នៅសុខៗ Hakimi ចង់ត្រឡប់ទៅក្លិបចាស់របស់ខ្លួនវិញ

ខ្សែការពារស្លាបស្តាំរបស់ក្រុមសេដ្ឋីបារាំង Paris Saint-Germain កីឡាករ Achraf Hakimi មានបំណងចង់ត្រឡប់ទៅក្លិបចាស់របស់ខ្លួនវិញ ពោលគឺក្លិប Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅក្រោយ។

យោងទៅតាមការរាយការណ៍របស់សារព័ត៌មានអេស្ប៉ាញបានឲ្យដឹងថា Hakimi បច្ចុប្បន្នហាក់មានបញ្ហាមួយចំនួនដែលមិនពាក់ព័ន្ធក្នុងការប្រកួតរបស់គេឡើយ ដូចនេះគេគ្រោងធ្វើការត្រឡប់ទៅកាន់ Real Madrid វិញ ប៉ុន្តែ PSG មិនមានបំណងឲ្យកីឡាករសញ្ជាតិម៉ារ៉ុករូបនេះចាកចេញឡើយ ដោយសារតែកុងត្រារបស់គេដែលមានសុពលភាពរហូតដល់ទៅឆ្នាំ 2026៕