ខ្សែប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Antony Santos ត្រូវបានចោទប្រកាន់ជុំវិញរឿងហិង្សាទៅលើខ្លួនប្រាណរបស់ខ្លួននៅទឹកដីកំណើតនៃប្រទេសប្រេស៊ីល។ កាសែតប្រេស៊ីលGlobo Esporte បានរាយការណ៍ថាកញ្ញា Gabriela Cavallin ដែលជាអតីតមិត្តស្រីរបស់ Antony បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចកាលពីពេលថ្មីៗនេះក្នុងបំណងបកអាក្រាតការពិតដែលអ្នកគាំទ្រមិនដែលបានដឹង។ នៅក្នុងពាក្យបណ្តឹងក៏មានភស្តុតាងជារូបភាពក៏ដូចជាសារគម្រាមរបស់ Antony ទៅលើ Gabriela ដែលនិយាយថាត្រូវបាន Antony ធ្វើបាបកាលពីថ្ងៃទី 20 ខែឧសភា។ យ៉ាងណាក្តី ភាគីខាង Antony រួមមានសាមីខ្លួនផ្ទាល់ អ្នកតំណាង រឺក្លិប Manchester United មិនទាន់បានចេញការបកស្រាយរឺប្រឆាំងចំពោះការចោទប្រកាន់នៅឡើយទេ ដោយអ្នកគ្រប់រូបរំពឹងថានឹងបានចម្លើយនាពេលដ៏ខ្លីខាងមុខ៕
[ Continue reading ]អស់ពី Benzema ពេលនេះ Kante ក្លាយជាគោលដៅថ្មីដែលគ្រោងនឹងចូលរួមជាមួយ Al-Ittihad
N’Golo Kante កំពុងស្ថិតក្នុងដំណើរទៅកាន់ការចុះកុងត្រាសម្រាប់ថ្លៃពលកម្ម 100លានអឺរ៉ូក្នុងមួយរដូវកាលពីក្រុម Al-Ittihad ដែលកំពុងតែប្រកបអាជីពក្នុងលីកអារ៉ាប៊ីសាអូឌីត។ រឿងរ៉ាវទាំងនេះបានចាប់ផ្តើមឡើងដោយសារតែការរាយការណ៍ថាក្រុមការងាររបស់ Al-Ittihad បានធ្វើដំណើរមកកាន់ទីក្រុងឡុងដ៍ដើម្បីបើកការចរចារជាមួយភ្នាក់ងាររបស់ Kante នេះបើយោងទៅតាមការរាយការណ៍របស់ Fabrizio Romano។ អ្វីដែលកាន់តែចម្លែកនោះគឺ Kante នឹងត្រូវចូលរួមជាមួយម្ចាស់ពាន Ballon d’Or រដូវកាលនេះ កីឡាករ Karim Benzema ក្រោយព័ត៌មានផ្លុវការទើបតែបានប្រកាសកាលពីពេលថ្មីៗនេះ៕
[ Continue reading ]Paolo Maldini ត្រូវបានដកចេញពីតំណែង ក្រោយកិច្ចប្រជុំយុទ្ធសាស្ត្រជាមួយប្រធានក្លិប
Paolo Maldini ត្រូវបានគេរាយការណ៍ថាបានលាលែងពីតួនាទីជានាយកបច្ចេកទេសរបស់ក្លិប AC Milan ខណៈដែលលោក Ricky Massara ក៏ត្រូវបានបញ្ឈប់ពីការងារនៅ San Siro ដូចគ្នា។ បើយោងទៅតាមការរាយការណ៍របស់កាសែតអ៊ីតាលី Calciomercato បានឲ្យដឹងថា ការសម្រេចចិត្តទាំងនេះត្រូវបានធ្វើឡើងក្រោយជំនួបរវាងថ្នាក់ដឹកនាំទាំងអស់ នឹងប្រធានក្លិបលោក Gerry Cardinale បានធ្វើឡើងកាលពីថ្ងៃច័ន្ទកន្លងទៅ។ ការពិភាក្សានោះត្រូវបានគេនិយាយថាមានរយៈពេលខ្លី ដោយប្រធានរបស់ក្រុមហ៊ុន RedBird លោក Cardinale បានសម្រេចចិត្តចែកផ្លូវជាមួយ Maldini និង Massara ។ អ្នកទាំងពីរធ្លាប់ទទួលបន្ទុកលើការផ្ទេរ និងកិច្ចសន្យាចរចា ប៉ុន្តែការជជែកដេញដោលគ្នាទាក់ទងនឹងយុទ្ធសាស្ត្រជ្រើសរើស និងការវិនិយោគលើកីឡាករថ្មីត្រូវបានគេនិយាយថាបាននាំឲ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅលើកំពូលនៃក្រុមដែលកំពុងលេងនៅក្របខ័ណ្ឌ ...
[ Continue reading ]វីរកីឡាកររបស់ Man Utd មួយរូបថាការនាំយក Kane នឹង Declan Rice មិនជួយឲ្យ Man Utd លើកពានលីកទេ
បិសាចក្រហម Manchester United ត្រូវបានអតីតកីឡាករមួយរូបឲ្យជាយោបល់ថា ការចុះហត្ថលេខាលើកីឡាករធំៗដូចជា Harry Kane និង Declan Rice នឹងមិនធានាថាពួកគេនឹងទទួលបានភាពជោគជ័យជាមួយក្លឹបនោះទេ។ Andy Cole អតីតខ្សែប្រយុទ្ធរបស់ Manchester United ជឿជាក់ថាគម្លាតរវាង Man Utd និង Manchester City គឺធំពេក ដូចដែលបានបង្ហាញដោយការភ្លាត់ស្នៀតនៃក្រុម Arsenal ក្នុងការប្រជែងដណ្តើមពានលីកកំពូលអង់គ្លេស Premier League នៅរដូវកាលនេះ។ ថ្លែងទៅកាន់ Boyle Sports Cole បាននិយាយថា ...
[ Continue reading ]Ronaldo ជឿជាក់ថាលីកបាល់ទាត់អារ៉ាប៊ីសាអូឌីតអាចក្លាយជាលីកធំទី 5 នៅពិភពលោក
កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានអះអាងយ៉ាងជឿជាក់ថា លីកបាល់ទាត់ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត មានសក្តានុពលក្នុងការក្លាយជាលីកល្អបំផុតទី 5 នៅក្នុងពិភពលោកទាំងមូល។ ការផ្ទេររបស់ Ronaldo ទៅកាន់ក្លិប Al-Nassr កាលពីខែមករាបានទាញចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់ជាច្រើនទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ទោះបីជាក្រុមរបស់ Ronaldo មិនអាចឈ្នះពានក៏ដោយក្រោយភ្លាត់ស្នៀតដោយសារក្រុម Al-Ittihad ។ កីឡាករល្អៗជាច្រើនត្រូវបានគេរាយការណ៍ថាកំពុងតែមានលទ្ធភាពខ្ពស់ក្នុងការដើរតាមគន្លងប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ទៅកាន់ទឹកដីមជ្ឈឹមបូព៌ា ហើយរូបគេជឿជាក់ថាលីកបាល់ទាត់មួយនេះនឹងបន្តអភិវឌ្ឍទៅមុខបានទៀត។ អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United, Real Madrid នឹង Juventus រូបនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ Saudi Pro ...
[ Continue reading ]Carlo Ancelotti ភ្ញាក់ផ្អើលពេល Benzema ប្រកាសថាចង់ចេញពី Real Madrid មួយព្រឹកមុនការប្រកួត
គ្រូបង្វឹករបស់ Real Madrid លោក Carlo Ancelotti បានសារភាពថាការសម្រេចចិត្តរបស់ Karim Benzema ចាកចេញពី Real Madrid គឺជារឿងមួយដែលភ្ញាក់ផ្អើលនឹងភ្លាមៗបំផុត។ Real Madrid បានបញ្ជាក់ថា Karim Benzema នឹងចាកចេញពីក្លិបនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ មិនយូរប៉ុន្មានមុនការប្រកួត La Liga ចុងក្រោយនៃរដូវកាលរបស់ពួកគេជាមួយនឹងក្លិប Athletic Bilbao។ កីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបាល់ប៉េណាល់ទីដើម្បីធានាបានលទ្ធផលស្មើ 1-1 សម្រាប់ក្រុម Real Madrid ដែលធានាថាពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងតារាងនាំមុខគូប្រជែង Atletico ...
[ Continue reading ]Sergio Ramos ដើរតាមគន្លងរបស់ Messi ក្រោយមិនសូវសប្បាយចិត្តជាមួយ PSG
កីឡាករ Sergio Ramos នឹងចាកចេញពីក្លិបអ្នកមានបារាំង Paris Saint-Germain បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏លំបាកចំនួនពីរនៅទីក្រុង Paris រួចមក។ ខ្សែការពារជើងចាស់រូបនេះនឹងដើរតាមផ្លូវរបស់ Lionel Messi បន្ទាប់ពីបានសម្រេចថាមិនបន្តកុងត្រាថ្មីជាមួយ PSG ទោះខ្លួនអាចបន្តបានក៏ដោយ។ កីឡាករវ័យ 37 ឆ្នាំបានចូលរួមជាមួយ PSG ពី Real Madrid ក្នុងឆ្នាំ 2021 ហើយបានបង្ហាញខ្លួន 57 ប្រកួត។ គាត់ចាកចេញក្នុងនាមជាម្ចាស់ជើងឯក Ligue 1 ពីរសម័យ ប៉ុន្តែមិនអាចជួយក្លិបបារាំងសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ Champions League ...
[ Continue reading ]មុនជួបគ្នាវគ្គផ្តាច់ព្រ័ត្រ Raphael Varane បង្ហើបពីរបៀបបិទ Haaland នឹង De Bruyne មិនឲ្យមានបាល់លេង
ខ្សែការពារ Raphael Varane របស់ក្រុម Manchester United កាលពីពេលថ្មីៗនេះបានចេញមុខផ្តល់ដំបូន្មានខ្លះៗសម្រាប់ក្រុមរបស់គាត់ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍ជាមួយក្រុម Manchester City ។ Manchester United នឹងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Man City នៅថ្ងៃសៅរ៍ ក្នុងនាមជាក្រុមខ្សោយ ហើយនឹងឡើងមកប៉ះនឹងម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland ។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបានបីគ្រាប់ទល់នឹងបិសាចក្រហមក្នុងជ័យជម្នះ 6-3 Premier League នៅកីឡដ្ឋាន Etihad ...
[ Continue reading ]Joao Felix ត្រូវបានផ្តល់ទៅក្រុមនៅ Premier League មួយបន្ទាប់ពី Chelsea បដិសេដមិនព្រមទិញផ្តាច់
Joao Felix ត្រូវបាន Atletico Madrid ផ្តល់ជូនទៅកាន់ក្រុម Newcastle United បន្ទាប់ពី Chelsea បានសម្រេចចិត្តមិនចុះហត្ថលេខាលើគាត់លើកិច្ចសន្យាអចិន្ត្រៃយ៍។ គ្រូបង្វឹកថ្មីរបស់ក្លិបតោខៀវលោក Mauricio Pochettino បានសម្រេចចិត្តមិនចុះហត្ថលេខាលើ Felix ជាអចិន្ត្រៃយ៍ បើទោះបីជាកីឡាករចង់បន្តនៅ Stamford Bridge ក៏ដោយ។ ខ្សែប្រយុទ្ធស្លាបរូបនេះមិនស្ថិតក្នុងបញ្ជីអាទិភាពរបស់អ្នកចាត់ការទូទៅរបស់ Atletico លោក Diego Simeone ទេ ហើយបើយោងតាមសារព័ត៌មាន Daily Mail ដោយលោក Simeone បានបំផុសគំនិតក្នុងការផ្តល់ Felix ...
[ Continue reading ]Man Utd នឹងផ្តល់ឲ្យ Maguire 10លានបន្ថែមបើសិនលក់រូបគេបានថ្លៃ
Manchester United នឹងត្រូវចំណាយប្រាក់ 10 លានផោន រឺ 12.4 លានដុល្លារជាថ្លៃចំណាយ ប្រសិនបើគាត់ចាកចេញពីក្លិបនៅរដូវក្តៅនេះពិតមែន។ United ប្រឈមមុខនឹងការបង់ប្រាក់ឲ្យយ Maguire ប្រសិនបើគាត់លាពីក្លិបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនេះ។ ខ្សែការពារកណ្តាលបានក្លាយជាជម្រើសបន្ទាប់ពីកីឡាករ Raphael Varane, Lisandro Martinez, និង Victor Lindelof ប៉ុន្តែគាត់នៅសល់រយៈពេល 2 ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ដែលផ្តល់ប្រាក់ចំណូលឲ្យគាត់ 190,000 ផោនក្នុងមួយសប្តាហ៍។ អតីតខ្សែការពារ Leicester នឹងរកបានត្រឹមតែពាក់កណ្តាលនៃប្រាក់ដែលគាត់ត្រូវបានបង់ដោយក្លិបនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ មានន័យថាក្លិបអាចនឹងត្រូវបង្ខំឲ្យបង់ប្រាកឲ្យគាត់ដើម្បីចាកចេញ ដើម្បីបន្ថែមលំនឹង នឹងប៉ះប៉ូវសម្រាប់ការខ្វះខាត៕
[ Continue reading ]