Xabi Alonso ប្រកែករឿងពាក់ព័ន្ធពាក្យចចាមអារ៉ាម Real Madrid នឹង Spurs

គ្រូបង្វឹកក្រុម Bayer Leverkusen លោក Xabi Alonso បានច្រានចោលរាល់ពាក្យចចាមអារ៉ាមដែលភ្ជាប់គាត់នឹងការចាកចេញពីប្រទេសអាឡឺម៉ង់នៅរដូវក្តៅនេះ។

អតីតវីរបុរស Real Madrid និង Liverpool រូបនេះបានផ្លាស់ប្តូរ Bayer Leverkusen ចាប់តាំងពីចូលកាន់តំណែង ហើយចង់សម្រេចរឿងឲ្យបានច្រើនជាមួយពួកគេ។ របាយការណ៍ជាច្រើនបានបញ្ជាក់ថាអតីតក្លឹបរបស់ Alonso គឺ Real Madrid និង Spurs ចាប់អារម្មណ៍ក្នុងការនាំយកសញ្ជាតិអេស្ប៉ាញរូបនេះ ប៉ុន្តែគ្រូបង្វឹកវ័យ 41 ឆ្នាំរូបនេះផ្តោតទាំងស្រុងលើការទទួលបានភាពជោគជ័យជាមួយ Leverkusen នៅពេលបច្ចុប្បន្ន។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមុនពេលការប្រកួតក្នុងផ្ទះរបស់ Bayer Leverkusen ទល់នឹង Koln  ក្នុងក្របខ័ណ្ឌ Bundesliga ដែលគ្រោងនឹងធ្វើឡើងនៅល្ងាចថ្ងៃសុក្រ Alonso ត្រូវបានសួរអំពីអនាគតរបស់គាត់ចំពេលមានពាក្យចចាមអារ៉ាម Real Madrid និង Spurs ដោយរូបគេបានឆ្លើយតបថា “ខ្ញុំបានប្រឡូកក្នុងវិស័យបាល់ទាត់ជាច្រើនឆ្នាំមកនេះ ពាក្យចចាមអារ៉ាមគឺជារឿងធម្មតា ប៉ុន្តែយើង នៅតែមានរឿងជាច្រើនដើម្បីសម្រេចបាន។ នោះហើយជាមូលហេតុដែលខួរក្បាលរបស់ខ្ញុំគឺផ្តោត 100 ភាគរយនៅទីនេះសម្រាប់ប៉ុន្មានខែចុងក្រោយនេះ ហើយខួរក្បាលរបស់ខ្ញុំក៏នៅទីនេះ 100 ភាគរយសម្រាប់រដូវកាលក្រោយដែរ”