អ្នកចាត់ការរបស់ក្រុម AS Roma លោក Jose Mourinho ហាក់មានភាពជឿជាក់យ៉ាងខ្លាំងចំពោះកូនក្រុមរបស់ខ្លួន ដោយបាននិយាយទុកជាមុនថាក្រុមរបស់ខ្លួនគួរតែបានឈ្នះពាន UEFA Europa League រួចទៅហើយមុនការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Bayer Leverkusen។ ជំនឿចិត្តទាំងនេះបានមកពីមូលហេតុដែលក្រុមរបស់លោកជាក្រុមតែមួយគត់ដែលលេងពាននេះចាប់តាំងពីដើមរដូវកាល មិនដូចក្រុមផ្សេងៗដូចជា Leverkusen ដែលធ្លាក់ពីពាន UEFA Champions League ដើម្បីមកលេងនៅការប្រកួតធំទីពីររបស់បាល់ទាត់កម្រិតក្លិបនៅអឺរ៉ុបនេះឡើយ។ នៅក្នុងសន្និសីទកាសែតមុនការប្រកួត អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះបាននិយាយថា “បើសិនជាខ្ញុំគ្មានអំនួតនោះទេ ខ្ញុំអាចនិយាយយ៉ាងស្រួលថាយើងបានឈ្នះ Europa League ទៅហើយ។ ប្រសិនបើ Europa League គឺសម្រាប់ក្រុមដែលលេងពាននេះតាំងពីដើមមក គឺ ...
[ Continue reading ]Liverpool ប្រកាសច្បាស់ៗអំពីកីឡាករចំនួន 4 រូបដែលនឹងចាកចេញនៅរដូវកាលនេះ
ក្លិបហង្សក្រហម Liverpool បានធ្វើការប្រកាសជាផ្លូវការអំពីសមាសភាពកីឡាករចំនួន 4 រូបដែលធ្លាប់ជួយក្លិបឲ្យឈ្នះពាន UEFA Champions League នឹង Premier League ត្រូវចាកចេញនៅរដូវក្តៅនេះ។ ក្រុមរបស់លោក Jurgen Klopp បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែបម្រើចំនួន 3 រូបរួមមាន កីឡាករ James Milner ក៏ដូចជា Alex Oxlade-Chamberlain នឹង Naby Keita ក៏ដូចជាខ្សែប្រយុទ្ធ Roberto Firmino នឹងត្រូវលាគ្នាពី Liverpool ក្រោយចប់រដូវកាល ...
[ Continue reading ]Bayern រៀបផែនការណ៍រុញ Mane នឹង Cancelo ចេញវិញហើយ
ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថាគ្រោងនឹងកាត់ផ្តាច់ទំនាក់ទំនងពីកីឡាករចំណូលថ្មី Sadio Mane និង Joao Cancelo នៅចុងបញ្ចប់នៃរដូវកាល 2022-2023 នេះហើយ។ កីឡាករសញ្ជាតិសេណេហ្គាល់ និងព័រទុយហ្គាល់នឹងចំណាយពេលមួយខែទៀតនៅឯ Allianz Arena នៅពេលដែលទីផ្សារដោះដូរកីឡាកររដូក្តៅចាប់ផ្តើមបើកជាផ្លូវការ។ Mane បានមកដល់ប្រទេសអាឡឺម៉ង់ពី Liverpool ក្នុងរដូវក្តៅឆ្នាំ 2022 ខណៈដែល Cancelo ត្រូវបានខ្ចីជើងពី Manchester City ក្នុងខែមករា។ យ៉ាងណាក្តី កីឡាករតាំងពីរហាក់មិនបានផ្តល់នូវអ្វីដែល Bayern ចង់បាន ដោយនេះអាចជាមូលហេតុដែលក្លិបយក្សអាឡឺម៉ង់មួយនេះកំពុងតែរៀបចំបញ្ជូនកីឡាករទាំងពិរចេញពីក្លិប ដោយ ...
[ Continue reading ]Ivan Toney អាចប្រឈមការពិន័យមិនឲ្យចូលប្រកួតចំនួន 6 ខែដោយសារការចោទប្រកាន់មួយនេះ
Ivan Toney បានបង្ហាញខ្លួននៅចំពោះមុខក្រុមប្រឹក្សាវិន័យ ខណៈដែលការស៊ើបអង្កេតលើការចោទប្រកាន់ចំនួន 262 ករណីនៃបទល្មើសភ្នាល់ដែលត្រូវបានចោទប្រកាន់ជិតដល់ទីបញ្ចប់។ Toney ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ភ្នាល់ចំនួន 232 ក្នុងខែវិច្ឆិកា ឆ្នាំ 2022 មុនពេលរងការចោទប្រកាន់ចំនួន 30 បន្ថែមទៀតនៅខែបន្ទាប់។ គាត់បានបន្តលេងតាំងពីពេលនោះមក ប៉ុន្តែឥឡូវនេះបានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាការ និងបានសារភាពចំពោះករណីមួយចំនួន នេះបើយោងតាមរបាយការណ៍ ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏បានផ្តល់ភស្តុតាងបន្ថែមទៀត ដោយមិនបានទទួលស្គាល់រាល់បទល្មើសទាំងអស់នោះឡើយ។ ក្នុងករណីដែលក្រុមប្រឹក្សាវិន័យរកឃើញថា Toney ត្រូវទទួលខុសត្រូវចំពោះករណីទាំង 262 នោះពិតមែន Toney នឹងត្រូវរងពិន័យយ៉ាងធ្ងន់ធ្ងរដោយអាចប្រឈមនឹងការជាប់បម្រាមមិនឲ្យលេងចំនួន 6 ខែរឺច្រើនជាងនេះ បើផ្អែកតាមស្ថានទម្ងន់ទោសដែលបានរកឃើញ៕
[ Continue reading ]Inter ស្នើរសុំត្រឹមវគ្គ 16 ក្រុមចុងក្រោយ តែលោក Inzaghi ដឹកនាំឡើងដល់វគ្គផ្តាច់ព្រ័ត្រ
លោក Simone Inzagi បានទម្លាយឲ្យដឹងថាថ្នាក់ដឹកនាំរបស់ក្លិប Inter Milan បានស្នើរឲ្យគាត់ជួយឲ្យក្រុមឡើងបានត្រឹមវគ្គ 16 ក្រុមប៉ុណ្ណោះ ប៉ុន្តែអតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានទាញ Inter រហូតដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League។ ក្រោយកីឡាករ Lautaro Martinez រកបានមួយគ្រាប់នៅនាទីទី 74 ក្នុងការប្រកួតជើងទី 2 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម Inter Milan នឹង AC Milan ក្រុមរបស់លោក Inzahgi បានកក់កៅអីមួយក្នុងចំណោមកៅអីទាំងពីរនៃវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីឆ្នាំ 2009 ដែលលោក Jose ...
[ Continue reading ]អនាគតរបស់ Marcel Sabitzer នៅតែមិនច្បាស់លាស់ ស្របពេលដែលរដូវកាលរបស់គេបានបញ្ចប់ដោយសារបញ្ហារបួស
កីឡាករខ្ចីជើងរបស់ក្រុមបិសាចក្រហម Manchester United Marcel Sabitzer នឹងត្រូវបានដាក់មិនឲ្យប្រកួតរហូតចប់រដូវកាលក្រោយរងរបួសជង្គង់ ហើយពេលនេះអនាគតរបស់គេជាមួយ Man United ក៏មិនទាន់មានភាពច្បាស់លាស់អ្វីនៅឡើយ។ ខ្សែបម្រើរូបនេះបានអវត្តមានកំឡុងជ័យជម្នះរបស់ Man United ទៅលើក្រុម Wolves កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយមានអារម្មណ៍ចម្លែកនៅជង្គង់របស់គេក្នុងការប្រកួតជាមួយ West Ham។ មិនបានប៉ុន្មាន ក្លិប Manchester United បានធ្វើការប្រកាសជាផ្លូវការថា Sabitzer នឹងអាក់ខានការប្រកួតដែលនៅសល់ទាំងប៉ុន្មានសម្រាប់ក្រុម បូករួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន FA Cup ទល់នឹងក្រុមមេឃខៀវ Manchester City នៅថ្ងៃទី 3 មិថុនាផងដែរ។ ...
[ Continue reading ]អតីតអ្នកចាត់ការ Leeds លោក Marcelo Bielsa តែងតាំងជាគ្រូថ្មីក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយជាផ្លូវការ
អតីតអ្នកចាត់ការរបស់ក្រុម Leeds United លោក Marcelo Bielsa ពេលនេះបានត្រឡប់មកការដឹកនាំវិញ ដោយបានក្លាយជាគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយកាលពីពេលថ្មីៗនេះ។ គ្រូបង្វឹកវ័យ 67 ឆ្នាំរូបនេះបានចាកចេញពីកីឡដ្ឋាន Ellen Road កាលពីខែកុម្ភះឆ្នាំ 2022 ក្រោយចំណាយពេល 3ឆ្នាំកន្លអក្នុងការជួយជ្រោមជ្រែង Leeds រហូតបានមកលេងនៅលីកកំពូលអង់គ្លេស English Premier League។ លោក Bielsa បានដឹកនាំ Leeds ចំនួន 170 ប្រកួតដោយរកបានជ័យជម្នះចំនួន 81 ដងហើយស្រោចស្រង់ Leeds ពីការអវត្តមានពីក្របខ័ណ្ឌ Premier ...
[ Continue reading ]អនាគតរបស់ Ben Foster មានភាពមិនច្បាស់លាស់ ខណៈដែលម្ចាស់ក្លិបសម្រេចចិត្តលក់កីឡាករដល់ទៅ 11 នាក់
អតីតអ្នកចាំទីក្រុម Manchester United កីឡាករ Ben Foster ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅឯក្លិបថ្មី Wrexham ខណៈដែលគាត់មិនទាន់អាចសម្រេចចិត្សម្រាប់តជំហានបន្ទាប់របស់គាត់បាន។ Foster បានចាកចេញពីការចូលនិវត្តន៍ក្នុងខែមីនាដែលមានអាយុ 40 ឆ្នាំដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលខ្លីជាមួយ Wrexham ដែលនៅទីបំផុតបានជួយឲ្យយពួកគេឡើងទៅកាន់លីកបាល់ទាត់អង់គ្លេសវិញបន្ទាប់ពីអវត្តមានរយះពេល 15 ឆ្នាំ។ អតីតអ្នកចាំទី Aston Villa, Watford និង West Brom លេងបានប្រាំបីប្រកួតនៅចុងបញ្ចប់នៃរដូវកាលនេះសម្រាប់ក្លិប Wrexham ប៉ុន្តែវាមិនត្រូវបានគេបញ្ជាក់ថាតើគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនោះទេ។ Wrexham បានប្រកាសបញ្ជីឈ្មោះរបស់ពួកគេសម្រាប់រដូវកាលក្រោយនៅថ្ងៃចន្ទដោយមានកីឡាករចំនួន 11 នាក់ដែលត្រូវចាកចេញ និងកីឡាករផ្សេងដែលត្រូវចុះហត្ថលេខាលើកិច្ចសន្យាបន្តនៅមុនការប្រកួត League Two៕
[ Continue reading ]Barce ស្នើរឲ្យ La Liga បញ្ជាក់យ៉ាងច្បាស់ថាអាចចុះឈ្មោះ Messi បានមុននាំរូបគេមកវិញ
យោងតាមរបាយការណ៍ជាច្រើននៅអេស្ប៉ាញបានឲ្យដឹងថា Barcelona នឹងស្នើសុំ La Ligaសម្រាប់ការធានាថាពួកគេនឹងអាចចុះឈ្មោះ Lionel Messi មុនពេលបញ្ចប់ការចុះហត្ថលេខារបស់គាត់។ ក្លឹបយក្សនៅតំបន់កាតាឡាន់ ចង់ចុះហត្ថលេខាលើវីរបុរសអាហ្សង់ទីនឡើងវិញនៅរដូវក្តៅនេះ ដោយប្រាកដណាស់ថាគាត់នឹងចាកចេញពី Paris Saint-Germain នៅពេលកុងត្រារបស់គាត់ផុតកំណត់ចុងរដូវកាល 2022-2023 នេះ ប៉ុន្តែក្លិប Barcelona នៅតែមិនទាន់ទុកចិត្ត ដោយគ្រោងរង់ចាំភ្លើងខៀវពី La Liga សម្រាប់គម្រោងទម្លាក់កម្រៃរបស់កីឡាករក្នុងក្លិបជាមុន។ ការទាមទារការធានាបែបនេះ អាចចាត់ទុកជាមេរៀនដែលជាហេតុធ្វើឲ្យ Messi ចាកចេញពីក្លិបដែលគាត់គោរពស្រលាញ់គ្មានថ្ងៃបំភ្លេចបាន ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលក្លិបបានជួបប្រទះកាលពីឆ្នាំ 2021៕
[ Continue reading ]នៅសុខៗ Hakimi ចង់ត្រឡប់ទៅក្លិបចាស់របស់ខ្លួនវិញ
ខ្សែការពារស្លាបស្តាំរបស់ក្រុមសេដ្ឋីបារាំង Paris Saint-Germain កីឡាករ Achraf Hakimi មានបំណងចង់ត្រឡប់ទៅក្លិបចាស់របស់ខ្លួនវិញ ពោលគឺក្លិប Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅក្រោយ។ យោងទៅតាមការរាយការណ៍របស់សារព័ត៌មានអេស្ប៉ាញបានឲ្យដឹងថា Hakimi បច្ចុប្បន្នហាក់មានបញ្ហាមួយចំនួនដែលមិនពាក់ព័ន្ធក្នុងការប្រកួតរបស់គេឡើយ ដូចនេះគេគ្រោងធ្វើការត្រឡប់ទៅកាន់ Real Madrid វិញ ប៉ុន្តែ PSG មិនមានបំណងឲ្យកីឡាករសញ្ជាតិម៉ារ៉ុករូបនេះចាកចេញឡើយ ដោយសារតែកុងត្រារបស់គេដែលមានសុពលភាពរហូតដល់ទៅឆ្នាំ 2026៕
[ Continue reading ]