Mikel Arteta បានសុំទោសទៅកាន់អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ជុំវិញរបៀបដែលក្រុមរបស់គាត់បានលេងក្នុងតង់ទីពីរទល់នឹង Brighton កាលពីពេលថ្មីៗនេះ។ Arsenal ដើរចូលទៅក្នុងការប្រកួតទាំងដឹងថាពួកគេត្រូវតែឈ្នះដើម្បីរក្សាសម្ពាធលើក្រុម Manchester City បន្ទាប់ពីការទទួលជ័យជម្នះរបស់ Man City នៅលើទឹកដីក្រុម Everton ប៉ុន្តែបន្ទាប់ពីតង់ទីមួយដ៏តឹងតែងជាមួយនឹងក្រុម Brighton ពួកគេបានរបូតទៅដល់3គ្រាប់ធ្វើឲ្យកាំភ្លើងធំស្គាល់រសជាតិបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 3-0។ វាជាការចាញ់ដែលបានបញ្ចប់ក្តីសង្ឃឹមក្នុងលើកពានលីកកំពូលអង់គ្លេសរបស់ពួកគេស្របពេលការប្រកួតនៅសល់ចំនួនពីរ។ Arteta បានឲ្យដឹងក្រោយចប់ការប្រកួតថា “វាពិតជាអារម្មណ៍ខុសប្លែកពីអារម្មណ៍ដែលយើងទាំងអស់គ្នាមានកាលពីថ្ងៃអាទិត្យមុនទល់នឹង Newcastle នៅពេលដែលយើងមានអារម្មណ៍មោទនភាព ហើយយើងមានអារម្មណ៍ថាយើងពិតជាបានធ្វើអ្វីដែលយើងត្រូវការដើម្បីឈ្នះក្នុងគ្រាជាក់លាក់ណាមួយ។ ថ្ងៃនេះផ្ទុយស្រឡះទាំងស្រុង។ យើងត្រូវសុំទោសអ្នកគាំទ្ររបស់យើងជាពិសេសសម្រាប់ទម្រង់លេងនៅតង់ទីពីរ”៕
[ Continue reading ]ភ្ញាក់ផ្អើលពេលឃើញ Neymar ខលទៅ Suarez ដើម្បីលើកទឹកចិត្ត Messi
អតីតមិត្តរួមក្រុម Neymar នឹង Luis Suarez បានចូលរួមជាមួយគ្នាក្នុងការទស្សនាការប្រកួតដែលមានវត្តមានរបស់ Lionel Messi សម្រាប់ក្រុមសេដ្ឋីបារាំង Paris Saint-Germain ស្របពេលដែលអ្នកគាំទ្រជាច្រើនបានបង្ហាញពីការមិនពេញចិត្តទៅលើ Messi។ Neymar ដែលកំពុងសម្រាកដោយសារបញ្ហារបួសបានចូលទស្សនាផ្ទាល់ក្នុងការប្រកួតដែលម្ចាស់ផ្ទះ PSG បានយកឈ្នះ Ajaccio ក្នុងលទ្ធផល 5:0 ហើយរូបគេបានធ្វើការខលជាវីដេអូទៅកាន់ Suarez កំឡុងការប្រកួតដោយអ្នកទាំងពីរសុទ្ធសឹងតែគាំទ្រ Messi ទោះបើជាអ្នកគាំទ្រម្ចាស់ផ្ទះមិនសប្បាយចិត្តយ៉ាងណាក៏ដោយ។ កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលបានបង្ហោះជារូបភាពនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនដែលបង្ហាញយ៉ាងច្បាស់ថារូបគេបាននិយាយគ្នាជាមួយ Suarez ថែមទាំងបានសរសេរភ្ជាប់ថា “ទស្សនាមិត្តភក្តិរបស់យើងជុំគ្នា” ថែមទៀតផង៕
[ Continue reading ]តាមពិតនេះជាមូលហេតុដែល Joe Willock សម្រេចចាកចេញពី Arsenal
កីឡាករ Joe Willock ទើបតែបានបើកចំហរពីមូលហេតុពិតដែលរូបគេសម្រេចមិនបន្តអាជីពជាមួយក្រុមកាំភ្លើងធំ Arsenal ដោយចាកចេញមកលេងឲ្យក្រុមសារិកាព្រៃ Newcastle United វិញ។ ដើមហេតុដំបូងបានកើតឡើងកាលពីទីផ្សារដោះដូរកីឡាកររដូវរងានៃឆ្នាំ 2021 ដែល Newcastle បានធ្វើការខ្ចីជើង Willock មួយរដូវកាលស្របពេលដែលក្រុមមួយនេះកំពុងតែជួបប្រទះបញ្ហាធ្ងន់ធ្ងរជាមួយលទ្ធភាពដែលអាចនឹងត្រូវកាត់ចោលទៅលេងនៅលីកទី2។ Willock បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចស៊ុតចូលការប្រកួត Premier League 6 ប្រកួតជាប់ៗគ្នា ហើយ Newcastle ក៏បានសម្រេចទិញរូបគេផ្តាច់យកតែម្តង។ ការចាកចេញពី Arsenal ដែលជាក្លិបពីកុមារភាពរបស់គេមិនមែនជារឿងស្រួលនោះឡើយ ប៉ុន្តែវាច្បាស់ណាស់ដែល Willock លែងជាកីឡាករដែល Arsenal ត្រូវការទៀតហើយ។ កីឡាកររូបនេះបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា ...
[ Continue reading ]មិត្តរួមក្រុមរបស់ Courtois មួយរូបជូនពរថ្ងៃកំណើតបែបកំប្លែងស្ងួត
មិត្តរួមក្រុមរបស់ Thibaut Courtois កីឡាករ Lucas Vazquez បានធ្វើការឌឺដងបែបលេងសើចទៅកាន់អ្នកចាំទីដៃទីមួយរបស់អធិរាជស Real Madrid ដោយការបង្ហោះយ៉ាងអស់សំណើចមួយនៅលើបណ្តាញសង្គម Instagram ដើម្បីជាការជូនពរថ្ងៃកំណើតរបស់ Courtois។ ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះបានសម្រេចធ្វើការជូនពរយ៉ាងចម្លែកមិនធ្លាប់មួយទៅមិត្តរួមក្រុមរបស់ខ្លួន ដោយបានបង្ហោះរូបភាពគ្រួសារនៅសួនសត្វដោយថតជាប់សត្វកវែង រួចបានសរសេរថា “អបអរសាទរ” ហើយបាន tag ឈ្មោះរបស់អ្នកចាំទីសញ្ជាតិប៊ែលហ្សិកនៅចំពីលើសត្វកវែងតែម្តង។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានគេប្រៀបធៀបទៅនឹងសត្វកវែងវកាលពីអតីតកាលដោយផ្អែកលើរូបរាងដ៏ខ្ពស់ត្រដាងរបស់គាត់ ហើយនៅឆ្នាំ 2021 គាត់ថែមទាំងបានសើចចំអកដាក់ខ្លួនគាត់ដោយបង្ហោះរូបភាពពីការទៅលេងនៅ Madrid Safari Park ដោយសរសេរថា “បងប្អូនប្រុស” របស់គាត់ ដែលជារូបភាពជាមួយសត្វកវែង៕
[ Continue reading ]គោលដៅរបស់ Man Utd មួយរូបឲ្យតម្រុយពីការចាកចេញពីក្លិបរបស់ខ្លួន
កីឡាករគោលដៅរបស់ Manchester United Jurrien Timber បានសារភាពពីឱកាសនៃការចាកចេញពី Ajax បន្ទាប់ពីរដូវកាល Eredivisie ដ៏ខកចិត្តមួយ។ បិសាចក្រហមចង់បានកីឡាកររូបនេះកាលពីរដូវក្តៅមុន។ ផ្ទុយទៅវិញ ពួកគេបានទៅរក Lisandro Martinez ខណៈដែលកីឡាករក្រុមជម្រើសជាតិហូឡង់បានជ្រើសរើសបន្តជាមួយ Ajax ដើម្បីបង្កើនឱកាសរបស់គាត់ក្នុងការធានាកៅអីសម្រាប់ការប្រកួត World Cup ក្រោមការដឹកនាំរបស់ Louis van Gaal ។ ទោះជាយ៉ាងណាក៏ដោយ Timber បានបង្ហើបថាគាត់អាចនឹងផ្លាស់ប្តូរនៅក្នុងរដូវក្តៅ ហើយនឹងពិនិត្យមើលឡើងវិញនូវជំហររបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ ដែលបានធ្វើឲ្យ United មានភាពជ្រួលច្របល់ម្តងទៀត។ ថ្លែងទៅការសម្ភាសន៍មួយ កីឡាករខ្សែការពារកណ្តាលរូបនេះបានឲ្យដឹងថា ...
[ Continue reading ]Arsenal លូកដៃចូលទៅក្នុងជីវិត Cancelo ចំពេលអនាគតមិនទាន់ច្បាស់លាស់
គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Joao Cancelo របស់ក្រុម Manchester City ហើយមានអារម្មណ៍ថាគាត់នឹងសមនឹងទម្រង់លេងបច្ចុប្បន្នរបស់ពួកគេជាខ្លាំង។ អ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាកាលពីអតីតកាលអំឡុងពេលដែលពួកគេនៅក្រុម Man City នៅពេលដែលគ្រូបង្វឹក Arsenal ជាជំនួយការរបស់ Pep Guardiola។ ពេលនេះ Cancelo ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅ Man City ហើយអាចនឹងធ្វើដំណើរចេញពីក្រុមការពារតំណែងជើងឯក Premier League នៅរដូវក្តៅ។ កីឡាករវ័យ 28 ឆ្នាំបានចាកចេញពី Man City ...
[ Continue reading ]CEO របស់ Bayern ថាខ្លួនធ្លាប់ធ្វើគ្រប់បែបយ៉ាង ដើម្បីតាមយក Haaland មុនទៅ Man City
នាយកប្រតិបត្តិលោក Oliver Kahn មានប្រសាសន៍ថា ការប៉ុនប៉ងរបស់ Bayern Munich សម្រាប់ការតាមទិញ Erling Haaland កាលពីរដូវក្តៅមុន បានរុញច្រានក្លិបដល់ដែនកំណត់ហិរញ្ញវត្ថុរបស់ក្លិប។ កីឡាករសញ្ជាតិន័រវេរូបនេះត្រូវបានក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុបចង់បាន ខណៈដែលពេលវេលារបស់គាត់នៅ Borussia Dortmund កាន់តែខិតជិតមកដល់ ហើយ Manchester City ជាថ្មីម្តងទៀតមានថាមពលហិរញ្ញវត្ថុដើម្បីទាក់ទាញកីឡាករល្អបំផុតក្នុងការប្រកួតនេះ។ Kahn បានបង្ហើបថា Bayern ព្យាយាមរុញច្រាន Haaland ទៅកាន់ផ្លូវដែលអតីតតារា Dortmund ជាច្រើនបានដើរ ប៉ុន្តែបានបញ្ជាក់ថា នៅទីបញ្ចប់ ពួកគេមិនអាចប្រកួតប្រជែងជាមួយនឹងកម្លាំងសេដ្ឋកិច្ចរបស់ City បានទេ។ ...
[ Continue reading ]Manuel Neuer ត្រលប់ទៅហ្វឹកហាត់វិញ 6ខែបន្ទាប់ពីបាក់ជើង
អ្នកចាំទី Manuel Neuer បានត្រលប់មកហ្វឹកហាត់ជាមួយ Bayern Munich ជាលើកដំបូង ចាប់តាំងពីរបួសជើងក្នុងគ្រោះថ្នាក់ជិះស្គីកាលពីចុងឆ្នាំមុន។ អ្នកចាំទីឆ្នើម និងជាប្រធានក្រុម Manuel Neuer ដែលបានអវត្តមានតាំងពីខែធ្នូ ឆ្នាំ 2022 ដោយសាររបួសជើងក្នុងឧបទ្ទវហេតុជិះស្គី បន្ទាប់ពីត្រលប់មកពី World Cup ហើយពេលនេះបានត្រលប់ចូលមកហ្វឹកហាត់វិញជាមួយក្រុមធម្មតាវិញ។ Neuer បានចូលរួមក្នុងការហាត់កម្រិតស្រាលជាមួយគ្រូបង្វឹកអ្នកចាំទី Michaelrechner និងអ្នកជំនាញផ្នែកស្តារនីតិសម្បទា Thomas Wilhelmi ។ ការត្រលប់មកវិញរបស់ Neuer ទំនងជានឹងពន្លឿនការសម្រេចចិត្តមួយចំនួនដែលនឹងត្រូវធ្វើនៅលើផ្នែកអ្នកចាំទីរបស់ក្លឹប។ Yann Sommer និង Alexander ...
[ Continue reading ]PSG ត្រៀមដាក់សំណើរទិញយក Olise ពី Crystal Palace
Paris Saint-Germain ចង់បន្ថែមកីឡាករក្មេងៗសញ្ជាតិបារាំងក្នុងរដូវក្តៅនេះ ហើយកីឡាករ Michael Olise វ័យ 21 ឆ្នាំរបស់ Crystal Palace ត្រូវបានគេជឿថាបានជាប់ឈ្មោះក្នុងបញ្ជីដែលក្លិបអ្នកមានបារាំងចង់បាន។ ក្រុមបារាំងកំពុងសម្លឹងរកការជំនួស Lionel Messi និង Neymar ដោយបន្ថែមកម្លាំងថ្មីៗក្មេងៗនៅក្នុងតំបន់ប្រយុទ្ធ។ ខណៈពេលដែល Crystal Palace ត្រូវបានគេនិយាយថាមិនចង់លក់ Olise ក៏ដោយ ពួកគេត្រូវបានគេរាយការណ៍ថាប្រហែលជាមិនអាចទៅរួចនោះទេ ហើយកំពុងស្វែងរកអ្នកជំនួស Olise រួចទៅហើយ។ គួររំលឹកផងដែរថា Olise រកបាន 2 គ្រាប់ និងបញ្ជូនឲ្យដៃគូស៊ុតចូលចំនួន ...
[ Continue reading ]ដំណឺងដែលថា Messi ទៅលេងនៅ Al-Hilal ក្លាយជាកិច្ចព្រមព្រៀងរួចរាល់ហើយ
ការផ្ទេរកំណត់ត្រារបស់ Lionel Messi ទៅ Al-Hilal ត្រូវបានគេរាយការណ៍ថាជា កិច្ចព្រមព្រៀងរួចរាល់ ដោយកីឡាករអាហ្សង់ទីននឹងត្រលប់មកជួបជុំជាមួយ Cristiano Ronaldo នៅប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកឈ្នះ Ballon d’Or 7សម័យរូបនេះ បានបង្កើតការរំពឹងទុកយ៉ាងខ្លាំងទាក់ទងនឹងចេតនាអនាគតរបស់គាត់ បន្ទាប់ពីបានជ្រើសរើសប្រឆាំងនឹងកិច្ចព្រមព្រៀងថ្មីនៅក្លឹបយក្ស Ligue 1 Paris Saint-Germain។ ជាមួយនឹងលក្ខខណ្ឌទាំងនោះមិនដំណើរការ Messi នឹងត្រូវក្លាយជាកីឡាករគ្មានកុងត្រានៅរដូវក្តៅនេះ។ AFP រាយការណ៍ថា Messi បានយល់ព្រមប្តូរទៅមជ្ឈិមបូព៌ា ក្រោយមានការពិភាក្សាអំពីកិច្ចព្រមព្រៀងតម្លៃ 400 លានផោន ប្រមាណ 505 លានដុល្លារ ...
[ Continue reading ]