តំណែងរបស់ Mourinho នៅតែក្តៅទោះទើបចាញ់ពាន​ Europa League មែនក្តី

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Roma ប្រសិនបើគាត់ឈ្នះជើងឯកទ្វីបអឺរ៉ុប Europa League ប៉ុន្តែបែរជាបានត្រឹមខកចិត្តក្រោមថ្វីជើងក្រុមដែលមានបទពិសោធន៍នៅពានមួយនេះជាយូរមក ពោលគឺ Sevilla ។ ក្នុងករណីមួយនេះ ការខកខានក្នុងការលើកពាន Europa League នឹងមិនធានាថាគាត់នឹងស្នាក់នៅជាមួយក្រុម Roma រឺក៏ត្រូវបែរចិត្តទៅដឹកនាំក្រុមនៅបារាំងដែលបានលេចពាក្យចចាមអារ៉ាមជាយូរមកហើយ នោះគឺក្រុមសេដ្ឋីបារាំង Paris Saint-Germain។ Mourinho បានក្លាយជាបេក្ខភាពពេញចិត្តរបស់ PSG ដើម្បីជំនួសតំណែង Christophe Galtierនៅរដូវក្តៅនេះ។ វាត្រូវបានគេរាយការណ៍ថាម្ចាស់ជើងឯក Ligue 1 គ្រោងនឹងបណ្តេញលោក ...

[ Continue reading ]

Busquets ថាកីឡាករមួយរូបនេះសាកសមជាអ្នកជំនួសរូបគេបំផុត

Sergio Busquets បានដាក់ឈ្មោះ Rodri របស់ Manchester City ជាអ្នកជំនួសដ៏ល្អរបស់គាត់នៅ Barcelona ខណៈដែលក្លិបយក្សកាតាឡាន់កំពុងបន្តស្វែងរកអ្នកស្នងតំណែងសម្រាប់ការចាកចេញរបស់ Busquets។ បន្ទាប់ពីការស្នាក់នៅរយៈពេល 15 ឆ្នាំនៅឯកីឡដ្ឋាន Camp Nou Busquets បានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លិប Barcelona នៅរដូវក្តៅនេះ បើទោះបីជា Xavi ព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យបន្តមួយរដូវកាលទៀត។ វាមិនងាយស្រួលទេក្នុងការជំនួសកន្លែងដ៏សំខាន់បែបនេះហើយ Barcelona កំពុងស្វែងរកជម្រើសនៅក្នុងទីផ្សារដែលនឹងមកជិតទម្រង់របស់ Xavi។ កីឡាកររបស់ក្រុមជម្រើសជាតិអេស្ប៉ាញមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា Rodri ជាបេក្ខភាពទីមួយ ដោយ Martin Zubimendi ...

[ Continue reading ]

អតីតកីឡាករក្រុម Ajax មួយរូបនឹងត្រូវយកមកកាត់ទោស ក្រោយឆែកឃើញករណីរក្សាទុកថ្នាំញៀន 1តោនជាង

អតីតខ្សែប្រយុទ្ធក្រុម Ajax និងក្រុមជម្រើសជាតិហូឡង់ កីឡាករ Quincy Promes នឹងត្រូវនាំមកកាត់ទោសតាមផ្លូវច្បាប់ក្រោយពាក់ព័ន្ធជាមួយនឹងការជួញដូរសារធាតុញៀនកម្រិតធ្ងន់។ សេវាអយ្យការសាធារណៈបានបញ្ជាក់ថា Promes ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនប្រភេទកូកាអ៊ីនចំនួន 1370 គីឡូក្រាមជាពីរកញ្ចប់ដែលត្រូវបានស្ទាក់ចាប់នៅទីក្រុង Antwerp កាលពីឆ្នាំ 2020 អំឡុងបរិបទ Covid-19។ ដំណើរការនៃការនាំខ្លួនមកកាត់ទោសនឹងប្រព្រឹត្តិឡើងនៅប្រទេសហូឡង់នាថ្ងៃទី 5 ខែក្រោយនេះ ដោយ Promes ក៏មានជាប់ពាក់ព័ន្ធជាមួយករណីមួយផ្សេងទៀតដែរ ពោលគឺករណីអំពើហិង្សដោយចេតនាក្នុងហេតុការណ៍ដែលរូបគេបានចាក់បងប្អូនជីដូនមួយចំជង្គង់ពេលដែលមានកម្មវិធីជួបជុំគ្រួសារមួយ។ ចំពោះករណីហិង្សាទៅលើបងប្អូនជីដូនមួយ Quincy Promes ដែលកំពុងមានឈ្មោះជាកីឡាកររបស់ Spartak Moscow នឹងត្រូវជាប់ទោសប្រមាណ 2 ឆ្នាំ៕

[ Continue reading ]

Gareth Southgate ថាខ្លួននឹងបន្តកុងត្រាជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងករណីមួយនេះ

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate នឹង​ពិចារណាសម្រាប់ការ​បន្ត​កុងត្រា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ប្រសិន​បើ​ក្រុមតោកំណាចអឺរ៉ុបមួយនេះអាចឈ្នះការប្រកួត Euro 2024។ អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថាការបន្តកុងត្រាថ្មីមួយទៀតជាមួយក្រុមជម្រើសជាតិនាពេលនេះ គឺមិនមែនជាការគិតរបស់គាត់ទេ ខណៈដែលគាត់ផ្តោតទាំងស្រុងលើការឈ្នះពានរង្វាន់ Euro 2024 និងបញ្ចប់ប្រវត្តិមិនដែលឈ្នះពានរង្វាន់រយះពេល 58 ឆ្នាំរបស់អង់គ្លេស។ ថ្លែងទៅកាន់កាសែត The Daily Mail លោក Southgate បាននិយាយថា “ខ្ញុំគិតថា យើងនឹងត្រូវទៅមុខឲ្យបានច្រើនជាមុនសិន ដើម្បីស្ថិតក្នុងក្រសែភ្នែករបស់នរណាម្នាក់។ នោះយុត្តិធម៌គ្រប់គ្រាន់ហើយ។ គោលបំណងរបស់ខ្ញុំគឺព្យាយាមឈ្នះការប្រកួតជារៀងរាល់ពេល។ ការសន្ទនាដែលខ្ញុំមានជាមួយកីឡាករនៅពេលនេះ គឺផ្តោតទៅលើរឿងនោះ។ អ្វីដែលនឹងកើតឡើងនាពេលអនាគត មិនមែនជាគំនិតរបស់ខ្ញុំទេ”៕

[ Continue reading ]

អ្នកចាំទីរបស់ PSG ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិតក្រោយឧប្បទ្ទវហេតុជិះសេះ

អ្នកចាំទីរបស់ក្រុមសេដ្ឋីបារាំង Paris Saint-Germain កីឡាករ Sergio Rico ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមានឧប្បត្តិហេតុទាក់ទងនឹងសេះ។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញបានត្រលប់ទៅទីក្រុង Sevilla វិញបន្ទាប់ពីក្រុម PSG ទទួលជ័យជម្នះក្នុងលីកកាលពីល្ងាចថ្ងៃសៅរ៍។ ក្រោយ​ឈ្នះ​ពាន​នេះ ក្លិប​បាន​អនុញ្ញាត​ឲ្យ​កីឡាករ​របស់​ខ្លួន​ធ្វើ​ដំណើរ​កម្សាន្តដោយសេរី។ ឧប្បត្តិហេតុនេះបានកើតឡើងខណៈពេលដែល Rico កំពុងជិះសេះ ប៉ុន្តែអ្នករួមដំណើររបស់គាត់បានបង្ហាញថា វាមិនមែនជាការធ្លាក់ពីលើសេះនោះទេ។ វាត្រូវបានគេជឿថា Rico ត្រូវបានបុកដោយសេះដែលកំពុងតែបោលទៅមុខដោយល្បឿនលឿន។ គាត់ត្រូវបានគេលើកតាមយន្តហោះទៅកាន់មន្ទីរពេទ្យ Virgen del Rocio ជាកន្លែងដែលគាត់នឹងត្រូវទទួលការពិនិត្យសុខភាព ហើយត្រូវបានហ៊ុំព័ទ្ធដោយក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់។ អ្នកនាំពាក្យរបស់ PSG បានប្រាប់ BBC ...

[ Continue reading ]

ចប់រដូវកាលភ្លាម Messi បំបែកបានកំណត់ត្រាដែលកាន់កាប់ដោយ Ronaldo មួយភ្លាម

ខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីមួយផ្សេងទៀត ដោយរកបានគ្រាប់ទល់នឹង Strasbourg ក្នុងការប្រកួតដណ្តើមពានរបស់ Paris Saint-Germain ។ Messi បានដើរតួយ៉ាងសំខាន់សម្រាប់ក្តីសង្ឃឹមរបស់ PSG ដើម្បីរកគ្រាប់បាល់ទី 496 របស់គាត់នៅក្នុងលីកកំពូលទាំង 5 របស់អឺរ៉ុប ដោយឆ្លងកាត់ការស៊ុតបញ្ចូលទីរបស់ Ronaldo ចំនួន 495 គ្រាប់។ ការបញ្ចប់ដ៏ប្រណីតរបស់គាត់បានបើកការស៊ុតបញ្ចូលទីសម្រាប់ PSG ហើយឈរជាគ្រាប់បាល់ដ៏សំខាន់ក្នុងការបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ដែលគ្រប់គ្រាន់ដើម្បីក្លាយជាម្ចាស់ពានលីកកំពូលបារាំង Ligue 1 សម្រាប់ក្រុមរបស់លោក Christophe Galtier។ វាជាការប្រកួតដែលពោរពេញទៅដោយកំណត់ត្រាសម្រាប់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន។ ...

[ Continue reading ]

ម៉ាស៊ីនរកគ្រាប់បាល់របស់ Man City កើបពានខ្ទេចគ្មានសល់រដូវកាលនេះ

តារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Erling Haaland បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League និងពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់ Premier League ក្នុងរដូវកាលដំបូងរបស់គេនៅប្រទេសអង់គ្លេស។ កីឡាករសញ្ជាតិន័រវេសបានបន្តការផ្សាយជាបន្តបន្ទាប់ ដែលមានន័យថាកីឡាកររបស់ City បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅក្នុងរដូវកាលនីមួយៗនៃបួនរដូវកាលកន្លងមក ដោយ Kevin De Bruyne បានឈ្នះនៅឆ្នាំ 2019-2020 និង 2021-2022 ចំពេលដែលខ្សែការពារ Ruben Dias ឈ្នះនៅឆ្នាំ 2020-2021។ អ្វីដែលកាន់តែពិសេសនោះគឺ ពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតប្រចាំរដូវកាល សម្រាប់រដូវកាលមុន គឺកាន់កាប់ដោយខ្សែបម្រើប្រយុទ្ធ ...

[ Continue reading ]

Lothar Matthaus ព្រលះ Thomas Tuchel ថាមិនអាចជួយឲ្យ Bayern រីកចម្រើនបើធៀបទៅនឹង Nagelsmann

លោក Lothar Matthaus បាននិយាយថា Bayern Munich បានប្រព្រឹត្តកំហុសធំមួយ ដោយបានបណ្តេញគ្រូបង្វឹក Julian Nagelsmann ចេញ ខណៈដែលក្រុមបច្ចុប្បន្នហាក់ជួបប្រទះបញ្ហាក្នុងការរក្សាទម្រង់លេងឲ្យបានល្អក្រោមការដឹកនាំរបស់លោក Thomas Tuchel ។ Bayern បានបណ្តេញ Nagelsmann ក្នុងខែមីនា ហើយជំនួសគាត់ដោយ Tuchel នៅសប្តាហ៍ដដែលនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមយក្សរបស់អាឡឺម៉ង់មួយនេះ បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League និង DFB-Pokal ចាប់តាំងពីអតីតគ្រូបង្វឹក Chelsea ចូលកាន់តំណែង ហើយក៏បានធ្លាក់ពីក្រោយក្រុម Borussia ...

[ Continue reading ]

Jake Paul ចេញមុខឆ្លើយតបទៅការបង្ហោះរបស់ Mo Salah ជុំវិញរឿងខកខានមិនបានលេង Champions League

អ្នកគាំទ្រផ្កាប់មុខរបស់ខ្សែប្រយុទ្ធ Mohamed Salah ពោលគឺ Jake Paul បានចេញមកធ្វើការឆ្លើយតបទៅកាន់ការបង្ហោះនៅក្នុងបណ្តាញសង្គម Twitter របស់ Salah ជុំវិញការពិតដែល​ Liverpool មិនមានឈ្មោះទៅលេងនៅការប្រកួត UEFA Champions League នៅរដូវកាលក្រោយ។ ក្តីសង្ឃឹមក្នុងការបន្តលេងនៅពានលំដាប់ទីមួយរបស់អឹរ៉ុបសម្រាប់ Liverpool បានរសាត់ទៅតាមខ្យល់ក្រោយការប្រកួតរបស់បិសាចក្រហម Manchester United នឹងតោខៀវ Chelsea បានបញ្ចប់ទៅកាលពីពេលថ្មីៗ ដោយ Man Utd រកបាន 3 ពិន្ទុដែលល្មមរុញ Liverpool ចេញពីតំណែងក្រុមកំពូលទាំងបួននៅអង់គ្លេស។ មួយសន្ទុះក្រោយមក ...

[ Continue reading ]

ធ្លាប់ទៅដឹកនាំមែន តែ Jose Mourinho ថាគ្មានអារម្មណ៍ថាដឹតដាមជាមួយក្លិបនេះទាល់តែសោះ

លោក Jose Mourinho បានធ្វើការវាយប្រហារ​លើអតីតក្លិបមាន់ខ្នាយមាស Tottenham Hotspur ដោយ​និយាយ​ថា​ពួកគេ​គឺ​ជា​អតីត​ក្លិប​តែ​មួយ​គត់​របស់​គាត់​ដែល​គាត់​មិន​មាន​អារម្មណ៍​នឹកស្រណោះអ្វីទាំងអស់​។ Mourinho បានចំណាយពេលចំនួន​ 17ខែក្នុងទីក្រុងឡុងដ៍ផ្នែកខាងជើងចន្លោះខែវិច្ឆិកាឆ្នាំ 2019 រហូតដល់ ខែមេសាឆ្នាំ 2021 ដោយមួយផ្នែកធំនៃការដឹកនាំរបស់ Jose នៅ Spurs គឺត្រូវបានលេងក្នុងកីឡដ្ឋានដែលគ្មានអ្នកគាំទ្រដោយសារបម្រាមនៃការរាតត្បាតជំងឺកូវីដ 19 ។ សាមីខ្លួនលោក Mourinho ផ្ទាល់បានទទួលស្គាល់ថាលោកមិនមានការចងចាំល្អអ្វីឡើយពេលដឹកនាំនៅ Spurs ដោយខុសគ្នាដាច់ពីកាលដឹកនាំក្រុមចាស់ៗដូចជា Porto, Chelsea, Inter Milan, Real Madrid នឹង Manchester ...

[ Continue reading ]