N’Golo Kante កំពុងស្ថិតក្នុងដំណើរទៅកាន់ការចុះកុងត្រាសម្រាប់ថ្លៃពលកម្ម 100លានអឺរ៉ូក្នុងមួយរដូវកាលពីក្រុម Al-Ittihad ដែលកំពុងតែប្រកបអាជីពក្នុងលីកអារ៉ាប៊ីសាអូឌីត។

រឿងរ៉ាវទាំងនេះបានចាប់ផ្តើមឡើងដោយសារតែការរាយការណ៍ថាក្រុមការងាររបស់ Al-Ittihad បានធ្វើដំណើរមកកាន់ទីក្រុងឡុងដ៍ដើម្បីបើកការចរចារជាមួយភ្នាក់ងាររបស់ Kante នេះបើយោងទៅតាមការរាយការណ៍របស់ Fabrizio Romano។ អ្វីដែលកាន់តែចម្លែកនោះគឺ Kante នឹងត្រូវចូលរួមជាមួយម្ចាស់ពាន Ballon d’Or រដូវកាលនេះ កីឡាករ Karim Benzema ក្រោយព័ត៌មានផ្លុវការទើបតែបានប្រកាសកាលពីពេលថ្មីៗនេះ៕