ទោះបីកុងត្រារបស់ Kylian Mbappe ជាមួយក្លិបសេដ្ឋីបារាំង Paris Saint-Germain នៅសល់ត្រឹមមួយឆ្នាំទៀតពិតមែន តែអធិរាជស Real Madrid ហ៊ានជះលុយទ្រង់ទ្រាយធំរហូតដល់ទៅ 200 លានអឺរ៉ូ ក្នុងករណីដែល Mbappe ពោលពាក្យលាពីក្លិបយក្សបារាំងមួយនេះពិតមែន។ យោងតាម L’Equipe ក្លិប Real Madrid ប្តេជ្ញាចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងនៅរដូវក្តៅនេះ បើទោះបីជាកីឡាកររូបនេះមានតម្លៃ 200 លានអឺរ៉ូ ក៏ដោយ។ ដំណឹងនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី Mbappe បានច្រានចោលការរំពឹងទុកដែលថាគាត់កំពុងព្យាយាមបង្ខំឱ្យក្លិបបើកផ្លូវឱ្យខ្លួនចាកចេញ។ គាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់នឹងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងជាមួយ PSG រហូតដល់ពេលវេលាចុងក្រោយរបស់គាត់ជាមួយ PSG ប៉ុន្តែប្រសិនបើ ...
[ Continue reading ]Jack Grealish សប្បាយគ្មានលួសមួយថ្ងៃ ក្រោយ Man City សម្រេចបានពាន 3 ក្នុងមួយរដូវកាលលើកដំបូង
Jack Grealish នៅតែបន្តការសប្បាយរីករាយមិនឈប់ឈរ ក្រោយការសម្រេចនូវការលើកពានធំៗចំនួន 3 របស់ក្លិបមេឃខៀច Manchester City ដោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅតែរីករាយនឹងការប្រារព្ធពិធីដ៏អស្ចារ្យមួយចំនួនថែមទៀតផង។ កីឡាករវ័យ 27 ឆ្នាំដែលបានក្លាយជាកីឡាករថ្លៃបំផុតក្នុងកីឡាបាល់ទាត់អង់គ្លេសនៅពេលចូលរួមជាមួយ Man City ក្នុងតម្លៃ 100 លានផោន នៅរដូវក្តៅឆ្នាំ 2021 បាននិងកំពុងរីករាយនឹងសមិទ្ធិផលប្រវត្តិសាស្ត្រដែលក្រុមរបស់លោក Pep Guardiola បំបែកបាននៅក្នុងឆ្នាំ 2022-23 ។ Man City បានឈ្នះពានរង្វាន់ Premier League, FA Cup និង Champions ...
[ Continue reading ]លេចធ្លាយដំណឹងម្ចាស់ក្លិបថ្មីភ្លាម ភាគហ៊ុនរបស់ Man Utd ឡើងស្រឺតមិនឈប់ឈរសោះ
ភាគហ៊ុនរបស់ក្លិបបិសាចក្រហម Manchester United បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល 24 ម៉ោងចុងក្រោយបន្ទាប់ពីមានរបាយការណ៍ថាការដេញថ្លៃរបស់ Sheikh Jassim ដើម្បីទិញក្លិប បានទទួលភាពជោគជ័យ។ រជ្ជកាលនៃការកាន់កាប់ដ៏យូររបស់ Manchester United អាចនឹងឈានដល់ទីបញ្ចប់ បន្ទាប់ពីភាគហ៊ុននៅក្នុងក្លិបបានកើនឡើង ក្រោយមានរបាយការណ៍នៅក្នុងប្រទេសកាតាថា Sheikh Jassim bin Hamad Al Thani បានផ្តួលក្រុមហ៊ុន INEOS ក្នុងការប្រជែងទិញយកបិសាចក្រហម។ ភាគហ៊ុនរបស់ Man Utd នៅផ្សារហ៊ុនញូវយ៉កបានកើនឡើងពី 19.20 ដុល្លារកាលពីព្រឹកថ្ងៃច័ន្ទដល់កម្រិតខ្ពស់បំផុតនៃ 25.01 ដុល្លារនៅចុងបញ្ចប់នៃថ្ងៃដែលជាការកើនឡើងរហូតទៅដល់ 24.20 ...
[ Continue reading ]ពេលនេះទើបដឹងមូលហេតុដែល Carlo Ancelotti សម្រេចប្តឹង Everton
អ្នកចាត់ការទូទៅរបស់ក្លិបអធិរាជស Real Madrid លោក Carlo Ancelotti កាលពីពេលថ្មីៗនេះបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់អតីតក្រុមរបស់ខ្លួន ពោលគឺក្រុម Everton។ អ្នកចាត់ការសញ្ជាតិអុីតាលីបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមនៅ Premier League ពីរឆ្នាំបន្ទាប់ពីចាកចេញពី Goodison Park ក្នុងករណីដែលទាក់ទងនឹង កិច្ចសន្យា និងការរៀបចំពាណិជ្ជកម្មទូទៅ។ សំណុំរឿងនេះ ត្រូវបានចុះបញ្ជីសម្រាប់សវនាការនៅតុលាការពាណិជ្ជកម្ម។ Everton កំពុងឆ្លងកាត់ការតស៊ូផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលយ៉ាងធ្ងន់ធ្ងរ។ យោងតាមកាសែត The Guardian បានឱ្យដឹងថា នាយកបីនាក់ក្នុងចំណោមនាយករបស់ពួកគេបានចាកចេញពីក្លឹប ហើយប្រធានក្លិបលោក Bill Kenwrightក៏ជិតនឹងចាកចេញពី Goodison Park ក្នុងរយៈពេល ...
[ Continue reading ]Steven Gerrard កំពុងពិចារណាសំណើរទៅដឹកនាំក្លិបមួយនៃប្រទេសអារ៉ាប៊ីសាអូឌីត
ដំណឹងកាលពីពេលថ្មីៗនេះបានលេចឡើងថា លោក Steven Gerrard កំពុងពិចារណាលើសំណើរដើម្បីក្លាយជាអ្នកចាត់ការថ្មីនៃក្លិប Al-Ettifaq របស់ Saudi Pro League។ Al-Ettifaq ត្រូវបានគេជឿថាបានដាក់សំណើរទៅកាន់ Gerrard ខណៈពេលដែលវីរបុរសរបស់ Liverpool រូបនេះមិនទាន់មានការងារថ្មីបន្ទាប់ពីការចាកចេញរបស់គាត់ពី Aston Villa។ សារព័ត៌មាន Reuters បានអះអាងថា អតីតខ្សែបម្រើរូបនេះកំពុងពិចារណាសំណើរពីមជ្ឈឹមបូព៌ា បើទោះបីជាគាត់មិនទាន់ធ្វើការសម្រេចចិត្តជាផ្លូវការក៏ដោយ។ លីកបាល់ទាត់កំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមដំណើរការវាយលុកទីផ្សារដោះដូរកីឡាករ ក៏ដូចជាគ្រូបង្វឹកយ៉ាងសកម្មសម្រាប់មួយឆ្នាំចុងក្រោយនេះ ដោយបានទាក់ទាញកីឡាករ Cristiano Ronaldo និង Karim Benzema ដើម្បីលេងឲ្យ Al-Nassr ...
[ Continue reading ]នេះអាចជាមូលហេតុដែល Pep សម្រេចដាក់ឲ្យ Cancelo ទៅលេងនៅ Bayern Munich
លោក Pep Guardiola បានជំរុញឱ្យក្រុម Manchester City ដកកីឡាករ Joao Cancelo ចេញ បន្ទាប់ពីកីឡាកររូបនេះបានធ្វើរឿងដែលគ្មាននរណានឹកស្មានដល់មួយ នេះបើយោងទៅតាមការរាយការណ៍ជាច្រើន។ Cancelo បានបដិសេធមិនស្តាប់គ្រូបង្វឹករបស់ Man City នៅឯកិច្ចប្រជុំមួយកាលពីខែមករា ហើយបើយោងតាមកាសែត The Times គាត់បានធ្វើដំណើរទៅទីលានហ្វឹកហាត់ជាមួយនឹងកាសរបស់គាត់ ខណៈពេលដែលលោក Guardiola កំពុងនិយាយទៅកាន់ក្រុម។ បន្តិចក្រោយមក Guardiola បានជំរុញឲ្យប្រធានផ្នែកកីឡារបស់ក្រុម ពោលគឺលោក Txiki Begiristain ដករូបគេចេញ រហូតរកបានក្លិបថ្មីឲ្យ Cancelo ប៉ុន្មានថ្ងៃក្រោយរឿងនេះកើតឡើង។ ...
[ Continue reading ]ពីធីកររបស់ Fox មួយរូបទទូចឲ្យ Messi រៀនអង់គ្លេសដូចដែល David Beckham បានធ្វើពីមុន
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិប Inter Miami កីឡាករ Lionel Messi ត្រូវបានជម្រុញឲ្យទៅរៀនភាសាអង់គ្លេសដូចកាលដែល David Beckham ធ្លាប់បានធ្វើពីមុន ដោយពិធីកររបស់ទូរទស្សន៍ FOX លោក Brian Kilmeade។ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដ៏អស្ចារ្យរូបនេះបានចុះហត្ថលេខាលើការផ្លាស់ប្តូរទៅលេងនៅក្របខ័ណ្ឌ Major League Soccer កាលពីថ្ងៃពុធ បន្ទាប់ពីពាក្យចចាមអារ៉ាមដែលភ្ជាប់គាត់ជាមួយអតីតក្លឹប Barcelona ក៏ដូចជាក្លិបនៅអារ៉ាប៊ីសាអូឌីត Al-Hilal ផងនោះ។ ភាពរំជើបរំជួលក្នុងការមកដល់របស់ Messi ត្រូវបានគេមើលឃើញនៅគ្រប់ជ្រុងទាំងអស់នៃសហរដ្ឋអាមេរិក ដោយសារតែការដាក់បញ្ចូលគាត់ទៅក្នុង MLS ត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់មួយនៅក្នុងវិស័យបាល់ទាត់អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ Kilmeade ដែលជាពិធីកររបស់ទូរទស្សន៍ ...
[ Continue reading ]Mateo Kovacic យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man City រួចជាស្រេច
Mateo Kovacic ហាក់ដូចជាជិតដល់ការចាកចេញពីក្លិបតោខៀវ Chelsea ហើយខណៈដែលខ្សែបម្រើរូបនេះត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបនៅអង់គ្លេសដូចគ្នា គឺក្លិបមេឃខៀវ Manchester City ។ ម្ចាស់ជើងឯក Premier League បានបើកការពិភាក្សាជាមួយខ្សែបម្រើសញ្ជាតិក្រូអាតកាលពីចុងខែឧសភា ខណៈដែលគាត់ចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្រុមតោខៀវ។ បន្ទាប់ពីការចរចារត្រូវបានគេរាយការណ៍ថាបានឈានដល់ដំណាក់កាលជឿនលឿនមួយសប្តាហ៍មុន Fabrizio Romano បានបង្ហាញថាចាប់តាំងពីពេលនោះមក Kovacic បានយល់ព្រមលើលក្ខខណ្ឌជាមួយ Man City លើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយនៅរដូវក្តៅនេះរួចជាស្រេច។ Chelsea ត្រូវបានគេរាយការណ៍ថាមានឆន្ទៈក្នុងការទាមទារតម្លៃខ្ពស់សម្រាប់កីឡាករសញ្ជាតិក្រូអាតមួយនេះ ខណៈដែលផែនការរបស់ក្រុមតោខៀវសម្រាប់ការផ្លាស់ប្តូរខ្សែបម្រើទាំងស្រុងអាចនឹងកើតឡើង ក្រោយការចាកចេញរបស់ Jorginho នឹង N’Golo Kante៕
[ Continue reading ]John Stones ទម្លាយការពិតពីពេលវេលាដ៏លំបាកបំផុតរបស់គេនៅ Man City
ខ្សែការពារកណ្តាលរបស់ក្រុម Manchester City កីឡាករ John Stones ពេលនេះបានចេញមកពន្យល់ពីរបៀបដែលគាត់បានខំប្រឹង បន្ទាប់ពីមិនត្រូវបានជាប់ជាជម្រើសដំបូងរបស់ក្រុមខ្លួនកាលពីបីឆ្នាំមុន។ គួររំលឹកផងដែរថា កាលពីរដូវកាល 2019-2020 Stones ត្រូវបានចាត់ទុកត្រឹមជាខ្សែការពារបណ្តោះអាសន្នប៉ុណ្ណោះ ដោយបានលេងត្រឹម 12 ប្រកួតក្នុងនាមជាកីឡាករជម្រើសដំបូង ដោយមិនសូវបានប្រើប្រាស់ទាល់តែសោះទាំងការប្រកួតក្នុងស្រុក ក៏ដូចជាការប្រកួត UEFA Champions League ផងដែរ។ ព្រោះមូលហេតុបែបនេះ Stones បានដាក់កំហិតទៅលើខ្លួនគេជាខ្លាំង រហូតទទួលរងសម្ពាធយ៉ាងធំមួយ។ ជុំវិញរឿងរ៉ាវមួយនេះ ខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានទទួលស្គាល់ថា “វាអាចជាពេលវេលាដ៏លំបាកមួយក្នុងឆាកជីវិតខ្ញុំ។ ខ្ញុំតែងតែសម្លឹងមើលខ្លួនខ្ញុំ ហើយព្យាយាមដាក់កំហិតលើខ្លួនថាតើអ្វីដែលខ្ញុំត្រូវធ្វើដើម្បីអភិវឌ្ឍសមត្ថភាពនៅពេលហ្វឹកហាត់ ហើយបានកែសម្រួលទម្លាប់ជាច្រើន ដូចជារបបអាហារ ការហ្វឹកហាត់ ...
[ Continue reading ]Chelsea នាំមុខគេក្នុងការទិញយក Neymar
កាលពីពេលថ្មីៗនេះ របាយការណ៍ជាច្រើនបានលើកឡើងថា ក្លិបតោខៀវ Chelsea បានក្លាយខ្លួនជាបេក្ខភាពនាំមុខគេក្នុងការចុះហត្ថលេខានាំយកកីឡាករ Neymar Jr ពី Paris Saint-Germain។ ប្រធានក្លិប Chelsea លោក Todd Boehly បានធ្វើការទាក់ទងទៅកាន់ក្លិប PSG ផ្ទាល់ដើម្បីបើកការពិភាក្សាពីលទ្ធភាពដែលខ្លួនអាចនាំ Neymar មកកាន់ទឹកដី Stamford Bridge សម្រាប់រដូវកាលក្រោយ។ PSG បានសម្លឹងឃើញកីឡាកររបស់ Manchester City កីឡាករ Bernado Silva ដោយគេអាចជាអ្នកជំនួសតំណែងរបស់ Neymar ក្នុងករណីដែលខ្សែប្រយុទ្ធរបស់ប្រេស៊ីលពោលពាក្យលាជាមួយក្រុមយក្សបារាំងនៅទីផ្សារដោះដូរកីឡាករខាងមុខ។ យ៉ាងណាក្តី ...
[ Continue reading ]