Eden Hazard ពិចារណាការចូលនិវត្តន៍នៅ Real Madrid

Eden Hazard អាចនឹងពិចារណាចូលនិវត្តន៍ពីបាល់ទាត់អាជីព នៅពេលដែលកុងត្រារបស់គាត់ជាមួយ Real Madrid ផុតកំណត់នៅរដូវក្តៅឆ្នាំ 2024។ អតីតប្រធានក្រុមបែលហ្ស៊ិកបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីបែលហ្ស៊ិកធ្លាក់ចេញពីការប្រកួត World Cup 2022 ត្រឹមវគ្គចែកពូល ហើយឥឡូវនេះគាត់កំពុងពិចារណាចូលនិវត្តន៍ពីបាល់ទាត់ទាំងស្រុងតែម្តង។ វានៅតែមិនប្រាកដថាតើគាត់នឹងពិចារណាការចូលនិវត្តន៍នៅឆ្នាំ 2024 ដោយសារគាត់នៅតែអាចទទួលបានការផ្តល់ជូនដ៏ច្រើនពី លីកបាល់ទាត់អាមេរិក និងអារ៉ាប់ ប៉ុន្តែកីឡាករបែលហ្ស៊ិករូបនេះត្រូវបានគេរាយការណ៍ថាមានអារម្មណ៍ថាគាត់សម្រេចបានអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានក្នុងកីឡាបាល់ទាត់ ហើយដល់ពេលដែលត្រូវសម្រាកហើយបន្ទាប់ពីបានលេងឲ្យក្លឹបដែលគាត់តែងតែស្រម៉ៃរហូតមកនោះ៕

[ Continue reading ]

Juventus នៅមិនស្ងៀម រៀបចំសំណើរដាក់ទិញ Greenwood ពី Man Utd ដើម្បីជួបជុំជាមួយ Pogba

Juventus ប្រហែលជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឱ្យ Mason Greenwood របស់ Manchester United នូវឱកាសដើម្បីកែប្រែស្ថានការឡើងវិញនូវអាជីពរបស់គាត់នៅក្នុងអាជីពបាល់ទាត់។ ក្លឹបយក្សអ៊ីតាលីត្រូវបានសារព័ត៌មានអ៊ីតាលីរាយការណ៍ថាបានទាក់ទងជាមួយអ្នកតំណាងរបស់ Greenwood អំពីលទ្ធភាពនៃការផ្តល់ជូនខ្សែប្រយុទ្ធរូបនេះនូវកិច្ចសន្យាខ្ចីជើងរយៈពេលវែងនៅទីក្រុង Turin ។ គូប្រជែងក្នុងក្របខណ្ឌ Serie A គឺ Roma និង AC Milan ក៏មានពាក្យចចាមអារ៉ាមថាចាប់អារម្មណ៍ក្នុងការនាំយកអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះទៅកាន់ប្រទេសអ៊ីតាលី។ ទោះជាយ៉ាងណាក៏ដោយ Juventus ជឿជាក់ថាការមាន Paul Pogba អតីតមិត្តរួមក្រុមរបស់ Greenwood នៅក្នុងជួររបស់ពួកគេនឹងក្លាយជាកត្តាសម្រេចចិត្តក្នុងការឈានដល់កិច្ចព្រមព្រៀងមួយនេះ៕

[ Continue reading ]

Lacazette ស៊ុត 4 គ្រាប់កក្រើក Ligue 1 ដណ្តើមតំណែង​ top-scorer របស់ Mbappe

Alexandre Lacazette បាន​ឡើង​ពីលើ Kylian Mbappe ក្នុង​តារាង​អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Ligue 1 បន្ទាប់​ពី​ស៊ុត​បាន​បួន​គ្រាប់​ក្នុង​ការ​ទទួល​ជ័យ​ជម្នះយ៉ាងស្វិតស្វាញ 5-4 ទៅលើក្រុម Montpellier។ អតីតខ្សែប្រយុទ្ធ Arsenal ដែលបានត្រលប់មកក្រុមចាស់របស់គាត់វិញក្នុងនាមជាកីឡាករផុតកុងត្រានៅរដូវក្តៅឆ្នាំ 2022 បានបន្ថែមគ្រាប់បាល់ស៊ុតចូលទីរហូតដល់ទៅ 24គ្រាប់សម្រាប់រដូវកាលនេះ។ នោះធ្វើឲ្យគាត់នាំមុខមួយគ្រាប់លើសកីឡាករ Mbappe នៅ Paris Saint-Germain បានមួយរយះមុនការប្រកួតរបស់ PSG ដែរ។​ ទោះជាយ៉ាងណាក៏ដោយ Lacazette បានបង្ហាញឲ្យឃើញនៅអាយុ 31 ឆ្នាំថាគាត់នៅតែមានថាមពលជាច្រើនសម្រាប់ក្លិបស្របពេលដែល Lyon កំពុងតែសង្ឃឹមថានឹងទទួលបានចំណាត់ថ្នាក់កំពូលទាំង 6 ...

[ Continue reading ]

Chelsea ដាក់គម្រោងខ្ចីជើង Joao Felix ម្តងទៀតក្រោយតម្លៃទិញផ្តាច់ថ្លៃពេក

តោខៀវ Chelsea មានគម្រោងធ្វើការខ្ចីជើងកីឡាករ Joao Felix មួយរដូវកាលទៀតដោយសារតែតម្លៃរបស់ក្រុម Atletico Madrid បានដាក់មក មានសភាពខុ្ពស់ខ្លាំងពេក។ ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយក្រុមតោខៀវក្នុងខែមករាជាបណ្ដោះអាសន្ន ហើយបានរីករាយនឹងការលេងនៅក្នុងក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ក្នុងការបង្ហាញខ្លួន 12 លើករបស់គាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ ក្លឹបនៅទីក្រុងឡុងដ៍ចង់រក្សាកីឡាករអន្តរជាតិព័រទុយហ្គាល់នេះប៉ុន្តែ Atletico កំពុងទាមទារប្រហែល 100 លានអឺរ៉ូ សម្រាប់គាត់ដែលវាច្រើនពេកសម្រាប់ Chelsea។ ការខ្ចីជើងត្រលប់ទៅកីឡដ្ឋាន Stamford Bridge ប្រហែលជាមិនមែនជាជម្រើសតែមួយគត់សម្រាប់ Joao Felix ដែលកិច្ចសន្យានៅ Atletico ...

[ Continue reading ]

ច្បាស់ការហើយពេលនេះ ! Milner នឹងផ្លាស់ទៅលេងនៅ Brighton សម្រាប់រដូវកាលក្រោយ

បន្ទាប់ពីដំណឺងនៃលទ្ធភាពដែល James Milner អាចនឹងចាកចេញពីហង្សក្រហម Liverpool នៅចុងរដូវកាលនេះបានបែកធ្លាយមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ អ្នកកាសែត Fabrizio Romano បានប្រកាសជាផ្លូវការអំពីការផ្ទេររបស់ខ្សែបម្រើកណ្តាលរូបនេះទៅកាន់ក្លិប Brighton តែម្តង។ នៅក្នុងការរាយការណ៍នោះបានលើកឡើងថា Milner បានឈានមកដល់ចំណុចចុងក្រោយជាមួយ Brighton ហើយដោយបានព្រមព្រៀងគ្នាជាមួយខាងក្លិបក្នុងលក្ខខណ្ឌផ្ទាល់ខ្លួនទាំងអស់រួចរាល់។ កុងត្រារបស់កីឡាករវ័យចំណាស់រូបនេះជាមួយក្រុមកំពុងឡើងជើងនៅ Premier League នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ដោយការចាកចេញរបស់ Milner គឺចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយនេះជាកីឡាករទីពីរដែល Brighton ប្រមូលបាន បន្ទាប់ពីការបញ្ចប់ការពិភាក្សាក្នុងការនាំយក Joao Pedro កាលពីពេលថ្មីៗនេះ៕

[ Continue reading ]

Bayern បើកតុចរចារជាមួយគោលដៅរបស់​​ Man Utd

ខ្សែប្រយុទ្ធកំពុងទទួលបានការចាប់អារម្មណ៍របស់ក្រុម Eintracht Frankfurt កីឡាករ Randal Kolo Muani បានក្លាយជាកីឡាករមួយរូបដែលមានការតាមយកជាច្រើនពីសំណាក់ក្រុមធំៗដូចជាបិសាចក្រហម Manchester United នឹង Bayern Munich ផងដែរ។ កាលពីពេលថ្មីនេះៗ បើយោងតាមការរាយការណ៍របស់ Sky Sports Germany បានបង្ហើបយ៉ាងច្បាស់ថា ក្លិបនៅក្នុងក្តីស្រម៉ៃរបស់ Kolo Muani គឺ Bayern Munich បានសម្រេចបើកតុចរចារជុំទីមួយសម្រាប់ការផ្ទេររូបគេចេញមកនៅរដូវក្តៅនេះ។ កីឡាករវ័យ 24 ឆ្នាំរូបនេះបានរីករាយជាមួយនឹងយុទ្ធនាការដំបូងដ៏អស្ចារ្យនៅក្នុងក្របខ័ណ្ឌ Bundesliga ដោយបានស៊ុតចូល 13 គ្រាប់ ...

[ Continue reading ]

Xabi Alonso ប្រកែករឿងពាក់ព័ន្ធពាក្យចចាមអារ៉ាម Real Madrid នឹង Spurs

គ្រូបង្វឹកក្រុម Bayer Leverkusen លោក Xabi Alonso បានច្រានចោលរាល់ពាក្យចចាមអារ៉ាមដែលភ្ជាប់គាត់នឹងការចាកចេញពីប្រទេសអាឡឺម៉ង់នៅរដូវក្តៅនេះ។ អតីតវីរបុរស Real Madrid និង Liverpool រូបនេះបានផ្លាស់ប្តូរ Bayer Leverkusen ចាប់តាំងពីចូលកាន់តំណែង ហើយចង់សម្រេចរឿងឲ្យបានច្រើនជាមួយពួកគេ។ របាយការណ៍ជាច្រើនបានបញ្ជាក់ថាអតីតក្លឹបរបស់ Alonso គឺ Real Madrid និង Spurs ចាប់អារម្មណ៍ក្នុងការនាំយកសញ្ជាតិអេស្ប៉ាញរូបនេះ ប៉ុន្តែគ្រូបង្វឹកវ័យ 41 ឆ្នាំរូបនេះផ្តោតទាំងស្រុងលើការទទួលបានភាពជោគជ័យជាមួយ Leverkusen នៅពេលបច្ចុប្បន្ន។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមុនពេលការប្រកួតក្នុងផ្ទះរបស់ Bayer Leverkusen ទល់នឹង ...

[ Continue reading ]

Mikel Arteta ប្រាប់អ្នកគាំទ្រ Arsenal ឲ្យចេះដឹងគុណ មុនជួបជុំជាមួយ Aubameyang ជាលើកទី2

Mikel Arteta បានអះអាងថាអ្នកគាំទ្រ Arsenal គួរតែនិយាយអរគុណ និងដឹងគុណ នៅពេលស្វាគមន៍ Pierre-Emerick Aubameyang ត្រលប់មកកីឡដ្ឋាន Emirates ម្តងទៀត។ ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងនឹងត្រលប់មកទីក្រុងឡុងដ៍ភាគខាងជើងវិញនៅថ្ងៃអង្គារនេះជាលើកដំបូងចាប់តាំងពីការចាកចេញដ៏អាក្រក់របស់គាត់សម្រាប់ក្លឹប Barcelona ក្នុងខែកុម្ភៈ ឆ្នាំ 2022។ Aubameyang ធ្លាប់ជាប្រធានក្លឹបជាមួយក្រុមកាំភ្លើងធំ ដោយស៊ុតបញ្ចូលទីបាន 92 គ្រាប់សម្រាប់ពួកគេតាមរយៈការបង្ហាញខ្លួន 163 លើក។ ចាប់តាំងពីពេលនោះមក គាត់បានត្រលប់ទៅអង់គ្លេសនៅ Chelsea ហើយបានផ្ញើសារថា “គ្មានអ្វីផ្ទាល់ខ្លួន” ទៅកាន់ Arsenal មុនពេលការជួបជុំគ្នាជាលើកដំបូងរបស់គាត់ជាមួយពួកគេនៅ Stamford Bridge ...

[ Continue reading ]

Kyle Walkers សារភាពថាខ្លួនមិនស្មានថា Haaland អាចធ្វើរឿងបែបនេះបាននោះទេ

Kyle Walker បានសារភាពថាគាត់បានធ្វើការវាយតម្លៃរបស់គាត់ចំពោះ Erling Haaland ខុស ស្របពេលដែលកីឡាករសញ្ជាតិន័រវេររូបនេះរកបាន 50 គ្រាប់សម្រាប់ Manchester City ក្នុងរដូវកាលនេះ។ អ្នករាល់គ្នានៅកីឡដ្ឋាន Etihad បានដឹងថាពួកគេកំពុងទទួលបានទេពកោសល្យពិសេសនៅពេលដែលកិច្ចព្រមព្រៀងផ្ទេរ 51 លានផោន ជាមួយ Borussia Dortmund នៅរដូវក្តៅឆ្នាំ 2022។ Haaland មានលើសពីការរំពឹងទុកក្នុងអំឡុងពេលយុទ្ធនាការដំបូងរបស់គាត់នៅក្នុងប្រទេសអង់គ្លេស ដោយរកបាន 50 គ្រាប់ក្នុងនាមជាកីឡាកររបស់ Man City រួមទាំង 34 គ្រាប់នៅក្នុង Premier League ...

[ Continue reading ]

Messi ហ៊ានធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីតក្រោយលេងជាមួយ Lorient ចប់ភ្លាមៗ ទាំងគ្មានការអនុញ្ញាតពីគ្រូបង្វឹក PSG

ដំណើរទស្សនកិច្ចរបស់ Lionel Messi ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ PSG ក្រោមថ្វីជើងក្រុម Lorient ត្រូវបានគេរាយការណ៍ថាមិនត្រូវបានយល់ព្រមដោយគ្រូបង្វឹក Christophe Galtier នោះទេ។ ម្ចាស់ពាន Ballon d’Or 7សម័យរូបនេះ បានលេងពេញ 90នាទីសម្រាប់ Paris Saint-Germain កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានរងបរាជ័យជាប្រវត្តិសាស្ត្រ 3-1 នៅលើទឹកដីខ្លួនឯង។ ក្រោយមក កីឡាករអាហ្សង់ទីនរូបនេះមិនបាននៅទីក្រុងប៉ារីសយូរឡើយ ដោយការសម្រេចចិត្តចាកចេញក្រៅប្រទេសជាមួយគ្រួសាររបស់គាត់។ គ្រូបង្វឹក PSG លោក Galtier រួមជាមួយនឹងទីប្រឹក្សាបាល់ទាត់ Luis Campos ...

[ Continue reading ]