ពីធីកររបស់ Fox មួយរូបទទូចឲ្យ Messi រៀនអង់គ្លេសដូចដែល David Beckham បានធ្វើពីមុន

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិប Inter Miami កីឡាករ Lionel Messi ត្រូវបានជម្រុញឲ្យទៅរៀនភាសាអង់គ្លេសដូចកាលដែល David Beckham ធ្លាប់បានធ្វើពីមុន ដោយពិធីកររបស់ទូរទស្សន៍ FOX លោក Brian Kilmeade។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដ៏អស្ចារ្យរូបនេះបានចុះហត្ថលេខាលើការផ្លាស់ប្តូរទៅលេងនៅក្របខ័ណ្ឌ Major League Soccer កាលពីថ្ងៃពុធ បន្ទាប់ពីពាក្យចចាមអារ៉ាមដែលភ្ជាប់គាត់ជាមួយអតីតក្លឹប Barcelona ក៏ដូចជាក្លិបនៅអារ៉ាប៊ីសាអូឌីត Al-Hilal ផងនោះ។ ភាពរំជើបរំជួលក្នុងការមកដល់របស់ Messi ត្រូវបានគេមើលឃើញនៅគ្រប់ជ្រុងទាំងអស់នៃសហរដ្ឋអាមេរិក ដោយសារតែការដាក់បញ្ចូលគាត់ទៅក្នុង MLS ត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់មួយនៅក្នុងវិស័យបាល់ទាត់អាមេរិក។

ទោះជាយ៉ាងណាក៏ដោយ Kilmeade ដែលជាពិធីកររបស់ទូរទស្សន៍ FOX បានលើកឡើងពីបញ្ហាភាសាដែលអាចបង្កផលលំបាក ដោយប្រើការប្រៀបធៀបដ៏ចម្លែកទៅនឹងកីឡាករអង់គ្លេស David Beckham ។ គាត់បាននិយាយនៅលើការផ្សាយផ្ទាល់ជុំវិញបញ្ហារបស់ Messi ថា “រឿងតែមួយគត់ដែលខ្ញុំបារម្ភគឺគាត់មិនចេះនិយាយភាសាអង់គ្លេស ហើយខ្ញុំចង់ឃើញគាត់អង្គុយនិយាយភាសាអង់គ្លេស។ រឿងមួយអំពី David Beckham គឺគាត់រៀននិយាយភាសាអង់គ្លេសសម្រាប់ពួកយើងជាមួយ ការបញ្ចេញសំឡេងបែបអាមេរិកនៅពេលគាត់មានអាយុ 32 ឆ្នាំ”