Liverpool ប្រកាសច្បាស់ៗអំពីកីឡាករចំនួន 4 រូបដែលនឹងចាកចេញនៅរដូវកាលនេះ

ក្លិបហង្សក្រហម Liverpool បានធ្វើការប្រកាសជាផ្លូវការអំពីសមាសភាពកីឡាករចំនួន 4 រូបដែលធ្លាប់ជួយក្លិបឲ្យឈ្នះពាន UEFA Champions League នឹង Premier League ត្រូវចាកចេញនៅរដូវក្តៅនេះ។

ក្រុមរបស់លោក Jurgen Klopp បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែបម្រើចំនួន 3 រូបរួមមាន កីឡាករ James Milner ក៏ដូចជា Alex Oxlade-Chamberlain នឹង Naby Keita ក៏ដូចជាខ្សែប្រយុទ្ធ Roberto Firmino នឹងត្រូវលាគ្នាពី Liverpool ក្រោយចប់រដូវកាល 2022-2023 នេះជាផ្លូវការ ដោយការប្រកួតនៅថ្ងៃសោរ៍នាកីឡដ្ឋាន Anfield ទល់នឹងក្រុម Aston Villa នឹងក្លាយជាការប្រកួតក្នុងដីចុងក្រោយសម្រាប់កីឡាករទាំងបួនរូបនេះ។

ចំពោះគោលដៅបន្ទាប់របស់កីឡាករទាំងនោះត្រូវបានទម្លាយដោយសារព័ត៌មានជាច្រើន ដោយ James Milner អាចនឹងទៅលេងនៅ Brighton ខណះដែលកីឡាករ 3 រូបផ្សេងទៀតនៅមិនទាន់មានភាពប្រាកដប្រជាចំពោះអនាគតរបស់គេនៅឡើយ៕