អ្នកចាត់ការទូទៅរបស់ក្លិបអធិរាជស Real Madrid លោក Carlo Ancelotti កាលពីពេលថ្មីៗនេះបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់អតីតក្រុមរបស់ខ្លួន ពោលគឺក្រុម Everton។

អ្នកចាត់ការសញ្ជាតិអុីតាលីបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមនៅ Premier League ពីរឆ្នាំបន្ទាប់ពីចាកចេញពី Goodison Park ក្នុងករណីដែលទាក់ទងនឹង កិច្ចសន្យា និងការរៀបចំពាណិជ្ជកម្មទូទៅ។ សំណុំរឿងនេះ ត្រូវបានចុះបញ្ជីសម្រាប់សវនាការនៅតុលាការពាណិជ្ជកម្ម។ Everton កំពុងឆ្លងកាត់ការតស៊ូផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលយ៉ាងធ្ងន់ធ្ងរ។ យោងតាមកាសែត The Guardian បានឱ្យដឹងថា នាយកបីនាក់ក្នុងចំណោមនាយករបស់ពួកគេបានចាកចេញពីក្លឹប ហើយប្រធានក្លិបលោក Bill Kenwrightក៏ជិតនឹងចាកចេញពី Goodison Park ក្នុងរយៈពេល 48 ម៉ោងបន្ទាប់ផងដែរ៕