យោងតាមរបាយការណ៍ជាច្រើននៅអេស្ប៉ាញបានឲ្យដឹងថា Barcelona នឹងស្នើសុំ La Ligaសម្រាប់ការធានាថាពួកគេនឹងអាចចុះឈ្មោះ Lionel Messi មុនពេលបញ្ចប់ការចុះហត្ថលេខារបស់គាត់។

ក្លឹបយក្សនៅតំបន់កាតាឡាន់ ចង់ចុះហត្ថលេខាលើវីរបុរសអាហ្សង់ទីនឡើងវិញនៅរដូវក្តៅនេះ ដោយប្រាកដណាស់ថាគាត់នឹងចាកចេញពី Paris Saint-Germain នៅពេលកុងត្រារបស់គាត់ផុតកំណត់ចុងរដូវកាល 2022-2023 នេះ ប៉ុន្តែក្លិប Barcelona នៅតែមិនទាន់ទុកចិត្ត ដោយគ្រោងរង់ចាំភ្លើងខៀវពី La Liga សម្រាប់គម្រោងទម្លាក់កម្រៃរបស់កីឡាករក្នុងក្លិបជាមុន។ ការទាមទារការធានាបែបនេះ អាចចាត់ទុកជាមេរៀនដែលជាហេតុធ្វើឲ្យ Messi ចាកចេញពីក្លិបដែលគាត់គោរពស្រលាញ់គ្មានថ្ងៃបំភ្លេចបាន ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលក្លិបបានជួបប្រទះកាលពីឆ្នាំ 2021៕