កាលពីពេលថ្មីៗនេះ របាយការណ៍ជាច្រើនបានលើកឡើងថា ក្លិបតោខៀវ Chelsea បានក្លាយខ្លួនជាបេក្ខភាពនាំមុខគេក្នុងការចុះហត្ថលេខានាំយកកីឡាករ Neymar Jr ពី Paris Saint-Germain។

ប្រធានក្លិប Chelsea លោក Todd Boehly បានធ្វើការទាក់ទងទៅកាន់ក្លិប PSG ផ្ទាល់ដើម្បីបើកការពិភាក្សាពីលទ្ធភាពដែលខ្លួនអាចនាំ Neymar មកកាន់ទឹកដី Stamford Bridge សម្រាប់រដូវកាលក្រោយ។

PSG បានសម្លឹងឃើញកីឡាកររបស់ Manchester City កីឡាករ Bernado Silva ដោយគេអាចជាអ្នកជំនួសតំណែងរបស់ Neymar ក្នុងករណីដែលខ្សែប្រយុទ្ធរបស់ប្រេស៊ីលពោលពាក្យលាជាមួយក្រុមយក្សបារាំងនៅទីផ្សារដោះដូរកីឡាករខាងមុខ។ យ៉ាងណាក្តី PSG នឹងដាក់តម្លៃដ៏ល្អមួយទៅកាន់ Chelsea ដើម្បីឲ្យសមមាត្រជាមួយតម្លៃដែលខ្លួនបានចំណាយទៅលើ Neymar កាលពីឆ្នាំ 2017៕