Karim Benzema ផ្ញើរសារលើកទឹកចិត្តបារាំង ក្រោយមានឈ្មោះទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

កីឡាករ Karim Benzema បានធ្វើការគាំទ្រទៅកាន់ក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីជ័យជម្នះយ៉ាងមហិមាទៅលើក្រុមជម្រើសជាតិអង់គ្លេស ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2022។

នៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនគេផ្ទាល់ ម្ចាស់ពាន Ballon D’or ឆ្នាំនេះបានសរសេរថា “ខំប្រឹងឡើងអ្នកទាំងអស់គ្នា នៅសល់តែ2ប្រកួតទៀតទេ យើងជិតទៅដល់គោលដៅហើយ។ ខ្ញុំនិងនៅពីក្រោយអ្នកជានិច្ច​”

គួររំលឹកផងដែរថា Benzema ស្ទើរតែមានវត្តមានក្នុងការប្រកួត World Cup ទៅហើយ ប៉ុន្តែបែរជាត្រូវអាក់ខានដោយសារតែរងរបួសក្នុងកំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមុនការប្រកួតដំបូងរបស់គេបានមកដល់។ ថ្វីត្បិតតែលោក Didier Deschamps ថាអវត្តមានរបស់​ Benzema ជារឿងអាក្រក់មួយ បច្ចុប្បន្នក្រុមមាន់គកបារាំងនៅតែធ្វើបានល្អដោយកាន់តែកៀកក្នុងការរក្សាតំណែងម្ចាស់ពានម្តងទៀត៕

ប្រភព : GOAL