តោខៀវ Chelsea មានគម្រោងធ្វើការខ្ចីជើងកីឡាករ Joao Felix មួយរដូវកាលទៀតដោយសារតែតម្លៃរបស់ក្រុម Atletico Madrid បានដាក់មក មានសភាពខុ្ពស់ខ្លាំងពេក។

ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយក្រុមតោខៀវក្នុងខែមករាជាបណ្ដោះអាសន្ន ហើយបានរីករាយនឹងការលេងនៅក្នុងក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ក្នុងការបង្ហាញខ្លួន 12 លើករបស់គាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ ក្លឹបនៅទីក្រុងឡុងដ៍ចង់រក្សាកីឡាករអន្តរជាតិព័រទុយហ្គាល់នេះប៉ុន្តែ Atletico កំពុងទាមទារប្រហែល 100 លានអឺរ៉ូ សម្រាប់គាត់ដែលវាច្រើនពេកសម្រាប់ Chelsea។

ការខ្ចីជើងត្រលប់ទៅកីឡដ្ឋាន Stamford Bridge ប្រហែលជាមិនមែនជាជម្រើសតែមួយគត់សម្រាប់ Joao Felix ដែលកិច្ចសន្យានៅ Atletico ផុតកំណត់នៅឆ្នាំ 2026 ខណៈដែលភ្នាក់ងារ Jorge Mendes កំពុងស្វែងរកក្លឹបផ្សេងទៀត។ Paris Saint-Germain ត្រូវបានគេដាក់ក្នុងបញ្ជីជាគោលដៅមួយដែលអាចធ្វើទៅបានដោយពួកគេគ្រោងនឹងបាត់បង់ Lionel Messi នៅចុងរដូវកាលនេះ៕