Jude Bellingham បានត្រលប់មកវិញដើម្បីថ្លែងអំណរគុណដល់ក្លិបពីកុមារភាពរបស់គាត់ Birmingham City បន្ទាប់ពីការបង្ហាញខ្លួនដ៏អស្ចារ្យរបស់គាត់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។

Bellingham គឺជាកីឡាករដ៏លេចធ្លោម្នាក់របស់លោក Gareth Southgate នៅក្នុងប្រទេសកាតា ប៉ុន្តែរូបគេនៅតែឆ្លៀតឱកាសដើម្បីត្រលប់ទៅរកក្រុមពីកុមារភាពរបស់គាត់ និងបង្ហាញពីការដឹងគុណរបស់គាត់ចំពោះក្លឹបដែលជួយឲ្យគាត់មានអាជីពបាល់ទាត់រហូតដល់សព្វថ្ងៃ។ Birmingham បានសម្រេចចូលនិវត្តន៍លេខអាវរបស់ Jude Bellingham បន្ទាប់ពីគាត់បានចាកចេញទៅ Borussia Dortmund ក្នុងខែមិថុនាឆ្នាំ 2020។

ខណៈពេលដែល Bellingham បានបញ្ចប់ការប្រកួត World Cup អនាគតរបស់គាត់នៅកម្រិតក្លឹបនៅតែមិនទាន់ច្បាស់លាស់។ លោក Paul Ince គ្រូបង្វឹករបស់ Reading ថ្មីៗនេះបានព្រមានកីឡាករវ័យ 19 ឆ្នាំរូបនេះ កុំឱ្យប្រញាប់ប្រញាល់ផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Premier League ខណៈដែលម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid ក៏កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ទៅលើគោលដៅរបស់ Liverpool និង Manchester City រូបនេះ៕
ប្រភព : GOAL