Antony រងការចោទប្រកាន់ជុំវិញការប្រើប្រាស់អំពើហិង្សាលើអតីតដៃគូខ្លួន

ខ្សែប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Antony Santos ត្រូវបានចោទប្រកាន់ជុំវិញរឿងហិង្សាទៅលើខ្លួនប្រាណរបស់ខ្លួននៅទឹកដីកំណើតនៃប្រទេសប្រេស៊ីល។

កាសែតប្រេស៊ីល​Globo Esporte បានរាយការណ៍ថាកញ្ញា Gabriela Cavallin ដែលជាអតីតមិត្តស្រីរបស់ Antony បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចកាលពីពេលថ្មីៗនេះក្នុងបំណងបកអាក្រាតការពិតដែលអ្នកគាំទ្រមិនដែលបានដឹង។ នៅក្នុងពាក្យបណ្តឹងក៏មានភស្តុតាងជារូបភាពក៏ដូចជាសារគម្រាមរបស់ Antony ទៅលើ Gabriela ដែលនិយាយថាត្រូវបាន Antony ធ្វើបាបកាលពីថ្ងៃទី 20 ខែឧសភា។

យ៉ាងណាក្តី ភាគីខាង Antony រួមមានសាមីខ្លួនផ្ទាល់ អ្នកតំណាង រឺក្លិប Manchester United មិនទាន់បានចេញការបកស្រាយរឺប្រឆាំងចំពោះការចោទប្រកាន់នៅឡើយទេ ដោយអ្នកគ្រប់រូបរំពឹងថានឹងបានចម្លើយនាពេលដ៏ខ្លីខាងមុខ៕