មុនជួបគ្នាវគ្គផ្តាច់ព្រ័ត្រ Raphael Varane បង្ហើបពីរបៀបបិទ Haaland នឹង De Bruyne មិនឲ្យមានបាល់លេង

ខ្សែការពារ Raphael Varane របស់ក្រុម Manchester United កាលពីពេលថ្មីៗនេះបានចេញមុខផ្តល់ដំបូន្មានខ្លះៗសម្រាប់ក្រុមរបស់គាត់ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍ជាមួយក្រុម Manchester City ។

Manchester United នឹងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Man City នៅថ្ងៃសៅរ៍ ក្នុងនាមជាក្រុមខ្សោយ ហើយនឹងឡើងមកប៉ះនឹងម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland ។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបានបីគ្រាប់ទល់នឹងបិសាចក្រហមក្នុងជ័យជម្នះ 6-3 Premier League នៅកីឡដ្ឋាន Etihad កាលពីដើមរដូវកាលនេះ ហើយនឹងផ្តល់នូវការគំរាមកំហែងដ៏ធំមួយ។ Varane ក៏ដឹងផងដែរអំពីគ្រោះថ្នាក់ដែល Haaland នឹងផ្តល់ជូន ប៉ុន្តែក៏បានព្រមានក្រុមរបស់គាត់ថាពួកគេត្រូវតែកាត់ផ្តាច់ប្រភពនៃអ្នកនាំលេង គឺកីឡាករ Kevin De Bruyne ។

កីឡាករដែលទើបចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងរូបនេះបានប្រាប់អ្នកយកព័ត៌មានថា “ការបញ្ជូនបែបនេះមានភាពស្មុគស្មាញក្នុងការការពារ ដូច្នេះយើងព្យាយាមកាត់ផ្តាច់ទំនាក់ទំនងនោះ។ យើងព្យាយាមបញ្ឈប់ពួកគេមុននេះ ព្រោះបើយើងមិនទប់ស្កាត់ពីដំបូងទេ គឺវាហួសពេលហើយ។ យើងដឹងថាយើងត្រូវតែខ្លាំងជាងមុន។ នោះគឺជាផ្នែកនៃផែនការរបស់យើង ។ វាជារឿងមួយដែលយើងមាន ដើម្បីទប់ស្កាត់មិនឲ្យរឿងកើតឡើងដូចមុន”