Paris Saint-Germain ចង់បន្ថែមកីឡាករក្មេងៗសញ្ជាតិបារាំងក្នុងរដូវក្តៅនេះ ហើយកីឡាករ Michael Olise វ័យ 21 ឆ្នាំរបស់ Crystal Palace ត្រូវបានគេជឿថាបានជាប់ឈ្មោះក្នុងបញ្ជីដែលក្លិបអ្នកមានបារាំងចង់បាន។

ក្រុមបារាំងកំពុងសម្លឹងរកការជំនួស Lionel Messi និង Neymar ដោយបន្ថែមកម្លាំងថ្មីៗក្មេងៗនៅក្នុងតំបន់ប្រយុទ្ធ។ ខណៈពេលដែល Crystal Palace ត្រូវបានគេនិយាយថាមិនចង់លក់ Olise ក៏ដោយ ពួកគេត្រូវបានគេរាយការណ៍ថាប្រហែលជាមិនអាចទៅរួចនោះទេ ហើយកំពុងស្វែងរកអ្នកជំនួស Olise រួចទៅហើយ។ គួររំលឹកផងដែរថា Olise រកបាន 2 គ្រាប់ និងបញ្ជូនឲ្យដៃគូស៊ុតចូលចំនួន 9 ដងក្នុងការបង្ហាញខ្លួន 34 ប្រកួតនៅ Premier League នៅរដូវកាលនេះ ដែលបានបង្ហាញថាគាត់អាចអភិវឌ្ឍក្លាយជាអ្នកស៊ុតបញ្ចូលទីជាប់លាប់ម្នាក់៕