Sergio Busquets បានដាក់ឈ្មោះ Rodri របស់ Manchester City ជាអ្នកជំនួសដ៏ល្អរបស់គាត់នៅ Barcelona ខណៈដែលក្លិបយក្សកាតាឡាន់កំពុងបន្តស្វែងរកអ្នកស្នងតំណែងសម្រាប់ការចាកចេញរបស់ Busquets។

បន្ទាប់ពីការស្នាក់នៅរយៈពេល 15 ឆ្នាំនៅឯកីឡដ្ឋាន Camp Nou Busquets បានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លិប Barcelona នៅរដូវក្តៅនេះ បើទោះបីជា Xavi ព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យបន្តមួយរដូវកាលទៀត។ វាមិនងាយស្រួលទេក្នុងការជំនួសកន្លែងដ៏សំខាន់បែបនេះហើយ Barcelona កំពុងស្វែងរកជម្រើសនៅក្នុងទីផ្សារដែលនឹងមកជិតទម្រង់របស់ Xavi។ កីឡាកររបស់ក្រុមជម្រើសជាតិអេស្ប៉ាញមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា Rodri ជាបេក្ខភាពទីមួយ ដោយ Martin Zubimendi របស់ Real Sociedad ជាកីឡាករមួយរូបទៀត។

Busquets បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Mundo Deportivo កាលពីពេលថ្មីៗនេះថា “ខ្ញុំដឹងថាមានការពិភាក្សាជាច្រើនអំពីកីឡាករនៅក្នុងតំណែងរបស់ខ្ញុំ ដូចជា Rodri នឹង Zubimendi ។ ពួកគេជាកីឡាករល្អខ្លាំងណាស់ ហើយប្រហែលជាកីឡាករដែលស័ក្តិសមបំផុតនឹង DNA និងទម្រង់លេងដែលចង់បាននៅ Barcelona ប៉ុន្តែពួកគេស្ថិតនៅក្នុងក្រុមមួយផ្សេងទៀត ពួកគេជាកម្មសិទ្ធិរបស់ក្លិបមួយផ្សេងទៀត”៕