Bayern រៀបផែនការណ៍រុញ Mane នឹង Cancelo ចេញវិញហើយ

ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថាគ្រោងនឹងកាត់ផ្តាច់ទំនាក់ទំនងពីកីឡាករចំណូលថ្មី Sadio Mane និង Joao Cancelo នៅចុងបញ្ចប់នៃរដូវកាល 2022-2023 នេះហើយ។

កីឡាករសញ្ជាតិសេណេហ្គាល់ និងព័រទុយហ្គាល់នឹងចំណាយពេលមួយខែទៀតនៅឯ Allianz Arena នៅពេលដែលទីផ្សារដោះដូរកីឡាកររដូក្តៅចាប់ផ្តើមបើកជាផ្លូវការ។ Mane បានមកដល់ប្រទេសអាឡឺម៉ង់ពី Liverpool ក្នុងរដូវក្តៅឆ្នាំ 2022 ខណៈដែល Cancelo ត្រូវបានខ្ចីជើងពី Manchester City ក្នុងខែមករា។ យ៉ាងណាក្តី កីឡាករតាំងពីរហាក់មិនបានផ្តល់នូវអ្វីដែល Bayern ចង់បាន ដោយនេះអាចជាមូលហេតុដែលក្លិបយក្សអាឡឺម៉ង់មួយនេះកំពុងតែរៀបចំបញ្ជូនកីឡាករទាំងពិរចេញពីក្លិប ដោយ Mane មិនទាន់មានគោលដៅថ្មីនោះឡើយ ស្របពេលដែល Cancelo នឹងត្រូវត្រឡប់មក Man City វិញក្រោយបញ្ចប់ការខ្ចីជើង៕