អនាគតរបស់ Ben Foster មានភាពមិនច្បាស់លាស់ ខណៈដែលម្ចាស់ក្លិបសម្រេចចិត្តលក់កីឡាករដល់ទៅ 11 នាក់

អតីតអ្នកចាំទីក្រុម Manchester United កីឡាករ Ben Foster ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅឯក្លិបថ្មី Wrexham ខណៈដែលគាត់មិនទាន់អាចសម្រេចចិត្សម្រាប់តជំហានបន្ទាប់របស់គាត់បាន។

Foster បានចាកចេញពីការចូលនិវត្តន៍ក្នុងខែមីនាដែលមានអាយុ 40 ឆ្នាំដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលខ្លីជាមួយ Wrexham ដែលនៅទីបំផុតបានជួយឲ្យយពួកគេឡើងទៅកាន់លីកបាល់ទាត់អង់គ្លេសវិញបន្ទាប់ពីអវត្តមានរយះពេល 15 ឆ្នាំ។ អតីតអ្នកចាំទី Aston Villa, Watford និង West Brom លេងបានប្រាំបីប្រកួតនៅចុងបញ្ចប់នៃរដូវកាលនេះសម្រាប់ក្លិប Wrexham ប៉ុន្តែវាមិនត្រូវបានគេបញ្ជាក់ថាតើគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនោះទេ។ Wrexham បានប្រកាសបញ្ជីឈ្មោះរបស់ពួកគេសម្រាប់រដូវកាលក្រោយនៅថ្ងៃចន្ទដោយមានកីឡាករចំនួន 11 នាក់ដែលត្រូវចាកចេញ និងកីឡាករផ្សេងដែលត្រូវចុះហត្ថលេខាលើកិច្ចសន្យាបន្តនៅមុនការប្រកួត League Two៕