ្ជាក់ថា “ចំណុចអាក្រក់សម្រាប់ការប្រកួតនេះគឺ នៅក្នុងនាទីទី 90 និងនាទីទី 120 ដែលជារឿងលំបាកបំផុត។ ពួកយើងធ្វើមិនបានល្អទល់និងម៉ារ៉ុកពិតមែន តែមានចំណុចវិជ្ជមានជាច្រើនដែលបានពី World Cup ក៏ដូចជារយះពេល4ឆ្នាំក្នុងក្រុមជម្រើសជាតិ។ ខ្ញុំគិតថាពួកយើងបានផ្តល់ទំនុកចិត្តទៅកីឡាករ ព្រោះយើងបានត្រៀមកីឡាករល្អៗសម្រាប់រយះពេល4ឆ្នាំកន្លងមកនេះ”។ គួររំលឹកផងដែរថា លោក Luis Enrique ត្រូវបានបញ្ឈប់ពីតំណែងបន្ទាប់ពីក្រុមរបស់លោកបានចាញ់ម៉ារ៉ុកក្នុងការទាត់បាល់កាត់សេចក្តី11ម៉ែត្រ។ យោងទៅតាមសម្តីរបស់គ្រូបង្វឹករូបនេះផ្ទាល់ ...
[ Continue reading ]Tag: Spain
ជប៉ុន មានសមត្ថភាពយកឈ្នះអេស្ប៉ាញថ្វីត្បិតមានភាគរយគ្រប់គ្រងបាល់ក្រោម២០ភាគរយ
ក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញកាលពីយប់មិញក្នុងលទ្ធផល 2:1 ធ្វើឲ្យពិភពបាល់ទាត់ស្ទើរតែមិនជឿអ្វីដែលខ្លួនបានឃើញ។ ក្រុមរបស់លោក Luis Enrique ជាអ្នកធ្វើបានល្អតាំងពីដើមតង់ទី 1មកម្ល៉េះ ដោយកីឡាករ Alvaro Morata ជាអ្នកស៊ុតបើកការនាំមុខមុនឲ្យក្រុមអេស្ប៉ាញនៅតង់ទី1។ ប៉ុន្តែចង្វាក់ប្រយុទ្ធរបស់ជប៉ុនបែរជាបានផលនៅវគ្គទី2 ដោយកីឡាករ Ritsu Doan ជាអ្នកតាមបានស្មើនៅនាទីទី 48 នៃការប្រកួតវគ្គទី 2។ រំលងបាន 5នាទី ពោលគឺនាទីទី 53 កីឡាករ Ao Tanaka ជាអ្នកសម្រេចជោគវាសនារបស់ក្រុមជម្រើសជាតិជប៉ុន ក្រោយការសម្រេចចិត្តពី VAR ផ្តល់បាល់ទៅខាងក្រុមរបស់លោក Hajime Moriyasu ...
[ Continue reading ]