កីឡាករយុវជនមួយរូប ចេញបទចម្រៀងដាក់ចំណងជើង Reece James យ៉ាងភ្ញាក់ផ្អើល

ខ្សែការពារយុវជនរបស់ក្លិបតោខៀវ Chelsea កីឡាករ Derrick Abu បានរួមបញ្ចូលអាជីពបាល់ទាត់របស់គេ ជាមួយនិងក្តីស្រលាញ់នៃចម្រៀង ដោយបានធ្វើចម្រៀងមួយបទ ក្រោមចំណងជើង Reece James។

Abu បច្ចុប្បន្នជាកីឡាករស្ថិតក្នុងការជ្រើសរើសរបស់ក្រុមគ្រូបង្វឹកនៅកីឡដ្ឋាន Stamford Bridge។ ដោយត្រូវបានគេស្គាល់ថាជា Cho$en ក្នុងឈ្មោះអ្នកចម្រៀង រូបគេបានចេញជាចម្រៀងមួយអាល់ប៊ុម ដោយក្នុងនោះអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលនៅពេលឃើញចំណងជើងបទចម្រៀងមួយត្រូវបានដាក់ដូចទៅនិងឈ្មោះខ្សែការពារឆ្នើមរបស់ក្រុមឈុតធំ កីឡាករ Reece James។

Abu បាននៅ Chelsea តាំងពីចុះកុងត្រាជាមួយក្រុមអាយុក្រោម 11 ឆ្នាំ ហើយនឹងសង្ឃឹមថាគាត់អាចឈានទៅដល់ក្រុមដំបូង។ គាត់មានឈ្មោះចូលលេងជាទៀងទាត់សម្រាប់ក្រុមអាយុក្រោម 18 ឆ្នាំហើយបានឈានជើងទៅឈុត B នៅរដូវកាលនេះដោយបច្ចុប្បន្នរូបគេកំពុងជាប់ភារកិច្ចលេងនៅ Premier League 2 ដែលជាពានយុវជនសម្រាប់លីកកំពូលអង់គ្លេស៕

ប្រភព : GOAL