កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Karim Benzema បានចេញមុខធ្វើការឆ្លើយតបទៅកាន់ពាក្យចចរាមអារ៉ាមដែលថារូបគេអាចនិងបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រពាន World Cup នៅលើគណនីបណ្តាញសង្គម Instagram របស់គេផ្ទាល់។ បន្ទាប់ពីរាយការណ៍បានលើកឡើងថា រូបគេបានត្រលប់មកកាន់ការហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ អ្នកគាំទ្រភាគច្រើនជឿថា Benzema អាចត្រលប់មកជួយក្រុមលោក Didier Deschamps សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា ទល់និងក្រុមអាហ្សង់ទីន។ អ្វីៗត្រូវបានស្ងប់ស្ងាត់ នៅពេល Benzema បានបង្ហោះរូបភាពរបស់ខ្លួន ភ្ជាប់ជាមួយពាក្យមួយឃ្លាយ៉ាងខ្លីដោយសរសេរថា “ខ្ញុំមិនខ្វល់នោះទេ”។ គួររំលឹកផងដែរ ម្ចាស់ពាន Ballon D’or ឆ្នាំនេះ ...
[ Continue reading ]Tag: Karim Benzema
Karim Benzema ផ្ញើរសារលើកទឹកចិត្តបារាំង ក្រោយមានឈ្មោះទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
កីឡាករ Karim Benzema បានធ្វើការគាំទ្រទៅកាន់ក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីជ័យជម្នះយ៉ាងមហិមាទៅលើក្រុមជម្រើសជាតិអង់គ្លេស ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2022។ នៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនគេផ្ទាល់ ម្ចាស់ពាន Ballon D’or ឆ្នាំនេះបានសរសេរថា “ខំប្រឹងឡើងអ្នកទាំងអស់គ្នា នៅសល់តែ2ប្រកួតទៀតទេ យើងជិតទៅដល់គោលដៅហើយ។ ខ្ញុំនិងនៅពីក្រោយអ្នកជានិច្ច”។ គួររំលឹកផងដែរថា Benzema ស្ទើរតែមានវត្តមានក្នុងការប្រកួត World Cup ទៅហើយ ប៉ុន្តែបែរជាត្រូវអាក់ខានដោយសារតែរងរបួសក្នុងកំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមុនការប្រកួតដំបូងរបស់គេបានមកដល់។ ថ្វីត្បិតតែលោក Didier Deschamps ថាអវត្តមានរបស់ Benzema ...
[ Continue reading ]