Eden Hazard ពិចារណាការចូលនិវត្តន៍នៅ Real Madrid

Eden Hazard អាចនឹងពិចារណាចូលនិវត្តន៍ពីបាល់ទាត់អាជីព នៅពេលដែលកុងត្រារបស់គាត់ជាមួយ Real Madrid ផុតកំណត់នៅរដូវក្តៅឆ្នាំ 2024។

អតីតប្រធានក្រុមបែលហ្ស៊ិកបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីបែលហ្ស៊ិកធ្លាក់ចេញពីការប្រកួត World Cup 2022 ត្រឹមវគ្គចែកពូល ហើយឥឡូវនេះគាត់កំពុងពិចារណាចូលនិវត្តន៍ពីបាល់ទាត់ទាំងស្រុងតែម្តង។ វានៅតែមិនប្រាកដថាតើគាត់នឹងពិចារណាការចូលនិវត្តន៍នៅឆ្នាំ 2024 ដោយសារគាត់នៅតែអាចទទួលបានការផ្តល់ជូនដ៏ច្រើនពី លីកបាល់ទាត់អាមេរិក និងអារ៉ាប់ ប៉ុន្តែកីឡាករបែលហ្ស៊ិករូបនេះត្រូវបានគេរាយការណ៍ថាមានអារម្មណ៍ថាគាត់សម្រេចបានអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានក្នុងកីឡាបាល់ទាត់ ហើយដល់ពេលដែលត្រូវសម្រាកហើយបន្ទាប់ពីបានលេងឲ្យក្លឹបដែលគាត់តែងតែស្រម៉ៃរហូតមកនោះ៕