Klopp ជឿជាក់ថា Europa League នឹងក្លាយជាកន្លែងដែល Liverpool ត្រូវប្រកួតប្រជែង

ហង្សក្រហម Liverpool អាចទំនងនឹងត្រូវលេងក្នុងការប្រកួត UEFA Europa League នៅរដូវកាលក្រោយ ប៉ុន្តែលោក Jurgen Klopp បានទទូចថាហង្សក្រហមនឹងធ្វើការប្រកួតប្រជែងរបស់ពួកគេតាមដែលអាចធ្វើទៅបាន។ ការប្រកួតទល់នឹង Aston Villa ដែលបានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នាមានន័យថា Liverpool មានភាគរយច្រើនក្នុងការលេងនៅ Europa League ជាលើកដំបូងក្នុងរយះពេល​​ 8 ឆ្នាំ ក្រោយចំណាយពេល 5 រដូវកាលក្នុងការប្រកួតពានកំពូល UEFA Champions League ថែមទាំងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ 3 លើកទៀតផង ប៉ុន្តែ Klopp ថាក្រុមរបស់លោកនឹងធ្វើឲ្យការប្រកួតលីកកំពូលទីពីររបស់អឺរ៉ុបមានការចាប់អារម្មណ៍ខ្លាំងជាងមុន ...

[ Continue reading ]

Erik ten Hag ចេញមុខព្រមានកូនក្រុមរបស់ខ្លួន ខណះដែលកៅអី Champions League កាន់តែខិតជិតមកដល់

Erik ten Hag បានទាមទារឲ្យកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ទទួលបានជ័យជម្នះជាចាំបាច់បំផុតនៅពេលពួកគេត្រូវប៉ះ តោខៀវ Chelsea នៅសប្តាហ៍ក្រោយដើម្បីធានាថាពួកគេដណ្តើមបានកៅអីមួយនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។ ការទទួលជ័យជម្នះ 1-0 របស់ Man Utd នៅលើទឹកដី Bournemouth កាលពីពេលថ្មីៗនេះ មានន័យថា ពួកគេស្ថិតក្នុងតំបន់ក្បែរសុវត្ថិភាពនៃការបញ្ចប់ចំណាត់ថ្នាក់ក្នុងកំពូលទាំងបួននៅក្នុងក្របខ័ណ្ឌ Premier League ។ ជ័យជម្នះនេះគួបផ្សំនឹងលទ្ធផលស្មើ 1-1 របស់ Liverpool ទល់នឹង Aston Villa មានន័យថា ...

[ Continue reading ]

Man City លើកពាន Premier League 3រដូវកាលជាប់ៗគ្នា ក្រោយកាំភ្លើងធំភ្លាត់ស្នៀតដោយសារក្រុមក្បែរបាតតារាង

តំណែងក្នុងនាមជាម្ចាស់ពានលីកកំពូលអង់គ្លេសរបស់មេឃខៀវ Manchester City ត្រូវបានប្រកាសម្តងទៀតកាលពីពេលថ្មីៗនេះ ក្រោយក្រុមដែលឈរកំពូលតារាងសឹងមួយរដូវកាល Arsenal បែរជាភ្លាត់ស្នៀតចាញ់ក្រុមក្បែរបាតតារាង Nottingham Forest ទៅវិញ។ មួយគ្រាប់កាលពីតង់ទីមួយរបស់ខ្សែប្រយុទ្ធ Taiwo Awoniyi គឺគ្រប់គ្រាន់សម្រាប់ការរក្សាការពារ Nottingham Forest ឲ្យបន្តលេងនៅ Premier League រដូវកាលក្រោយ។ លើលពីនេះ មួយគ្រាប់នេះជាគ្រាប់ដែលបានហុចពាន Premier League ទៅកាន់ក្រុមរបស់លោក Pep Guardiola ដោយមិនបាច់ត្រូវប្រឹងអ៊ុតលទ្ធផលទល់នឹង Chelsea នាថ្ងៃអាទិត្យនេះ។ Arsenal ត្រូវបានគេចាត់ទុកថាជាក្រុមមួយដែលសឹងតែអាចលើកពានលីកកំពូលជាលើកដំបូងក្នុងរយះពេលជិត 2 ទស្សវត្សទៅហើយ ...

[ Continue reading ]

នេះជាមូលហេតុដែល Mikel Arteta យកដើមអូលីវចូលក្នុងកិច្ចប្រជុំក្រុម

អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបង្ហើបថា ពេលខ្លះគាត់យកដើមអូលីវចូលទៅប្រជុំក្រុម ជាឧបករណ៍មួយដែលគាត់ប្រើដើម្បីលើកទឹកចិត្តក្រុមរបស់គាត់។ បន្ទាប់ពីលេចលឺថា អ្នកចាត់ការរបស់ក្រុមកាំភ្លើងធំបានចាប់ផ្តើមនាំយកឆ្កែពូជ Labrador ពណ៌សូកូឡាដែលមានឈ្មោះថា Win ទៅកាន់កន្លែងហ្វឹកហាត់ ដើម្បីបន្ថែមភាពស្ងប់ស្ងាត់ Arteta នៅតែបន្តប្រើប្រាស់ឧបករណ៍លើកទឹកចិត្តដ៏ចម្លែកមួយទៀតនៅ London Colney ។ នៅក្នុងសន្និសិទសារព័ត៌មានរបស់គាត់នៅមុនការធ្វើដំណើររបស់ Arsenal ទៅកាន់ទឹកដីក្រុម Nottingham Forest លោក Arteta បាននិយាយអំពីដើមអូលីវរបស់ក្លិប ដែលមានទំហំតូចមួយដែលគាត់បានប្រើដើម្បីពន្យល់ពីសារៈសំខាន់នៃការរួមគ្នាចំពោះកីឡាករក្មេងៗរបស់គាត់។ គ្រូបង្វឹកសញ្ជាតិអេស្បាញបាននិយាយថា “និមិត្តសញ្ញាមួយទៀតនៅក្លឹបគឺដើមអូលីវរបស់យើង វាត្រូវការការថែទាំច្រើនផងដែរ។ វាជាដើមអូលីវ វាចាស់ជាង ...

[ Continue reading ]

ទីបំផុតដឹងការពិតថា Haaland លេងអ្វីរាល់ដងពេលត្រឡប់ទៅផ្ទះក្រោយការប្រកួតហើយ!

ខ្សែប្រយុទ្ធដែលបំបែកកំណត់ត្រាសឹងរាល់ការប្រកួត Erling Haaland ពេលនេះបានធ្វើឲ្យបែកធ្លាយជាសាធារណះហើយដោយរូបគេតែងតែលេងហ្គេម Minecraft រាល់ដងពេលនៅផ្ទះ ហើយថែមទាំងបាននិយាយថាគាត់អៀនខ្មាស់ពេលត្រូវបានគេសួរពីហ្គេមដែលគាត់ចូលចិត្តបំផុត។ ការលាតត្រដាងនេះកើតឡើងបន្ទាប់ពីគាត់បានបដិសេធមិននិយាយថាហ្គេមណាដែលគាត់នឹងទៅផ្ទះ ហើយលេងបន្ទាប់ពីគាត់បានបំបែកកំណត់ត្រា Premier League សម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលជាមួយនឹងគ្រាប់បាល់ទី 35 របស់គាត់ក្នុងរដូវកាលនេះដោយនិយាយថា “ខ្ញុំនឹងទៅផ្ទះឥឡូវនេះ ហើយលេងហ្គេមវីដេអូខ្លះ។  ខ្ញុំមិនអាចនិយាយបានទេថាហ្គេមណា វាជាការអាម៉ាស់ពេក”។ កាលពីប៉ុន្មានម៉ោងមុន ខ្សែប្រយុទ្ធសញ្ជាតិន័រវេរូបនេះបានបង្ហោះនៅក្នុងបណ្តាញសង្គម instagram ដោយឃើញមានរូបរបស់គេកំពុងលេងហ្គេម minecraft ជាមួយមិត្តរបស់ខ្លួនថែមទៀតផង៕

[ Continue reading ]

ទោះដឹកនាំ Napoli លើកពានជាប្រវត្តិសាស្ត្រមែនក្តី តែលោក Spalletti កំពុងស្ថិតក្នុងស្ថានភាពក្បែរការចាកចេញពីក្លិប

ទំនាក់ទំនងរវាងគ្រូបង្វឹកក្រុម Napoli លោក Luciano Spalletti និងប្រធានក្លិប Aurelio De Laurentiis ឈានដល់ចំណុចបំបែកមួយ ដោយនេះជារឿងមួយដែលអ្នកគាំទ្រ Napoli មិនចង់ឃើញ។ ភាពតានតឹងកាន់តែខ្លាំងឡើងរវាង De Laurentiis និង Spalletti បានក្លាយជាភស្តុតាងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអះអាងថាគ្រូបង្វឹករបស់ក្រុមអាចនឹងធ្វើដំណើរចេញពី Napoli បន្ទាប់ពីឈ្នះពានលីកកំពូលអ៊ីតាលី Serie A ជាមួយពួកគេជាប្រវត្តិសាស្ត្រក្នុងរយះពេល 3 ទស្សវត្សន៍ក៏ដោយ។ Napoli បានបង្កើតជម្រើសនៃការបន្ថែមដោយស្វ័យប្រវត្តិសម្រាប់គ្រូបង្វឹកដែលជួយឲ្យ Napoli លើកពាន Serie A ដែលមានន័យថា ...

[ Continue reading ]

Sam Allerdyce ឌឺដងទៅកាន់ Real Madrid ក្រោយត្រូវ Man City លត់ទក់សាច់

Sam Allardyce ពេញចិត្តនឹងភាពខ្លាំងនៃក្រុម Leeds របស់គាត់ ដោយនិយាយថាពួកគេមិនបានដើរគន្លងដូច Real Madrid នៅពេលដែលជួបជាមួយមេឃខៀវ Manchester City នោះឡើយ។ Leeds ដណ្តើមបានមួយពិន្ទុពីការប្រកួតទាំងពីរដែលពួកគេបានលេងចាប់តាំងពីលោក Allardyce ជំនួសលោក Javi Gracia នៅដើមខែឧសភា។ បន្ទាប់ពីចាញ់ 2-1 ក្រោមស្នាដៃក្រុម Manchester City ពួកគេទទួលបានលទ្ធផលល្អគួរសមដោយការទប់បានស្មើជាមួយក្រុមសារិកាព្រៃ Newcastle កាលពីសប្តាហ៍មុន។ លោក Allardyce មានភារកិច្ចរក្សាម្ចាស់កីឡដ្ឋាន Elland Road ឲ្យបន្តលេងនៅ Premier ...

[ Continue reading ]

ក្លិបជាច្រើននៅអង់គ្លេសត្រូវបានចោទប្រកាន់ថាមើលងាយនឹងមិនផ្តល់តម្លៃដល់ក្រុមជម្រើសជាតិអៀកឡង់

អតីតខ្សែប្រយុទ្ធស្លាបរបស់តោខៀវ Chelsea លោក Damien Duff បានចោទប្រកាន់បាល់ទាត់អង់គ្លេសថាមិនបានផ្តល់ការគោរពទៅដល់ក្រុមបាល់ទាត់នៃប្រទេសអៀកឡង់ទាល់តែសោះ។ លោក Duff បានគ្រប់គ្រងក្រុម Shelbourne របស់អៀរឡង់ តាំងពីឆ្នាំ 2021 ហើយគាត់បានបើកការរិះគន់យ៉ាងអន្ទះអន្ទែងចំពោះការព្យាបាលក្លិបដែលកំពុងលេងនៅ League of Ireland ដោយសមភាគីរបស់ពួកគេនៅក្នុងប្រព័ន្ធនៃលីគអង់គ្លេស ជាពិសេសនៅពេលនិយាយអំពីការខ្ចីជើងកីឡាករ។ Duff បានថ្លែងឲ្យដឹងថា “នៅពេលដែលយើងយកកីឡាករណាមួយ អ្នកវិភាគកីឡារបស់អង់គ្លេសតែងតែសួរថា តើយើងមាន GPS ដែលអាចជួយឲ្យនាំយកកីឡាករទាំងនោះមកវិញដែរទេ? តើពួកគេគិតថាយើងជាមនុស្សព្រៃភ្នំមែនរឺ? ខ្ញុំគិតថាពយកយើងរកការប្រមាថនឹងមិនឲ្យតម្លៃជាខ្លាំង ជាពិសេសពីក្លិបលេងនៅចក្រភពអង់គ្លេស”៕

[ Continue reading ]

អ្នកគាំទ្រ AZ ស្ទុះសំដៅទៅគ្រួសាររបស់កីឡាករ West Ham បន្ទាប់ពីការធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការប្រារព្ធជ័យជម្នះរបស់ West Ham បន្ទាប់ពីកក់កន្លែងរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រពាន Europa Conference League ត្រូវបានបំផ្លិចបំផ្លាញដោយអ្នកគាំទ្រ AZ សម្រុកចូលផ្នែកអ្នកគាំទ្រក្រៅដីយ៉ាអនាធិបតេយ្យ។ ក្រុម ញញួរដែក West Ham បានឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតក្នុងទ្វីបអឺរ៉ុបជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 1976 ដោយការស៊ុតបញ្ចូលទីរបស់ Pablo Fornals ដែលបានបញ្ចប់ដោយជោគជ័យសរុប 3-1 ។ ក្រុម​នៅ Premier League នឹង​ត្រូវ​ជួប​ជាមួយ Fiorentina ក្នុង​ទីក្រុង Prague នៅ​ថ្ងៃ​ទី 7 ខែ​មិថុនា សម្រាប់វគ្គផ្តាច់ព្រ័ត្រ។ ទោះយ៉ាងណាក៏ដោយ ...

[ Continue reading ]

FIFA បញ្ចេញ logo ផ្លូវការសម្រាប់ការប្រកួតឆ្នាំ 2026

ស្លាកសញ្ញាផ្លូវការសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ត្រូវបានបង្ហាញដោយ FIFA កាលពីពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក ម៉ិចស៊ីកូ និងកាណាដាចាប់ដៃគ្នាបំពេញកាតព្វកិច្ចធ្វើជាសហម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍​ដែលនឹងត្រឡប់​ទៅទ្វីប​អាមេរិក​ខាង​ជើង និង​កណ្តាល​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ 1994 នឹងស្ថិតក្រោមពាក្យ​ស្លោក​ថា “WE ARE 26” ដោយគេឃើញថានេះមានលេខ 2ពណ៌សដាក់នៅផ្នែកខាងលើនៃ លេខ 6 ដោយមានពានពានរង្វាន់ World Cup ដ៏ល្បីល្បាញដាក់ចំកណ្តាលលេខទាំងពីរ។ វាជាលើកទីមួយហើយដែលពានរង្វាន់ដ៏មានកិត្យានុភាពត្រូវបានប្រើប្រាស់នៅក្នុងស្លាកសញ្ញាផ្លូវការ ខណៈដែលការសម្រេចចិត្តមិនប្រើប្រាស់ពណ៌ណាមួយដែលអាចកំណត់អត្តសញ្ញាណបានជាមួយនឹងប្រទេសម្ចាស់ផ្ទះទាំង 3៕

[ Continue reading ]