ច្បាស់ការហើយពេលនេះ ! Milner នឹងផ្លាស់ទៅលេងនៅ Brighton សម្រាប់រដូវកាលក្រោយ

បន្ទាប់ពីដំណឺងនៃលទ្ធភាពដែល James Milner អាចនឹងចាកចេញពីហង្សក្រហម Liverpool នៅចុងរដូវកាលនេះបានបែកធ្លាយមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ អ្នកកាសែត Fabrizio Romano បានប្រកាសជាផ្លូវការអំពីការផ្ទេររបស់ខ្សែបម្រើកណ្តាលរូបនេះទៅកាន់ក្លិប Brighton តែម្តង។

នៅក្នុងការរាយការណ៍នោះបានលើកឡើងថា Milner បានឈានមកដល់ចំណុចចុងក្រោយជាមួយ Brighton ហើយដោយបានព្រមព្រៀងគ្នាជាមួយខាងក្លិបក្នុងលក្ខខណ្ឌផ្ទាល់ខ្លួនទាំងអស់រួចរាល់។ កុងត្រារបស់កីឡាករវ័យចំណាស់រូបនេះជាមួយក្រុមកំពុងឡើងជើងនៅ Premier League នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ដោយការចាកចេញរបស់ Milner គឺចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយនេះជាកីឡាករទីពីរដែល Brighton ប្រមូលបាន បន្ទាប់ពីការបញ្ចប់ការពិភាក្សាក្នុងការនាំយក Joao Pedro កាលពីពេលថ្មីៗនេះ៕