Mateo Kovacic យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man City រួចជាស្រេច

Mateo Kovacic ហាក់ដូចជាជិតដល់ការចាកចេញពីក្លិបតោខៀវ Chelsea ហើយខណៈដែលខ្សែបម្រើរូបនេះត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបនៅអង់គ្លេសដូចគ្នា គឺក្លិបមេឃខៀវ Manchester City ។

ម្ចាស់ជើងឯក Premier League បានបើកការពិភាក្សាជាមួយខ្សែបម្រើសញ្ជាតិក្រូអាតកាលពីចុងខែឧសភា ខណៈដែលគាត់ចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្រុមតោខៀវ។ បន្ទាប់ពីការចរចារត្រូវបានគេរាយការណ៍ថាបានឈានដល់ដំណាក់កាលជឿនលឿនមួយសប្តាហ៍មុន Fabrizio Romano បានបង្ហាញថាចាប់តាំងពីពេលនោះមក Kovacic បានយល់ព្រមលើលក្ខខណ្ឌជាមួយ Man City លើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយនៅរដូវក្តៅនេះរួចជាស្រេច។ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ឆន្ទៈ​ក្នុង​ការទាមទារតម្លៃខ្ពស់សម្រាប់កីឡាករសញ្ជាតិក្រូអាតមួយនេះ ខណៈ​ដែល​ផែន​ការ​របស់​ក្រុម​តោ​ខៀវ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ខ្សែ​បម្រើ​ទាំង​ស្រុងអាចនឹងកើតឡើង ក្រោយការចាកចេញរបស់ Jorginho នឹង N’Golo Kante៕