ខ្សែប្រយុទ្ធកំពុងទទួលបានការចាប់អារម្មណ៍របស់ក្រុម Eintracht Frankfurt កីឡាករ Randal Kolo Muani បានក្លាយជាកីឡាករមួយរូបដែលមានការតាមយកជាច្រើនពីសំណាក់ក្រុមធំៗដូចជាបិសាចក្រហម Manchester United នឹង Bayern Munich ផងដែរ។

កាលពីពេលថ្មីនេះៗ បើយោងតាមការរាយការណ៍របស់ Sky Sports Germany បានបង្ហើបយ៉ាងច្បាស់ថា ក្លិបនៅក្នុងក្តីស្រម៉ៃរបស់ Kolo Muani គឺ Bayern Munich បានសម្រេចបើកតុចរចារជុំទីមួយសម្រាប់ការផ្ទេររូបគេចេញមកនៅរដូវក្តៅនេះ។ កីឡាករវ័យ 24 ឆ្នាំរូបនេះបានរីករាយជាមួយនឹងយុទ្ធនាការដំបូងដ៏អស្ចារ្យនៅក្នុងក្របខ័ណ្ឌ Bundesliga ដោយបានស៊ុតចូល 13 គ្រាប់ និង បញ្ជូនឲ្យដៃគូស៊ុតចូល 10 គ្រាប់ក្នុងការបង្ហាញខ្លួន 28 ប្រកួត បន្ទាប់ពីចូលរួមជាមួយការផ្ទេរដោយឥតគិតថ្លៃពី Nantes បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។

គួររំលឹកផងដែរថា Bayern Munich នឹង Man Utd សុទ្ធសឹងជាក្រុមដែលត្រូវការខ្សែប្រយុទ្ធជួរមុខថ្មីទាំងអស់ ហើយ Kolo Muani អាចបង្ខំឲ្យមានការដេញថ្លៃគួរឲ្យចាប់អារម្មណ៍មួយ ស្របពេលដែលក្លិបទាំងពីរបានបន្ថយការចង់បានខ្សែប្រយុទ្ធ Victor Osihmen របស់ Napoli វិញកាលពីពេលថ្មីៗនេះ៕