Gareth Southgate ថាខ្លួននឹងបន្តកុងត្រាជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងករណីមួយនេះ

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate នឹង​ពិចារណាសម្រាប់ការ​បន្ត​កុងត្រា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ប្រសិន​បើ​ក្រុមតោកំណាចអឺរ៉ុបមួយនេះអាចឈ្នះការប្រកួត Euro 2024។

អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថាការបន្តកុងត្រាថ្មីមួយទៀតជាមួយក្រុមជម្រើសជាតិនាពេលនេះ គឺមិនមែនជាការគិតរបស់គាត់ទេ ខណៈដែលគាត់ផ្តោតទាំងស្រុងលើការឈ្នះពានរង្វាន់ Euro 2024 និងបញ្ចប់ប្រវត្តិមិនដែលឈ្នះពានរង្វាន់រយះពេល 58 ឆ្នាំរបស់អង់គ្លេស។

ថ្លែងទៅកាន់កាសែត The Daily Mail លោក Southgate បាននិយាយថា “ខ្ញុំគិតថា យើងនឹងត្រូវទៅមុខឲ្យបានច្រើនជាមុនសិន ដើម្បីស្ថិតក្នុងក្រសែភ្នែករបស់នរណាម្នាក់។ នោះយុត្តិធម៌គ្រប់គ្រាន់ហើយ។ គោលបំណងរបស់ខ្ញុំគឺព្យាយាមឈ្នះការប្រកួតជារៀងរាល់ពេល។ ការសន្ទនាដែលខ្ញុំមានជាមួយកីឡាករនៅពេលនេះ គឺផ្តោតទៅលើរឿងនោះ។ អ្វីដែលនឹងកើតឡើងនាពេលអនាគត មិនមែនជាគំនិតរបស់ខ្ញុំទេ”