អ្នកចាំទី Manuel Neuer បានត្រលប់មកហ្វឹកហាត់ជាមួយ Bayern Munich ជាលើកដំបូង ចាប់តាំងពីរបួសជើងក្នុងគ្រោះថ្នាក់ជិះស្គីកាលពីចុងឆ្នាំមុន។

អ្នកចាំទីឆ្នើម និងជាប្រធានក្រុម Manuel Neuer ដែលបានអវត្តមានតាំងពីខែធ្នូ ឆ្នាំ 2022 ដោយសាររបួសជើងក្នុងឧបទ្ទវហេតុជិះស្គី បន្ទាប់ពីត្រលប់មកពី World Cup ហើយពេលនេះបានត្រលប់ចូលមកហ្វឹកហាត់វិញជាមួយក្រុមធម្មតាវិញ។ Neuer បានចូលរួមក្នុងការហាត់កម្រិតស្រាលជាមួយគ្រូបង្វឹកអ្នកចាំទី Michaelrechner និងអ្នកជំនាញផ្នែកស្តារនីតិសម្បទា Thomas Wilhelmi ។ ការត្រលប់មកវិញរបស់ Neuer ទំនងជានឹងពន្លឿនការសម្រេចចិត្តមួយចំនួនដែលនឹងត្រូវធ្វើនៅលើផ្នែកអ្នកចាំទីរបស់ក្លឹប។ Yann Sommer និង Alexander Nubel អាចចាកចេញពីក្លឹប ប្រសិនបើ Neuer ត្រូវបានគេចាត់ទុកថាមានសមល្មមគ្រប់គ្រាន់ដើម្បីចូលកាន់តំណែងអ្នកចាំទីដៃទីមួយវិញ។ នោះនឹងចាកចេញពីក្លឹបដោយមាន Sven Ulreich ជាអ្នកបម្រុងតែមួយគត់៕