អតីតអ្នកចាត់ការរបស់ក្រុម Leeds United លោក Marcelo Bielsa ពេលនេះបានត្រឡប់មកការដឹកនាំវិញ ដោយបានក្លាយជាគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយកាលពីពេលថ្មីៗនេះ។

គ្រូបង្វឹកវ័យ 67 ឆ្នាំរូបនេះបានចាកចេញពីកីឡដ្ឋាន Ellen Road កាលពីខែកុម្ភះឆ្នាំ 2022 ក្រោយចំណាយពេល 3ឆ្នាំកន្លអក្នុងការជួយជ្រោមជ្រែង Leeds រហូតបានមកលេងនៅលីកកំពូលអង់គ្លេស English Premier League។ លោក Bielsa បានដឹកនាំ Leeds ចំនួន 170 ប្រកួតដោយរកបានជ័យជម្នះចំនួន 81 ដងហើយស្រោចស្រង់ Leeds ពីការអវត្តមានពីក្របខ័ណ្ឌ Premier League រយះពេល 16 ឆ្នាំ។

សហព័ន្ធបាល់ទាត់អ៊ុយរ៉ាហ្កាយបានធ្វើការប្រកាសថា Bielsa នឹងឡើងកាន់តំណែងរហូតដល់ការប្រកួត World Cup ឆ្នាំ 2026 ដែលសហរដ្ឋអាមេរិក កាណាដា នឹងមិចស៊ីកូធ្វើជាសហម្ចាស់ផ្ទះ ដោយថែមទាំងបានជឿជាក់ថា Marcelo Bielsa នឹងជួយកែប្រែប្រវត្តិសាស្ត្រសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្កាយ៕