កីឡាករ Sergio Ramos នឹងចាកចេញពីក្លិបអ្នកមានបារាំង Paris Saint-Germain បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏លំបាកចំនួនពីរនៅទីក្រុង Paris រួចមក។

ខ្សែការពារជើងចាស់រូបនេះនឹងដើរតាមផ្លូវរបស់ Lionel Messi បន្ទាប់ពីបានសម្រេចថាមិនបន្តកុងត្រាថ្មីជាមួយ PSG ទោះខ្លួនអាចបន្តបានក៏ដោយ។ កីឡាករវ័យ 37 ឆ្នាំបានចូលរួមជាមួយ PSG ពី Real Madrid ក្នុងឆ្នាំ 2021 ហើយបានបង្ហាញខ្លួន 57 ប្រកួត។ គាត់ចាកចេញក្នុងនាមជាម្ចាស់ជើងឯក Ligue 1 ពីរសម័យ ប៉ុន្តែមិនអាចជួយក្លិបបារាំងសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ Champions League ទាល់តែសោះ។

គាត់បានសរសេរនៅលើ Instagram ថា “ថ្ងៃស្អែកជាថ្ងៃពិសេស ថ្ងៃស្អែកខ្ញុំនឹងនិយាយពាក្យលាទៅកាន់ដំណាក់កាលមួយទៀតនៃជីវិតរបស់ខ្ញុំ ដោយការលាពី PSG។ ខ្ញុំមិនដឹងថាកន្លែងណាខ្លះដែលមានអារម្មណ៍កក់ក្តៅនោះឡើយ ប៉ុន្តែច្បាស់ណាស់ PSG អ្នកគាំទ្រ និងប៉ារីសគឺជាជម្រើសមួយក្នុងចំណោមអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ។ អរគុណសម្រាប់ពីរឆ្នាំដ៏ពិសេសដែលខ្ញុំអាចលេងបានគ្រប់ការប្រកួត”៕