អតីតកីឡាករបាល់ទាត់ Sergio Kun Aguero បានធ្វើការថ្កោលទោសទៅលើការកាត់សេចក្តីរបស់លោក Antonio Mateu Lahoz ជាខ្លាំង ក្នុងជំនួបរវាងក្រុមជម្រើសជាតិអាហ្សង់ទីនទល់និងក្រុមហូឡង់កាលពីពេលថ្មីៗនេះ។ ក្នុងការប្រកួតមួយនេះ លោក Antonio Lahoz ហាក់មានភាពឆេវឆាវជាខ្លាំង ដោយបានប្រើប្រាស់កាតលឿងចំនួន 14 ក្នុងមួយប្រកួត ស្របពេលដែលកីឡាករបានប៉ះទង្គិចពាក្យសម្តីស្ទើរតែមានការវាយតប់ជាច្រើនលើកច្រើនសារ។ អ្វីដែលរឹតតែចម្រូងចម្រាស់ខ្លាំងនោះ លោក Lahoz បានផ្តល់បានពិន័យ free-kick នៅចុងម៉ោងយ៉ាងគ្រោះថ្នាក់មួយដល់ក្រុមហូឡង់ ជាហេតុដែលការប្រកួតបានអូសបន្លាយទៅដល់ការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រសម្រេចយកក្រុមខ្លាំងមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Sergio Aguero បានសរសេរនៅក្នុងគណនី Twitter ផ្ទាល់របស់ខ្លួនថា “អាជ្ញាកណ្តាលមួយរួបនេះចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពេកហើយ ...
[ Continue reading ]Tite ប្រកាសលាចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ក្រោយចាញ់ក្រូអាតយ៉ាងភ្ញាក់ផ្អើល
អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបានរក្សាពាក្យសន្យារបស់គាត់ ដោយបានលាចេញពីតំណែង ក្រោយមិនអាចជួយឲ្យប្រេស៊ីលឡើងទៅវគ្គ 4 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះបាន។ បន្ទាប់ពីប្រេស៊ីលត្រូវបានក្រុមក្រូអាតទម្លាក់ចេញពីការប្រកួត ដោយបាល់កាត់សេចក្តី 11 ម៉ែត្រភ្លាម លោក Tite ក៏បានចេញមុខនិយាយជាសាធារណះភ្លាមៗ។ ថ្លែងទៅកាន់សន្និសីទកាសែត លោក Tite បានឲ្យដឹងថា “ដូចដែលខ្ញុំនិយាយ ការងាររបស់ខ្ញុំបានមកដល់ទីបញ្ចប់។ ខ្ញុំបាននិយាយទុកមុនតាំងពីមួយឆ្នាំជាងមុនមកម្ល៉េះ ដូចនេះខ្ញុំនិងធ្វើតាមអ្វីដែលខ្ញុំបានសន្យា”។ គួររំលឹកផងដែរថា គាត់ធ្លាប់និយាយយ៉ាងច្បាស់ថា គាត់នៅជាគ្រូបង្វឹកប្រេស៊ីលរហូតទាល់ចប់ World Cup។ មកដល់ពេលនេះ គាត់ក៏បានធ្វើតាមអ្វីដែលខ្លួនបានលើកឡើងជាយូរលង់មកហើយ ក្រោយជួយឲ្យប្រេស៊ីលឈ្នះពានជាច្រើន ...
[ Continue reading ]Lionel Scaloni ហួសចិត្តពេលអ្នកកាសែតធ្វើឲ្យបែកធ្លាយរឿងមួយនេះ
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានចោទប្រកាន់ទៅលើអ្នកសារព័ត៌មានដែលកំពុងព្យាយាមជួយក្រុមជម្រើសជាតិហូឡង់ដោយធ្វើឲ្យបែកធ្លាយបញ្ជីកីឡាកររបួសរបស់អាហ្សង់ទីន។ នៅពេលដែលត្រូវបានគេសួរអំពីព័ត៌មានរបស់កីឡាករ លោក Scaloni បានចេញមុខឆ្លើយទាំងកំហឹងថា “ការហ្វឹកហាត់របស់យើងគឺមិនមានឲ្យនរណាដឹងនោះទេ ហេតុអ្វីអ្នកសួរខ្ញុំអំពី Rodrigo De Paul?តើអ្នកព្យាយាមជួយហូឡង់រឺ? វាមិនមានផ្តល់ផលល្អអីសម្រាប់យើងទេពេលព័ត៌មានត្រូវបានបែកធ្លាយ វាពិតជាចម្លែកខ្លាំងណាស់”។ គួររំលឹកផងដែរថា យោងទៅតាមអ្វីដែលបានបែកធ្លាយ កីឡាករ Rodrigo De Paul និង Angel Di Maria អាចជាកីឡាករទាំងពីររូបដែលកំពុងជួបប្រទះបញ្ហារបួស ដោយការប្រកួតទល់និងក្រុមជម្រើសជាតិហូឡង់សម្រាប់វគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup កាន់តែកៀកទៅហើយ៕ ប្រភព : ...
[ Continue reading ]សម្តីដ៏រំជួលចិត្តមួយរបស់ Cristiano Ronaldo បានកក្រើកឡើងវិញកំឡុងការប្រកួត World Cup
ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ធ្លាប់បាននិយាយមុនការប្រកួត World Cup ថា រូបគេមិនមានបញ្ហាអ្វីនោះឡើយទោះមិនបានរកគ្រាប់បាល់ជូនជាតិក៏ដោយ។ និយាយនៅក្នុងកិច្ចសម្ភាសន៍មុន World Cup Ronaldo ធ្លាប់និយាយថា “ដូចដែលខ្ញុំធ្លាប់និយាយជាយូរហើយ ខ្ញុំមិនដែលរត់តាមកំណត់ត្រាទេ មានតែកំណត់ត្រាទេរត់មកតាមខ្ញុំ។ បើសិនជាក្រុមយើងឈ្នះពានមួយនេះហើយខ្ញុំស៊ុតមិនចូលសូម្បីតែមួយគ្រាប់ពិតមែន ខ្ញុំសុខចិត្តទទួល ខ្ញុំហ៊ានស្បថ។ នេះជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ ហើយនេះជារឿងដែលនិងត្រូវចារចូលក្នុងប្រវត្តិសាស្ត្រ”។ អត្ថន័យដែល Ronaldo ចង់និយាយនោះគឺ ទោះជាគេមិនអាចស៊ុតចូលក៏ដោយ ប៉ុន្តែឲ្យតែក្រុមជម្រើសជាតិព័រទុយហ្កាល់អាចលើកពាន FIFA World Cup ឆ្នាំ 2022 នេះ ...
[ Continue reading ]Ronaldo ផ្ញើរសារលើកទឹកចិត្ត Gabriel Jesus ក្រោយវះកាត់បានជោគជ័យ
វីរកីឡាកររបស់ប្រេស៊ីល Ronaldo Nazario បានធ្វើការផ្ញើរការគាំទ្រទៅដល់កីឡាករ Gabriel Jesus ក្រោយរូបគេបានរងរបួសជង្គង់ក្នុងកំឡុងព្រឹត្តិការណ៍ World Cup។ និយាយឲ្យដឹងនៅក្នុងបណ្តាញសង្គម Instagram អតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីលបាននិយាយថា “យើងមិនអាចគ្រប់គ្រងអ្វីដែលអ្នកដទៃនិយាយបានតេ ប៉ុន្តែយើងអាចស្តាប់តែអ្វីដែលល្អសម្រាប់យើង។ Gabriel Jesus អ្នកបានធ្វើរឿងមិនគួរឲ្យជឿមួយ។ គេចាកចេញពី Peri Garden ដើម្បីទៅគ្រប់គ្រងពិភពលោក។ គេឈ្នះពានជាច្រើន ដូចជា Copa America និងមេដាយមាសសម្រាប់ប្រេស៊ីលក្នុងព្រឹត្តិការណ៍ Olympics ផងដែរ”។ គួររំលឹកផងដែរថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមដំណាក់កាលសម្រាកព្យាបាលក្រោយវះកាត់បានជោគជ័យកាលពីពេលថ្មីៗ។ អ្នកគាំទ្ររូបគេជាច្រើន រួមទាំង ...
[ Continue reading ]Danilo Pereira និង Nuno Mendes គ្រោងដកឈ្មោះចេញពី World Cup ដោយបញ្ហារបួស
កីឡាករពីររូបរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Danilo Pereira និង Nuno Mendes ប្រហែលជាមិនអាចបន្តការប្រកួតដែលនៅសេសសល់របស់ក្រុមជម្រើសជាតិព័រទុយហ្កាល់បានទៀតទេ ក្រោយរងរបួសក្នុងកំឡុងវគ្គសន្សំពិន្ទុក្នុងពូល។ ការពិតទៅ កីឡាករទាំងពីរនេះ នៅមានសង្ឃឹមនៅឡើយទេសម្រាប់ព័រទុយហ្កាល់ ប៉ុន្តែក្លិប Paris Saint-Germain បានស្នើសុំរូបគេដើម្បីយកមកព្យាបាលនៅប្រទេសបារាំងជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ហើយក្រុមជម្រើសជាតិក៏បានសម្រេចចិត្តយល់ព្រមជាមួយសំណើរមួយនេះ។ គួររំលឹកផងដែរថា កីឡាករទាំងពីរ កំពុងតែព្យាយាមធ្វើយ៉ាងណាឲ្យជាពីរបួសទាន់ការប្រកួតរបស់ PSG ទល់និងក្រុម Bayern Munich សម្រាប់ពានរង្វាន់ UEFA Champions League វគ្គ16ក្រុមចុងក្រោយនាថ្ងៃទី 14 ខែកុម្ភះខាងមុខ ដូចនេះជម្រើសនៃការត្រលប់មកបារាំងមុនពេល អាចជួយរូបគេដើម្បីគេចផុតពីបញ្ហារបួសធ្ងន់ធ្ងរជាងនេះ៕ ប្រភព ...
[ Continue reading ]Olivier Giroud ចេញមុខព្រមានតោកំណាចអង់គ្លេស មុនប៉ះគ្នាវគ្គ8ក្រុមចុងក្រោយ
ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមជម្រើសជាតិបារាំង កីឡាករ Olivier Giroud បានចេញមុខព្រមានក្រុមអង់គ្លេស ដោយលើកមកថា Kylian Mbappe នៅតែអាចវិវត្តន៍ខ្លួនបានល្អជាងនេះទៅទៀត មុនការប្រកួតរវាងបារាំងទល់និងអង់គ្លេស នៅការប្រកួតវគ្គ8ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នេះ។ Giroud បានឲ្យដឹងថា “Kylian ជាកីឡាករល្អមួយក្នុងចំណោមកីឡាករបំផុតដែលខ្ញុំធ្លាប់លេងជាមួយ។ គេពិតជាអស្ចារ្យណាស់ ព្រោះគេនៅតែអាចរីកចម្រើនទៅមុខទៀត ចាប់តាំងពីចាប់ផ្តើមព្រឹត្តិការណ៍មក រូបគេជាកីឡាករសំខាន់សម្រាប់យើង។ ខ្ញុំជឿជាក់ថាកំណត់ត្រារបស់ខ្ញុំនិងត្រូវបានបំបែកនៅថ្ងៃណាមួយដោយ Kylian”។ បច្ចុប្បន្ននេះ ខ្សែប្រយុទ្ធវ័យ23ឆ្នាំរបស់ក្លិប Paris Saint-Germain រកបាន5គ្រាប់និងបញ្ជូនឲ្យដៃគូស៊ុតបញ្ចូលទី2លើកមកហើយសម្រាប់ក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World ...
[ Continue reading ]Atletico Madrid កំពុងពិចារណាដាក់លក់ Joao Felix នាពេលខាងមុខ
លោក Gil Martin ដែលជា CEO របស់ក្លិប Atletico Madrid បានធ្វើការបង្ហើបឲ្យដឹងពីអនាគតរបស់ Joao Felix ជាមួយក្លិប ដោយទទួលស្គាល់ថាកីឡាករវ័យក្មេងរូបនេះអាចចាកចេញពីក្លិបយក្សអេស្ប៉ាញនៅពេលខាងមុខនេះ។ ថ្លែងទៅកាន់ TVE លោក Martin បាននិយាយថា “Joao Felix គឺជាការភ្នាល់ដ៏ធំបំផុតសម្រាប់ប្រវត្តិសាស្ត្រនៃក្លិប។ ខ្ញុំផ្ទាល់គិតថាគេជាកីឡាករល្អមួយរូប ប៉ុន្តែមានបញ្ហានៅពីក្រោយការធ្វើមិនសូវបានល្អរបស់គេ។ ទំនាក់ទំនងរវាងគេនិងលោក Diego Simeone ចំនួននាទីដែលរូបគេបានលេង ក៏ដូចជាទឹកចិត្តរបស់គេផ្ទាល់ បានធ្វើឲ្យខ្ញុំគិតថា បើសិនជាមានជម្រើសល្អណាមួយសម្រាប់កីឡាករនិងក្លិប នោះគឺយើងអាចធ្វើការពិចារណាបាន។ ខ្ញុំពិតជាចង់ឲ្យគេនៅបន្តណាស់ ប៉ុន្តែខ្ញុំមើលឃើញថាកីឡាកររូបនេះមិនបានគិតដូចខ្ញុំទេ”។ គួររំលឹកផងដែរថា ...
[ Continue reading ]Erik ten Hag ផ្ញើរសារទៅកាន់ Garnacho និងកីឡាករវ័យក្មេងជាច្រើនទៀតមុនការហ្វឹកហាត់ពាក់កណ្តាលរដូវកាល
លោក Erik ten Hag បានធ្វើការដាក់ការប្រជែងឲ្យ Alejandro Garnacho និងកីឡាករក្មេងៗផ្សេងទៀតក្នុងការហ្វឹកហាត់ពាក់កណ្តាលរដូវកាលនៅប្រទេសអេស្ប៉ាញ។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានធ្វើការហោះទៅប្រទេសអេស្ប៉ាញជាមួយកីឡាករឈុតធំជាច្រើនរូប និងកីឡាករដែលមិនបានជាប់ជម្រើសជាតិសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ 2022។ ក្រៅពីកីឡាករឈុតធំដូចជា David De Gea, Anthony Martial និង Alejandro Garnacho គេសង្កេតឃើញមានវត្តមានកីឡាករក្មេងៗជាច្រើន ដូចជា Zidane Iqbal, Charlie Savage និង Kobbie Mainoo ធ្វើដំណើរជាមួយលោក ...
[ Continue reading ]Real Madrid ក្លាយជាបេក្ខភាពនាំមុខគេក្នុងការចុះកុងត្រាកីឡាករវ័យ16ឆ្នាំរបស់ប្រេស៊ីល
ក្លិបអធិរាជស Real Madrid ត្រូវបានគេជឿជាក់ថាក្រុមដែលអាចមានសង្ឃឹមច្រើនជាងគេក្នុងការទិញយកកីឡាករវ័យក្មេង Endrick ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ យោងទៅតាមលោក Fabrizio Romano បានឲ្យដឹងថា ក្លិបយក្សអេស្ប៉ាញមួយនេះកំពុងតែស្ថិតក្នុងជំហរយ៉ាងរឹងមាំ ដោយកំពុងពិភាក្សាយ៉ាងល្អិតល្អន់ជាមួយភាគីកីឡាករ Endrick និងគ្រោងនាំចូលរូបគេកាន់តែលឿនតាមដែលខ្លួនអាចធ្វើទៅបាន។ Fabrizio បានឲ្យដឹងទៀតថា ក្លិប Real Madrid បានចាប់ផ្តើមការចរចារជាផ្លូវការជាមួយក្លិបបាល់ទាត់ Palmeiras នៅប្រទេសប្រេស៊ីល ដើម្បីធ្វើយ៉ាងណាទទួលបានហត្ថលេខរបស់ Endrick។ តម្លៃខ្លួនដែល Real Madrid អាចផ្តល់សម្រាប់កីឡាកររូបនេះ ប្រហែលជាជិត 60លានអឺរ៉ូ នេះបើបូករួមជាមួយប្រាក់លើកទឹកចិត្តផ្សេងៗដែលបានលើកឡើងក្នុងការចរចារ៕ ប្រភព : Fabrizio ...
[ Continue reading ]