ខ្សែបម្រើ Philippe Coutinho របស់ Aston Villa ចង់ចាកចេញពីក្រុមនៅ Premier League ហើយត្រលប់ទៅប្រេស៊ីលវិញ ដោយក្លិប Corinthians កំពុងតែចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ។ Philippe Coutinho ចង់ចាកចេញពី Aston Villa ហើយត្រលប់ទៅប្រេស៊ីលវិញ។ កីឡាករវ័យ 30 ឆ្នាំទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាអចិន្ត្រៃយ៍រយៈពេល 4 ឆ្នាំកាលពីខែឧសភា ហើយបានទាក់ទាញចំណាប់អារម្មណ៍ពី Corinthians ។ ភ្នាក់ងាររបស់ Coutinho គឺលោក Kia Joorabchian មានទំនាក់ទំនងល្អជាមួយក្រុមប្រេស៊ីលមួយនេះ ប៉ុន្តែកិច្ចព្រមព្រៀងអាចនឹងពិបាកឈានទៅដល់សេចក្តីសម្រេចដោយសារតែតម្រូវការប្រាក់ខែខ្ពស់របស់អតីតកីឡាករ ...
[ Continue reading ]Martinelli គ្រោងនិងបន្តកុងត្រាជាមួយ Arsenal ថ្វីត្បិត Barcelona កំពុងពេញចិត្ត
ខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងដែលកំពុងទទួលបានការចាប់អារម្មណ៍ កីឡាករ Gabriel Martinelli ត្រូវបានគេរាយការណ៍ថា កាន់តែកៀកចូលមកដល់ការបន្តកុងត្រាថ្មិជាមួយក្រុមកាំភ្លើងធំ Arsenal ស្របពេលដែលក្លិបអ្នកមានបុណ្យ FC Barcelona ក៏កំពុងតែបង្ហាញពីចំណាប់អារម្មណ៍ចង់បានរូបគេដូចគ្នា។ Barcelona ត្រូវបានគេរាយការណ៍ថាបានតាមដាន Martinelli អស់រយៈពេលជាច្រើនខែ ហើយបានសាកសួរអំពីលទ្ធភាពដែលគេអាចផ្លាស់មកអេស្ប៉ាញនៅមុនការប្រកួត World Cup។ ជាមួយនឹងកិច្ចសន្យារបស់ខ្សែបម្រើស្លាបប្រេស៊ីលដែលផុតកំណត់នៅឆ្នាំ 2024 វាហាក់បីដូចជាគាត់អាចនឹងមានសង្ឃឹមចាកចេញ។ ប៉ុន្តែក្តីសង្ឃឹមទាំងនោះនឹងត្រូវរលាយសាបសូន្យក្នុងពេលឆាប់ៗនេះ ខណៈដែល Martinelli និង Arsenal ហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀងដែលនឹងរក្សាខ្សែបម្រើស្លាបនៅកីឡដ្ឋាន Emirates Stadium រហូតដល់ឆ្នាំ 2027 ។ នៅអាយុត្រឹមតែ 21 ...
[ Continue reading ]Antonio Conte បង្ហើបឲ្យដឹងពីស្ថានភាពរបួសរបស់ Richarlison
លោក Antonio Conte បានបញ្ជាក់ថា ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Richarlison គ្រោងនិងធ្វើការស្កេន MRI ដើម្បីឲ្យកាន់តែច្បាស់ពីស្ថានភាពរបួសរបស់គេ ស្របពេលដែលកីឡាកររូបនេះ មានបញ្ហាសរសៃពួរពេលលេងឲ្យប្រេស៊ីលនៅ World Cup។ Richarlison បានរងរបួសសរសៃពួរពេលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រេស៊ីលក្នុងព្រឹត្តិការណ៍ World Cup 2022។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងប្រទេសកាតា ប៉ុន្តែត្រូវបានបង្ខំឱ្យចេញពីការប្រកួតក្នុងវគ្គ 8ក្រុមចុងក្រោយរបស់ប្រេស៊ីលទល់និងក្រុមក្រូអាត។ គ្រូបង្វឹកក្រុម Tottenham លោក Antonio Conte បានផ្តល់ការប្រាប់ឲ្យដឹងពីបញ្ហាកាយសម្បទាលើកីឡាករមួយចំនួនរបស់គាត់ ហើយនិយាយថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវតែឆ្លងកាត់ការស្កេន។ អតីតគ្រូបង្វឹកក្រុម Inter ...
[ Continue reading ]កីឡាករយុវជនមួយរូប ចេញបទចម្រៀងដាក់ចំណងជើង Reece James យ៉ាងភ្ញាក់ផ្អើល
ខ្សែការពារយុវជនរបស់ក្លិបតោខៀវ Chelsea កីឡាករ Derrick Abu បានរួមបញ្ចូលអាជីពបាល់ទាត់របស់គេ ជាមួយនិងក្តីស្រលាញ់នៃចម្រៀង ដោយបានធ្វើចម្រៀងមួយបទ ក្រោមចំណងជើង Reece James។ Abu បច្ចុប្បន្នជាកីឡាករស្ថិតក្នុងការជ្រើសរើសរបស់ក្រុមគ្រូបង្វឹកនៅកីឡដ្ឋាន Stamford Bridge។ ដោយត្រូវបានគេស្គាល់ថាជា Cho$en ក្នុងឈ្មោះអ្នកចម្រៀង រូបគេបានចេញជាចម្រៀងមួយអាល់ប៊ុម ដោយក្នុងនោះអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលនៅពេលឃើញចំណងជើងបទចម្រៀងមួយត្រូវបានដាក់ដូចទៅនិងឈ្មោះខ្សែការពារឆ្នើមរបស់ក្រុមឈុតធំ កីឡាករ Reece James។ Abu បាននៅ Chelsea តាំងពីចុះកុងត្រាជាមួយក្រុមអាយុក្រោម 11 ឆ្នាំ ហើយនឹងសង្ឃឹមថាគាត់អាចឈានទៅដល់ក្រុមដំបូង។ គាត់មានឈ្មោះចូលលេងជាទៀងទាត់សម្រាប់ក្រុមអាយុក្រោម 18 ឆ្នាំហើយបានឈានជើងទៅឈុត B ...
[ Continue reading ]Alexis Mac Allister បានទាក់ទាញក្រសែភ្នែកក្រុមជាច្រើន បន្ទាប់ពីជួយអាហ្សង់ទីនលើកពាន
កីឡាករ Alexis Mac Allister បានក្លាយជាចំណីចក្ខុសម្រាប់ក្រុមធំៗជាច្រើននៅអឺរ៉ុប បន្ទាប់ពីធ្វើបានយ៉ាងល្អ ជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះ។ ខ្សែបម្រើវ័យ 23ឆ្នាំរូបនេះ បានក្លាយជាចំណែកមួយយ៉ាងសំខាន់សម្រាប់លោក Lionel Scaloni ក្នុងដំណើរឆ្ពោះទៅរកពាន World Cup ជាលើកទី3 របស់ក្រុមអាហ្សង់ទីន។ ស្របពេលដែលក្រុម Brighton Hove & Albion កំពុងធ្វើការយ៉ាងខ្នះខ្នែងដើម្បីបន្តកុងត្រាឲ្យរូបគេ CEO របស់ក្លិប លោក Paul Barber បាននិយាយថា កីឡាកររូបនេះទទួលបានសំណើរជាច្រើនពីក្រុមនៅតំបន់អឺរ៉ុប។ ...
[ Continue reading ]អតីតកីឡាករឆ្នើមមួយរូប ធ្វើការរិះគន់ Ronaldo ចំៗពេលឃើញ Messi លើកពាន
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរិះគន់យ៉ាងធ្ងន់ធ្ងរសម្រាប់ការធ្វើមិនសូវបានល្អនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ស្របពេលដែល Messi បានស្គាល់រសជាតិពាន World Cup ជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ វីរកីឡាករអាឡឺម៉ង់ Lothar Matthaus បានចែករំលែកគំនិតរបស់គាត់លើកំពូលតារាឆ្នើម Lionel Messi និង Cristiano Ronaldo នៅ World Cup 2022។ Messi បានក្នុងនាមជាប្រធានក្រុមអាហ្សង់ទីនជួយឲ្យក្រុមខ្លួនទទួលបានជោគជ័យ ដោយទទួលបានពាន Golden Ball ជាពានកីឡាករល្អបំផុតនៃព្រឹត្តិការណ៍។ នេះជារឿងមួយផ្សេងសម្រាប់ Ronaldo ...
[ Continue reading ]Didier Deschamps សោកស្តាយចំពោះការចាញ់របស់បារាំងក្រោមថ្វីជើងអាហ្សង់ទីន
លោក Didier Deschamps បានបង្ហាញថាលោកមានការខឹងសម្បាជាខ្លាំងកំឡុងការជួបជុំនៅតង់ទី1 ដែលស្ទើរតែជួយឲ្យក្រុមជម្រើសជាតិបារាំងយកឈ្នះក្រុមអាហ្សង់ទីននៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។ ក្រុមបារាំងបានតាមស្មើអាហ្សង់ទីនក្រោយភ្លាត់2គ្រាប់កាលពីតង់ទី1។ លោក Deschamps មានការអន់ចិត្តជាខ្លាំងពេក ដោយបានធ្វើការស្រែកគំហកខ្លាំងរហូតដល់ថ្នាក់របួសមេដៃ ដោយប្រទះឃើញថារូបគាត់រុំបង់បិទដំបៅនៅពេលឡើងទៅទទួលមេដាយប្រាក់ក្រោយចប់ការប្រកួត។ អ្នកចាត់ការក្រុមជម្រើសជាតិបារាំងបាននិយាយទោកាន់អ្នកសារព័ត៌មានថា “ខ្ញុំបានរងរបួសដៃនៅកាលចប់តង់ទី1។ ពេលខ្លះយើងទាល់តែធ្វើបែបនេះទើបក្រុមយើងអាចត្រលប់មកសភាពគ្រាន់បើវិញ។ យើងមានអារម្មណ៍ថាក្រុមរបស់យើងហាក់ដូចជាមិនទាន់ធ្វើបានល្អដល់ចំណុចកំពូល”៕ ប្រភព : GOAL
[ Continue reading ]Liverpool ឆ្លៀតឱកាសតាមយក Mason Mount ស្របពេលរូបគេមិនទាន់តកុងត្រាថ្មី
ក្លិបហង្សក្រហម Liverpool កំពុងតែតាមដានអំពីស្ថានការណ៍របស់ខ្សែបម្រើតោខៀវ Chelsea កីឡាករ Mason Mount ស្របពេលដែលរូបគេនៅមិនទាន់មានភាពច្បាស់លាស់ថានិងស្នាក់នៅបន្តជាមួយ Chelsea ទៀតរឺយ៉ាងណា។ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស មិនទាន់ចុះកុងត្រាថ្មីជាមួយក្លិបពីកុមារភាពរបស់គេនៅឡើយទេ ដូចនេះដរាបណា Mount មិនទាន់តកុងត្រាថ្មី ក្លិប Liverpool និងបន្តតាមយកហត្ថលេខារបស់កីឡាករវ័យ23ឆ្នាំរូបនេះឲ្យទាល់តែបាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កុងត្រារបស់ Mason Mount ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងជើង នៅសល់ពេលត្រឹម18ខែទៀតប៉ុណ្ណោះ ហើយការចរចារបច្ចុប្បន្ននៅមានការជាប់គាំងរហូតដល់ខែមករា ដែលនេះធ្វើឲ្យ Liverpool មានឱកាសទាក់ទាញចំណាប់អារម្មណ៍របស់ Mount៕ ប្រភព : The Guardian
[ Continue reading ]Emiliano Martinez ឌឹដង Mbappe ក្រោយបារាំងចាញ់អាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ
អ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Emiliano Martinez បានធ្វើការឌឺដងពាក្យសម្តីឲ្យទៅតារាវ័យក្មេងបារាំង Kylian Mbappe ស្របពេលដែលអាហ្សង់ទីនកំពុងតែអបអរសាទរជាមួយជ័យជម្នះ World Cup កាលពីយប់មិញ។ ក្រុមកីឡាកររបស់អាហ្សង់ទីនបានធ្វើការរាំរែកនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បន្ទាប់ពីបំបាក់បារាំងនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន World Cup។ ស្របពេលដែលកីឡាករទាំងនោះកំពុងតែច្រៀងសុខៗ រូបគេបែរជាដកឃ្លាមួយភ្លែត ទុកចន្លោះឲ្យ Emi Martinez ធ្វើការស្រែកថា “ចូលរួមសោកស្តាយទៅដល់ Mbappe ផង”។ Mbappe ធ្វើបានយ៉ាងល្អ ខណៈដែលគាត់បានស៊ុតបាល់បញ្ចូលទី 3 គ្រាប់ដើម្បីក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រ World Cup ចាប់តាំងពីវីរបុរសអង់គ្លេស Geoff Hurst ...
[ Continue reading ]Gareth Southgate និងបន្តជាគ្រូបង្វឹករបស់អង់គ្លេសសម្រាប់ព្រឹត្តិការណ៍ EURO ឆ្នាំ 2024
អ្នកចាត់ការ Gareth Southgate ត្រូវបានគេរំពឹងថានឹងបន្តដឹកនាំក្រុមតោកំណាចអង់គ្លេសទោមុខទៀត បន្ទាប់ពីបានវាយតម្លៃអនាគតរបស់គាត់បន្ទាប់ពីការធ្លាក់ចេញពី World Cup របស់អង់គ្លេស។ អ្នកចាត់ការវ័យ 52ឆ្នាំរូបនេះបានដឹកនាំប្រទេសអង់គ្លេសទៅកាន់វគ្គ8ក្រុមចុងក្រោយ ដែលពួកគេបានចាញ់ក្រុមជម្រើសជាតិបារាំង ហើយក្រោយមកមានភាពស្រពិចស្រពិលថាតើត្រូវបន្តការងាររឺអត់។ ឥឡូវនេះ បើយោងតាមកាសែត The Telegraph គាត់បានសម្រេចចិត្តបន្តដឹកនាំ ទោះបីជាគាត់មិនទាន់ជូនដំណឹងដល់សហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏ដោយ។ របាយការណ៍ដដែលបានអះអាងថាលោក Southgate មានគម្រោងចាកចេញបន្ទាប់ពីការប្រកួត World Cup ដោយជឿថាមានភាពអវិជ្ជមានច្រើនពេកជុំវិញការងាររបស់គាត់បន្ទាប់ពីយុទ្ធនាការ UEFA Nations League ដ៏អាក្រក់មួយសម្រាប់អង់គ្លេស។ ចាប់តាំងពីពេលនោះមក គាត់បានឆ្លៀតពេលដើម្បីពិចារណាឡើងវិញនូវជំហររបស់គាត់ ដោយចុងក្រោយគឺមកដល់ស្ថានភាពមួយនេះហើយ។ FA ...
[ Continue reading ]