កីឡាករគោលដៅរបស់ Manchester United Jurrien Timber បានសារភាពពីឱកាសនៃការចាកចេញពី Ajax បន្ទាប់ពីរដូវកាល Eredivisie ដ៏ខកចិត្តមួយ។

បិសាចក្រហមចង់បានកីឡាកររូបនេះកាលពីរដូវក្តៅមុន។ ផ្ទុយទៅវិញ ពួកគេបានទៅរក Lisandro Martinez ខណៈដែលកីឡាករក្រុមជម្រើសជាតិហូឡង់បានជ្រើសរើសបន្តជាមួយ Ajax ដើម្បីបង្កើនឱកាសរបស់គាត់ក្នុងការធានាកៅអីសម្រាប់ការប្រកួត World Cup ក្រោមការដឹកនាំរបស់ Louis van Gaal ។ ទោះជាយ៉ាងណាក៏ដោយ Timber បានបង្ហើបថាគាត់អាចនឹងផ្លាស់ប្តូរនៅក្នុងរដូវក្តៅ ហើយនឹងពិនិត្យមើលឡើងវិញនូវជំហររបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ ដែលបានធ្វើឲ្យ United មានភាពជ្រួលច្របល់ម្តងទៀត។

ថ្លែងទៅការសម្ភាសន៍មួយ កីឡាករខ្សែការពារកណ្តាលរូបនេះបានឲ្យដឹងថា “សម្រាប់ខ្ញុំ វាគឺជាស្ថានភាពដូចកាលពីរដូវកាលមុន។ ប្រសិនបើខ្ញុំនិយាយថាខ្ញុំចាកចេញ វាត្រូវតែសមហេតុផលដែលខ្ញុំចាកចេញ។ ប្រទេសដែលខ្ញុំចូលចិត្ត? ខ្ញុំមិនហ៊ាននិយាយនោះទេ។ នោះហើយជាមូលហេតុដែលខ្ញុំធ្វើដូចគ្នានឹងរដូវកាលមុន។ ឱកាសគឺនៅទីនោះ វាអាចកើតឡើង ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ល្អនៅទីនេះដែរ។ ខ្ញុំនៅក្មេង ហើយអ្វីគ្រប់យ៉ាងសមនឹងខ្ញុំនៅទីនេះ។ ខ្ញុំនឹងរង់ចាំមើលដូចគ្នា”៕