អ្នកចាត់ការទូទៅរបស់ក្លិបកាំភ្លើងធំ Arsenal លោក Mikel Arteta ជឿជាក់ថាក្លិបរបស់ខ្លួនកំពុងស្ថិតក្នុងកន្លែងមួយដែលល្អ ហើយអាចមានសង្ឃឹមក្នុងការឈ្នះពានលីកកំពូលអង់គ្លេស English Premier League ស្របពេលដែលក្រុមរបស់លោកកំពុងត្រៀមខ្លួនរួចជាស្រេច។ ក្រុម Arsenal បានចាប់ផ្តើមវិស្សមកាលសម្រាប់ព្រឹត្តិការណ៍ World Cup ដោយនៅលើកំពូលតារាងជាមួយនិងគម្លាត 5ពិន្ទុពីក្រុមលេខ2 ដោយត្រូវត្រលប់មកការប្រកួតវិញទល់និងក្រុម West Ham United នៅថ្ងៃទី 26 ប៉ុន្តែលោក Arteta នៅតែមានភាពសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់កូនក្រុមរបស់ខ្លួន។ ថ្លែងក្រោយចប់ការប្រកួតមិត្តភាពទល់និងក្រុម Juventus អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយទាំងជំនឿចិត្តថា “ខ្ញុំគិតថាពួកយើងស្ថិតក្នុងកន្លែងមួយដែលល្អហើយ។ គ្រប់គ្នាកំពុងតែមានអារម្មណ៍រីករាយព្រោះពួកយើងឈរនៅតំណែងដែលយើងចង់បាន ពោលគឺកំពូលតារាងលីកកំពូលអង់គ្លេស។ ខ្ញុំគិតថាពួកយើងសាកសមនិងឈរតំណែងនេះ ...
[ Continue reading ]Jude Bellingham បានត្រលប់ទៅ Birmingham ដើម្បីធ្វើរឿងមួយនេះទៅកាន់ក្លិប
Jude Bellingham បានត្រលប់មកវិញដើម្បីថ្លែងអំណរគុណដល់ក្លិបពីកុមារភាពរបស់គាត់ Birmingham City បន្ទាប់ពីការបង្ហាញខ្លួនដ៏អស្ចារ្យរបស់គាត់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។ Bellingham គឺជាកីឡាករដ៏លេចធ្លោម្នាក់របស់លោក Gareth Southgate នៅក្នុងប្រទេសកាតា ប៉ុន្តែរូបគេនៅតែឆ្លៀតឱកាសដើម្បីត្រលប់ទៅរកក្រុមពីកុមារភាពរបស់គាត់ និងបង្ហាញពីការដឹងគុណរបស់គាត់ចំពោះក្លឹបដែលជួយឲ្យគាត់មានអាជីពបាល់ទាត់រហូតដល់សព្វថ្ងៃ។ Birmingham បានសម្រេចចូលនិវត្តន៍លេខអាវរបស់ Jude Bellingham បន្ទាប់ពីគាត់បានចាកចេញទៅ Borussia Dortmund ក្នុងខែមិថុនាឆ្នាំ 2020។ ខណៈពេលដែល Bellingham បានបញ្ចប់ការប្រកួត World Cup អនាគតរបស់គាត់នៅកម្រិតក្លឹបនៅតែមិនទាន់ច្បាស់លាស់។ លោក Paul Ince គ្រូបង្វឹករបស់ Reading ថ្មីៗនេះបានព្រមានកីឡាករវ័យ ...
[ Continue reading ]Karim Benzema ឆ្លើយតបទៅពាក្យចចាមអារ៉ាមក្នុងការលេងវគ្គផ្តាច់ព្រ័ត្រ World Cup
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Karim Benzema បានចេញមុខធ្វើការឆ្លើយតបទៅកាន់ពាក្យចចរាមអារ៉ាមដែលថារូបគេអាចនិងបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រពាន World Cup នៅលើគណនីបណ្តាញសង្គម Instagram របស់គេផ្ទាល់។ បន្ទាប់ពីរាយការណ៍បានលើកឡើងថា រូបគេបានត្រលប់មកកាន់ការហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ អ្នកគាំទ្រភាគច្រើនជឿថា Benzema អាចត្រលប់មកជួយក្រុមលោក Didier Deschamps សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា ទល់និងក្រុមអាហ្សង់ទីន។ អ្វីៗត្រូវបានស្ងប់ស្ងាត់ នៅពេល Benzema បានបង្ហោះរូបភាពរបស់ខ្លួន ភ្ជាប់ជាមួយពាក្យមួយឃ្លាយ៉ាងខ្លីដោយសរសេរថា “ខ្ញុំមិនខ្វល់នោះទេ”។ គួររំលឹកផងដែរ ម្ចាស់ពាន Ballon D’or ឆ្នាំនេះ ...
[ Continue reading ]Steven Gerrard ថា Jurgen Klopp និងជួយឲ្យ Liverpool ធ្វើបានល្អវិញបន្ទាប់ពី World Cup ចប់
អតីតកីឡាករហង្សក្រហម Liverpool លោក Steven Gerrard ជឿជាក់ថា Liverpool និងអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អបន្ទាប់ពីការសម្រាកកំឡុងការប្រកួត World Cup។ ក្រុមហង្សក្រហមចាប់ផ្តើមរដូវកាលដ៏អាក្រក់ ខណៈដែលពួកគេឈរនៅលេខរៀងទី 6 ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីការប្រកួតចំនួន 14 លើកដែលធ្វើឱ្យពួកគេតាមពីក្រោយក្រុមកំពូលតារាង Arsenal រហូតដល់ទៅ 15 ពិន្ទុ។ ក្រុមរបស់លោក Jurgen Klopp បច្ចុប្បន្នកំពុងស្ថិតនៅក្នុងជំរុំហ្វឹកហាត់ក្នុងទីក្រុងឌូបៃ ហើយអតីតខ្សែបម្រើ Gerrard ជឿជាក់ថាពួកគេនឹងត្រលប់មកវិញកាន់តែរឹងមាំមុនពេលត្រលប់មកទីលានប្រកួតវិញនៅសប្តាហ៍ក្រោយ។ ថ្លែងក្នុងគេហទំព័រផ្លូវការរបស់ Liverpool លោក Steven ...
[ Continue reading ]ប្រធានក្លិប Al-Nassr ចេញមុខបដិសេដថាមិនដែលបានចរចារជាមួយ Ronaldo ម្តងណាឡើយ
ប្រធានក្លិបបាល់ទាត់ Al-Nassr នៃប្រទេសអារ៉ាប៊ីសាអូឌីតបានផ្ទុះសំណើចនៅពេលដែលត្រូវបានគេសួរអំពីកិច្ចចរចារជាមួយខ្សែប្រយុទ្ធដែលមិនទាន់មានក្លិបលេង កីឡាករ Crisitano Ronaldo។ ក្រោយចាកចេញពីក្លិប Manchester United ម្ចាស់ពាន Ballon D’or 5សម័យរូបនេះត្រូវបានសារព័ត៌មានជាច្រើនជឿជាក់ថា អាចនិងផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតជាមួយក្លិបហ៊ានចាយលុយធំ Al-Nassr ប៉ុន្តែពេលនេះភាគីខាងក្លិបបានចេញមុខបដិសេដថាមិនដែលបានធ្វើការទាក់ទងដើម្បីនាំយកកីឡាករវ័យ37ឆ្នាំរូបនេះម្តងណាសោះឡើយ។ លោក Musalli Al Muammar ដែលជាប្រធានក្លិប Al-Nassr បាននិយាយក្នុងវីដេអូមួយអំពីបញ្ហានេះ ដោយលើកឡើងថា “តើ Ronaldo ជានរណាគេ? ខ្ញុំមិនដែលស្គាល់គាត់នោះឡើយ។ Ronaldo កំពុងតែមមាញឹកជាមួយ World Cup ហើយខ្ញុំគិតថាគាត់មិនស្ថិតក្នុងការចរចារជាមួយក្លិបណាទេ”៕ ប្រភព ...
[ Continue reading ]Atletico Madrid ត្រៀមបញ្ជូនកីឡាករ2រូបនេះឲ្យទៅក្រុម Chelsea
ក្លិបបាល់ទាត់ Atletico Madrid បានទាក់ទងទៅកាន់តោខៀវ Chelsea ដើម្បីត្រៀមធ្វើការស្នើផ្តល់ជូនកីឡាករ Matheus Cunha និង Joao Felix ទៅក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក្នុងខែមករានេះ។ កីឡាករវ័យ 23 ឆ្នាំ Joao Felix ធ្វើបានយ៉ាងល្អនៅ World Cup ប៉ុន្តែបែរជាមិនមានទំនាក់ទំនងល្អជាមួយអ្នកចាត់ការទូទៅរបស់ Atletico លោក Diego Simeone ហើយក្លិបអេស្ប៉ាញមួយនេះអាចនឹងអនុញ្ញាតឲ្យរូបគាត់ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ដែលអាចជាជម្រើសដ៏ទាក់ទាញសម្រាប់ Chelsea ស្របពេលដែលកីឡាករ Armando Broja បានរងរបួសជង្គង់កម្រិតធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានេះដែរ ...
[ Continue reading ]តារាឆ្នើមរបស់បារាំងមួយរូប បោះពាក្យថាមិនខ្លាច Messi នោះទេ
កីឡាកររបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថាខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការលេងជាមួយ Lionel Messi ស្របពេលដែលបារាំងត្រូវជួបជាមួយអាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ឆ្នាំ 2022នេះ។ ក្រុមម្ចាស់ពាន World Cup ឆ្នាំ 2018 ត្រូវឡើងទៅជួបក្រុមជម្រើសជាតិអាហ្សង់ទីននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះដើម្បីស្វែងរកក្រុមបាល់ទាត់មួយដែលជាក្រុមខ្លាំងបំផុតក្នុងលោក។ បារាំងបានយល់យ៉ាងច្បាស់ពី សមត្ថភាពពិសេសរបស់ Messi ប៉ុន្តែកីឡាករ Theo Hernandez បានពោលពាក្យថាខ្លួនមានទំនុកចិត្តថារូបគេអាចបិទកីឡាករ Messi បានជាប់។ ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិបារាំងបានប្រាប់ទៅកាន់ RAI Sport ថា “ការលេងវគ្គផ្តាច់ព្រ័ត្រ World Cup 2លើកជាប់គ្នាជារឿងដែលល្អមួយ។ យើងនិងធ្វើការរឹតតែខ្លាំងសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ។ Messi ...
[ Continue reading ]FIFA គ្រោងធ្វើកំណែទម្រង់នៃការប្រកួត World Cup ឆ្នាំ 2026 ក្រោយទទួលបានជោគជ័យខ្លាំងក្នុងឆ្នាំនេះ
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងតែមានគម្រោងធ្វើកំណែទម្រង់សម្រាប់ព្រឹត្តិការណ៍ World Cup ក្រោយបន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុយ៉ាងជក់ចិត្តដិតអារម្មណ៍រួចមក សម្រាប់ការប្រកួតដែលធ្វើឡើងនៅប្រទេសកាតាឆ្នាំនេះ។ FIFA កំពុងដាក់សំណើរធ្វើការកែប្រែទម្រង់សម្រាប់ការប្រកួត World Cup ឆ្នាំ 2026 ដែលប្រារព្ធឡើងនៅប្រទេស អាមេរិក កាណាដា និងមិចស៊ីកូ ដោយត្រៀមបន្ថែមក្រុមចូលរួមប្រកួតរហូតដល់ទៅ 48ក្រុម ប៉ុន្តែការសម្រេចចិត្តនិងចេញជាផ្លូវការនៅឆ្នាំក្រោយ ដោយទម្រង់មួយនេះបានស្ថិតនៅលើតុចរចារ បើយោងទៅតាមការរាយការណ៍ពី Reuters។ ក្នុងករណីនេះ មានដំណោះស្រាយពីរដែលអាចធ្វើទៅបាន។ ជម្រើសទីមួយនោះគឺ ការប្រកួតនិងមាន 12ពូល ដែលមួយពូលមាន4 ក្រុម។ ក្រុមដែលឈរលើកំពូលតារាងក្រោយឆ្លងកាត់3ប្រកួត រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ 3 ល្អបំផុតនិងមានសិទ្ធិឡើងទៅវគ្គបន្ត។ ...
[ Continue reading ]Lionel Messi បន្តការប្រកួតទល់និងក្រូអាត ទាំងដែលខ្លួនមានបញ្ហារបួស
ក្រុមជម្រើសជាតិអាហ្សង់ទីន ហាក់ជួបជាមួយរឿងដែលមិនសូវល្អក្រោយចាប់ផ្តើមការប្រកួតប៉ុន្មាននាទីដំបូង ដោយសារតែកីឡាករសំខាន់របស់ក្រុម កីឡាករ Lionel Messi ដូចជាមានបញ្ហារបួស។ តារាប្រចាំក្រុមអាហ្សង់ទីនត្រូវបានគេប្រទះឃើញរបួសសរសៃពួរនៅពេលប្រកួតជាមួយក្រូអាត។ យ៉ាងណាក្តី ខ្សែប្រយុទ្ធនៅតែអាចបន្តការប្រកួតទាំងមូល ហើយបន្តបើកការស៊ុតបាល់ប៉េណាល់ទី មុនពេលបង្កើតបានមួយគ្រាប់ទៀតឲ្យកីឡាករវ័យក្មេង Julian Alvarez ខណៈដែលក្រុមរបស់លោក Lionel Scaloni យកឈ្នះក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល 3:0 ដោយគ្មានការតដៃ។ Messi បច្ចុប្បន្នមានឈ្មោះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ World Cup ដោយរកបាន 5 គ្រាប់ស្មើគ្នាជាមួយ Kylian Mbappe របស់បារាំង។ Lionel Messi កំពុងតែកៀកក្នុងការលើកពាន World ...
[ Continue reading ]Erik ten Hag ស្នើរឲ្យ Harry Maguire ធ្វើរឿងមួយនេះឲ្យបានពេលត្រលប់ពីក្រុមជម្រើសជាតិវិញ
អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United លោក Erik ten Hag បានធ្វើការស្នើរទៅកាន់ខ្សែការពារ Harry Maguire ឲ្យរក្សាទម្រង់លេងនៅអង់គ្លេសឡើងវិញសម្រាប់ Manchester United បន្ទាប់ពីយុទ្ធនាការ World Cup ដ៏គួរឱ្យចាប់អារម្មណ៍។ ក្នុងសន្និសីទកាសែត លោក ten Hag បាននិយាយថា “ខ្ញុំត្រូវបានគេសួរជាច្រើនដង។ វាច្បាស់ណាស់ថាគាត់ (Maguire) មានសមត្ថភាពល្អគ្រប់គ្រាន់ក្នុងការលេងនៅកម្រិតខ្ពស់បំផុត។ គាត់ធ្វើបានយ៉ាងល្អសម្រាប់ក្រុមអង់គ្លេសស្ទើរតែគ្រប់ពេលវេលា។ ប៉ុន្តែនៅពេលលេងជាមួយក្រុម Manchester United គេបែរជាមានបញ្ហាទៅវិញ ហើយនេះជាចំណុចលំបាកមួយសម្រាប់យើង។ យើងចង់ឱ្យគាត់នាំយកទម្រង់លេងល្អនៅលើទីលានសម្រាប់ Manchester ...
[ Continue reading ]