ស៊ុតចូលរាប់ភ្លេច តែគ្រាប់បាល់មួយណាដែល Haaland ចូលចិត្តជាងគេសម្រាប់រដូវកាលនេះ?

ម៉ាស៊ីនរកគ្រាប់បាល់របស់ Manchester City កីឡាករ Erling Haaland បាននិយាយយ៉ាងច្បាស់ថាគ្រាប់បាល់របស់គាត់ទល់នឹង Southampton ជាគ្រាប់បាល់ដែលគាត់ចូលចិត្តបំផុតក្នុងរដូវកាលនេះ។ Haaland បច្ចុប្បន្ន រកបានរហូតដល់ទៅ36 គ្រាប់ ហើយនេះច្បាស់ជាបញ្ហាដ៏លំបាកមួយក្នុងការជ្រើសរើស។ ប៉ុន្តែគាត់បានសារភាពថាគ្រាប់បាល់ដែលជាសំណព្វចិត្តផ្ទាល់ខ្លួនរបស់គាត់បានកើតឡើងនៅនាទីទី 68 នៃការប្រកួតរបស់ Man City ជាមួយ Southampton ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​រត់ចូល​ទៅ​ក្នុង​ប្រអប់គ្រោះថ្នាក់ ហើយ​បានបង្ហើយការបញ្ជូនពីមិត្តរួមក្រុម Jack Grealish ជាមួយ​នឹង​ការលោតកាប់ចានយ៉ាងស្អាតដើម្បីធ្វើឲ្យ Man City នាំ​មុខ 3-0។ ថ្លែងនៅក្នុងកម្មវិធីពានរង្វាន់សមាគមអ្នកនិពន្ធបាល់ទាត់ Haaland បានសម្រេចបើកចំហរជាសាធារណះថា ...

[ Continue reading ]

Chelsea ខ្នះខ្នែងតាមដានស្ថានភាពរបស់កីឡាករ PSG មួយនេះ

Leandro Paredes នឹងត្រលប់ទៅក្លឹបរដ្ឋធានីរបស់បារាំងវិញបន្ទាប់ពីចំណាយពេលមួយរដូវកាល 2022-23 ជាមួយ Juventus ប៉ុន្តែក្រុម Serie A មួយនេះនឹងមិនរក្សាកីឡាករអាហ្សង់ទីនជាអចិន្ត្រៃយ៍ទេបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយ។ ទោះយ៉ាងណាក៏ដោយមានទីផ្សារសម្រាប់ Paredes។ នេះបើតាមការរាយការណ៍របស់អ្នកកាសែតអាហ្សង់ទីនមួយរូបបានបញ្ជាក់ថា Chelsea និង Atletico Madrid ស្ថិតក្នុងចំណោមក្លឹបអ៊ឺរ៉ុបដែលកំពុងសម្លឹងមើលកីឡាកររបស់ PSG ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយក៏បានបង្កើតទំនាក់ទំនងជាមួយអ្នកតំណាងរបស់កីឡាករអាហ្សង់ទីនផងដែរ។ ការផ្លាស់ទៅកីឡដ្ឋាន Stamford Bridge គឺសមហេតុផលព្រោះ Mauricio Pochettino នឹងចូលកាន់តំណែង ហើយធ្លាប់ធ្វើការជាមួយ Paredes នៅ PSG រួចហើយ៕

[ Continue reading ]

Bukayo Saka នៅមិនទាន់អស់ចិត្តរឿង Arsenal ភ្លាត់ស្នៀតឲ្យ Man City ឈ្នះពាន Premier League

Bukayo Saka បានសារភាពថាវាពិតជារឿងមួយដែលឈឺចាប់ បន្ទាប់ពីការភ្លាត់មិនបានលើកពានរង្វាន់របស់ Arsenal ប៉ុន្តែទទូចថាក្រុមនៅតែស្រេកឃ្លានក្នុងការឈ្នះពានរង្វាន់ដដែលសម្រាប់រដូវកាលក្រោយ។ ក្រុមកាំភ្លើងធំបានចំណាយពេលចំនួន 248 ថ្ងៃនៅលើកំពូលតារាង Premier League ប៉ុន្តែបានទទួលរងនូវការធ្លាក់ចុះនៃទម្រង់លេងនៅចុងរដូវកាលនេះ ដែលអនុញ្ញាតឲ្យក្រុម Manchester City តាមទាន់ និងឈ្នះពានលីកកំពូលអង់គ្លេសយកតែម្តង។ ជាក់ស្តែង ពួកគេឈ្នះត្រឹមតែពីរលើកប៉ុណ្ណោះក្នុងការប្រកួត 5 លើកចុងក្រោយ រួមទាំងការចាញ់ក្រុមជើងឯក 4-1 ក្រោមការដឹកនាំរបស់ Man City ហើយនេះអាចជាមូលហេតុនៃការធ្លាក់ដុនដាបរបស់ Arsenal។ ក្នុងការសម្ភាសន៍ជាមួយលោក Ian Wright ខ្សែប្រយុទ្ធស្លាបស្តាំសញ្ជាតិអង់គ្លេសរូបនេះបានលើកឡើងថា “ពួកយើងកំពុងដើរនៅលើគន្លងត្រូវហើយ។ ពួកយើងបានកែប្រែមុខមាត់ច្រើន។ ...

[ Continue reading ]

ប្រធាន​ La Liga ប្រៀបធៀបរឿងរ៉ាវដែល Vinicius ជួបទៅនឹងរឿងរបស់ Ronaldo កាលនៅលេងឲ្យ Real Madrid

ប្រធានលីកកំពូលអេស្ប៉ាញ La Liga លោក Javier Tebas បានប្រៀបធៀបការរើសអើងជាតិសាសន៍ទៅលើខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior ទៅនឹងការប្រមាថការស្រឡាញ់ភេទដូចគ្នា ដែលមានគោលបំណងទៅលើកីឡាករ Cristiano Ronaldo កាលរូបគេនៅជាកីឡាកររបស់ Real Madrid។ ចាប់តាំងពីមានឧប្បទ្ទវហេតុមួយនេះកើតឡើងមក Vini Jr បានបង្ហោះវីដេអូដែលបង្ហាញពីភស្តុតាងនៃការរំលោភបំពាន ប៉ុន្តែ Tebas បានឆ្លើយតបយ៉ាងភ្ញាក់ផ្អើលរួចទៅហើយ ដោយបានបង្ហោះនៅលើ Twitter នៅដើមសប្តាហ៍នេះដោយជំរុញឱ្យ Vinicius ព្យាយាមរំលឹកខ្លួនគាត់ពីការងារប្រឆាំងការរើសអើងជាតិសាសន៍ដែល La Liga កំពុងតែប្រើប្រាស់ បើទោះបីជាមិនមានវិធានការណ៍សម្រេចប្រឆាំងនឹងភាគីដែលមានកំហុសក៏ដោយក្តី។ គាត់បានសរសេរនៅលើ Twitter ...

[ Continue reading ]

គ្រូរបស់ Brighton ទទួលស្គាល់ថាកីឡាករ 2 រូបរបស់ខ្លួនអាចចាកចេញពេលចប់រដូវកាល

គ្រូបង្វឹករបស់ក្រុម Brighton លោក Roberto De Zerbi បានសារភាពថាខ្សែបម្រើឆ្នើមពីររូបរបស់ក្លិប រួមមាន Moises Caicedo និង Alexis Mac Allister អាចចាកចេញពី Brighton ចំពេលមានទំនាក់ទំនងជាមួយ Manchester United និង Liverpool ។ ខ្សែបម្រើកណ្តាលរបស់ Brighton បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ទាំងក្លិប និងប្រទេសក្នុងរដូវកាល 2022-2023 នេះ។ ខណៈពេលដែល Mac Allister បានឈ្នះការប្រកួត World Cup ...

[ Continue reading ]

Man Utd ចាប់ផ្តើមកិច្ចចរចារជាមួយ PSG ជុំវិញរឿងរ៉ាវរបស់ Neymar

យោងតាមរបាយការណ៍ពីប្រទេសបារាំងបានឱ្យដឹងថា Manchester United កំពុងតែពិភាក្សាគ្នាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Neymar ពី Paris Saint-Germain នៅរដូវក្តៅនេះ។ ក្លិបនៅ Premier League ជាច្រើនបានចូលចរចាជាមួយ PSG ជុំវិញការនាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ដោយការពិភាក្សាជាមួយ United គឺបានវិវត្តន៍ខ្លួនឆ្ងាយបំផុត។ Newcastle ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ក្លិប​មួយ​ដែល​ចង់​នាំ​គាត់​ទៅ​អង់គ្លេសកាលពីរដូវក្តៅមុន តែមិនបានសម្រេចដោយសារតែចំណូលចិត្តរបស់ Neymar ក្នុងការបន្តអាជីពនៅបារាំង។ PSG មានការបើកចំហរក្នុងការលក់កីឡាករវ័យ 31 ឆ្នាំរូបនេះនៅរដូវក្តៅនេះ ហើយ Neymar កំពុងពិចារណាយ៉ាងខ្លាំងក្នុងការចាកចេញចំពេលរដូវកាលដែលគាត់ និងមិត្តរួមក្រុម Lionel Messi ត្រូវបានគេដាក់គោលដៅម្តងហើយម្តងទៀតសម្រាប់ការរិះគន់ពីសំណាក់អ្នកគាំទ្រក្លិប។ ...

[ Continue reading ]

Emi Martinez ប្តេជ្ញានាំ Messi មក Aston Villa ឲ្យបាន

អ្នកចាំទីដៃស្អិត Emiliano Martinez បាន​អះអាង​យ៉ាងមុតមាំ​ថា​គាត់​នឹង​ប្រើប្រាស់គ្រប់វិធីដើម្បីលួង Lionel Messi ឲ្យមកលេងនៅ Aston Villa បន្ទាប់ពីឃើញស្ថានភាពដែលតានតឹងរវាង Messi នឹង Paris Saint-Germain។ ម្ចាស់ពាន Ballon d’Or 7 សម័យរូបនេះកំពុងតែខិតជិតទៅក្លាយជាកីឡាករគ្មានក្លិបលេងនៅរដូវក្តៅនេះ ដោយកិច្ចសន្យារបស់គាត់នៅក្លិបយក្ស Ligue 1 Paris Saint-Germain នឹងផុតកំណត់។ Messi ត្រូវ​បាន​គេ​ទាក់ទង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ត្រឡប់​ទៅ Barcelona វិញ ខណៈ​ដែល​គាត់​ក៏​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ការ​ផ្តល់កុងត្រា​ពី​មជ្ឈិមបូព៌ា និង MLS។ ទោះបីជាយ៉ាងណា Martinez ...

[ Continue reading ]

Frenkie de Jong ដាច់ចិត្តបង្ហាញពីដើមហេតុដែលរឿងផ្ទេរទៅ Man Utd មិនបានសម្រេចកាលពីឆ្នាំ 2022

ខ្សែបម្រើវវ័យក្មេងរបស់ FC Barcelona កីឡាករ Frenkie de Jong បានពន្យល់ពីមូលហេតុដែលការផ្ទេរទៅ Manchester United កាលពីឆ្នាំ 2022 មិនបានកើតឡើង ដោយកីឡាករសញ្ជាតិហូឡង់រូបនេះថែមទាំងបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះ Barcelona។ De Jong បានឃើញអនាគតរបស់គាត់ត្រូវបានចោទជាសំណួរជុំវិញការផ្ទេរកីឡាករពីរលើកចុងក្រោយ ដោយមានការរំពឹងទុកជាច្រើនដែលបង្ហាញថាគាត់អាចនឹងចាកចេញពីទឹកដី Camp Nou ។ Manchester United ត្រូវបានគេជឿថាជាគោលដៅបន្ទាប់ ដោយ Erik ten Hag មានបំណងចង់ជួបជុំគ្នានៅ Old Trafford ជាមួយកីឡាករដែលគាត់ធ្លាប់ធ្វើការជាមួយកាលដឹកនាំនៅ Ajax ...

[ Continue reading ]

ជួបរឿងនេះច្រើនដងពេក! Vinicius Jr ចេញមុខស្តីបន្ទោសចំៗជុំវិញរឿងរើសអើងជាតិសាសន៍នៅអេស្ប៉ាញ

ខ្សែប្រយុទ្ធ Vinicius Junior ជឿជាក់ថាការរើសអើងជាតិសាសន៍គឺជារឿងធម្មតានៅក្នុង La Liga បន្ទាប់ពីការវាយប្រហារចុងក្រោយលើតារា Real Madrid បានកើតឡើងអំឡុងពេលប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Valencia។ ការប្រកួតនៅកីឡដ្ឋាន Mestalla ត្រូវបានផ្អាកអស់រយះពេលជាច្រើននាទី នៅពេលដែល Vinicius បានចង្អុលបង្ហាញចំៗទៅអ្នកគាំទ្រក្រុមម្ចាស់ផ្ទះដែលបំពានរើសអើងជាតិសាសន៍ទៅលើគាត់។ កីឡាករសញ្ជាតិប្រេស៊ីល ក្រោយមកត្រូវបានបណ្តេញចេញ បន្ទាប់ពីគាត់បានប៉ះទង្គិចទៅលើ Hugo Duro របស់ Valencia ហើយបានធ្វើការបញ្ចេញកំហឹងនឹងការអន់ចិត្តនៅលើបណ្តាញសង្គមដើម្បីជជែកវែកញែកថាអេស្ប៉ាញកំពុងបង្កើតកេរ្តិ៍ឈ្មោះជាប្រទេសល្បីខាងរើសអើងពូជសាសន៍ បន្ទាប់ពីមានការវាយប្រហារម្តងហើយម្តងទៀតលើរូបគេ។ Vini Jr បានសរសេរនៅក្នុងសារបង្ហោះលើ Twitter ថា “វាមិនមែនជាលើកទីមួយ ឬលើកទីពីរ ឬទីបីនោះទេ។ ...

[ Continue reading ]

Ryan Mason ឆ្លើយតបទៅនឹងការលើកឡើងដែលថា Kane បានធ្វើការលាទៅកាន់អ្នកគាំទ្រ Spurs ក្នុងន័យផ្តល់តម្រុយមួយ

គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Ryan Mason បានច្រានចោលការអះអាងជុំវិញប្រធានក្រុម Harry Kane បន្ទាប់ពីការបរាជ័យរបស់ Tottenham ក្រោមថ្វីជើងក្រុម Brentford ស្របពេលដែលពាក្យចចាមអារ៉ាមនៃការចាកចេញរបស់ Kane នៅចុងរដូវកាលនេះកាន់តែឆាបឆួលខ្លាំងឡើង។ ទោះបីជាបានស៊ុតបញ្ចូលទីមួយក្នុងចំណោមគ្រាប់បាល់ដ៏ល្អបំផុតរបស់គាត់ក្នុងរដូវកាលនេះក៏ដោយ Kane មិនអាចជួយ Tottenham ដើម្បីផ្តួល Brentford ក្នុងការប្រកួតក្នុងដីចុងក្រោយរបស់ពួកគេនៃរដូវកាលនេះបាននោះទេ។ ខ្សែ​ប្រយុទ្ធ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទទួល​បានដើរទះដៃទៅកាន់អ្នកគាំទ្រក្រោយ​ចប់​ការ​ប្រកួត ខណៈ​ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​ចាកចេញ​ដ៏​មាន​សក្តានុពល​របស់​គេ​បាន​រីក​សាយភាយ ប៉ុន្តែ​គ្រូបង្វឹកបណ្ដោះអាសន្ន​របស់ Spurs បាន​ច្រានចោល​ការ​អះអាង​ថា វា​គ្រាន់តែការសញ្ញាណនៃការអរគុណទៅកាន់អ្នកគាំទ្រ Spurs តែប៉ុណ្ណោះ។ Ryan Mason បានឆ្លើយតបទៅវិញដោយលើកឡើងថា ...

[ Continue reading ]