Juventus នៅមិនស្ងៀម រៀបចំសំណើរដាក់ទិញ Greenwood ពី Man Utd ដើម្បីជួបជុំជាមួយ Pogba

Juventus ប្រហែលជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឱ្យ Mason Greenwood របស់ Manchester United នូវឱកាសដើម្បីកែប្រែស្ថានការឡើងវិញនូវអាជីពរបស់គាត់នៅក្នុងអាជីពបាល់ទាត់។

ក្លឹបយក្សអ៊ីតាលីត្រូវបានសារព័ត៌មានអ៊ីតាលីរាយការណ៍ថាបានទាក់ទងជាមួយអ្នកតំណាងរបស់ Greenwood អំពីលទ្ធភាពនៃការផ្តល់ជូនខ្សែប្រយុទ្ធរូបនេះនូវកិច្ចសន្យាខ្ចីជើងរយៈពេលវែងនៅទីក្រុង Turin ។ គូប្រជែងក្នុងក្របខណ្ឌ Serie A គឺ Roma និង AC Milan ក៏មានពាក្យចចាមអារ៉ាមថាចាប់អារម្មណ៍ក្នុងការនាំយកអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះទៅកាន់ប្រទេសអ៊ីតាលី។ ទោះជាយ៉ាងណាក៏ដោយ Juventus ជឿជាក់ថាការមាន Paul Pogba អតីតមិត្តរួមក្រុមរបស់ Greenwood នៅក្នុងជួររបស់ពួកគេនឹងក្លាយជាកត្តាសម្រេចចិត្តក្នុងការឈានដល់កិច្ចព្រមព្រៀងមួយនេះ៕