Lacazette ស៊ុត 4 គ្រាប់កក្រើក Ligue 1 ដណ្តើមតំណែង​ top-scorer របស់ Mbappe

Alexandre Lacazette បាន​ឡើង​ពីលើ Kylian Mbappe ក្នុង​តារាង​អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Ligue 1 បន្ទាប់​ពី​ស៊ុត​បាន​បួន​គ្រាប់​ក្នុង​ការ​ទទួល​ជ័យ​ជម្នះយ៉ាងស្វិតស្វាញ 5-4 ទៅលើក្រុម Montpellier។

អតីតខ្សែប្រយុទ្ធ Arsenal ដែលបានត្រលប់មកក្រុមចាស់របស់គាត់វិញក្នុងនាមជាកីឡាករផុតកុងត្រានៅរដូវក្តៅឆ្នាំ 2022 បានបន្ថែមគ្រាប់បាល់ស៊ុតចូលទីរហូតដល់ទៅ 24គ្រាប់សម្រាប់រដូវកាលនេះ។ នោះធ្វើឲ្យគាត់នាំមុខមួយគ្រាប់លើសកីឡាករ Mbappe នៅ Paris Saint-Germain បានមួយរយះមុនការប្រកួតរបស់ PSG ដែរ។​ ទោះជាយ៉ាងណាក៏ដោយ Lacazette បានបង្ហាញឲ្យឃើញនៅអាយុ 31 ឆ្នាំថាគាត់នៅតែមានថាមពលជាច្រើនសម្រាប់ក្លិបស្របពេលដែល Lyon កំពុងតែសង្ឃឹមថានឹងទទួលបានចំណាត់ថ្នាក់កំពូលទាំង 6 និងមានសិទ្ធិឡើងទៅលេងវគ្គជម្រុះពានអឺរ៉ុបនៅរដូវកាលដោយ៕