លោក Gary O’Neil ត្រូវបានក្លិបបាល់ទាត់ AFC Bournemouth បណ្តេញចេញពីតំណែងគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីដឹកនាំក្លឹបទៅកាន់សុវត្ថិភាពហើយមានកៅអីបន្តលេងនៅលីកកំពូលអង់គ្លេស English Premier League ។ អតីតខ្សែបម្រើ Portsmouth និង West Ham វ័យ 40 ឆ្នាំរូបនេះបានចូលដឹកនាំក្រុម Bournemouth ដំបូងក្នុងខែកញ្ញា ឆ្នាំ 2022 បន្ទាប់ពីការបណ្តេញលោក Scott Parker ។ ការជួយឲ្យ Bournemouth មិនដែលចាញ់ 5 ប្រកួតនៅដើមរជ្ជកាលរបស់គាត់បានធ្វើឱ្យ O’Neil មានឱកាសបន្តដឹកនាំរហូតដល់វគ្គផ្តាច់ព្រ័ត្រពាន ...
[ Continue reading ]Pep Guardiola ថា Man City គ្មានបំណងទៅតាមទិញយក Mbappe នោះទេ
លោក Pep Guardiola បានប្រាប់អ្នកសារព័ត៌មានថា ពួកគេគួរតែដឹងរួចហើយសម្រាប់ក្លិបដែល Kylian Mbappe នឹងផ្លាស់ទៅលេងទីនៅរដូវក្តៅនេះ ដោយបានប្រកាសពីជំហររបស់ Manchester City យ៉ាងច្បាស់ក្នុងការមិនតាមចំណាយលុយទិញខ្សែប្រយុទ្ធ PSG រូបនេះ។ តារាឆ្នើមរបស់ក្លឹប Paris Saint-Germain និងក្រុមជម្រើសជាតិបារាំងរូបនេះបានចុះកុងត្រាថ្មីជាមួយក្លឹបរបស់គាត់កាលពីរដូវក្តៅមុន ប៉ុន្តែនៅតែបន្តត្រូវបានគេតភ្ជាប់ជាមួយការចាកចេញ ដោយក្លឹប Real Madrid គឺជាក្លឹបដែលមានក្តីរំពឹងខ្ពស់បំផុត ព្រោះជាក្លឹបក្នុងក្តីស្រម៉ៃសម្រាប់ Mbappe ផ្ទាល់។ មានការរំពឹងទុកមួយចំនួនជុំវិញ Manchester City និងការផ្ទេរ Mbappe ដែលអាចកើតមាន ប៉ុន្តែលោក Guardiola ...
[ Continue reading ]Eden Hazard បដិសេដពាក្យចចាមអារ៉ាមនៃការចូលនិវត្តន៍ក្រោយចាកចេញពី Real Madrid
Eden Hazard បានច្រានចោលទាំងស្រុងនៃការរំពឹងទុកថាគាត់ត្រៀមខ្លួនចូលនិវត្តន៍ពីកីឡាបាល់ទាត់ ខណៈដែលមានពាក្យចចាមអារ៉ាមជុំវិញការផ្លាស់ប្តូរទៅកាន់លីកកំពូលបាល់ទាត់អាមេរិក Major League Soccer បន្ទាប់ពីការចាកចេញពី Real Madrid របស់គាត់កាលពីពេលថ្មីៗនេះ។ ខ្សែប្រយុទ្ធជើងចាស់រូបនេះបានយល់ព្រមលើការបញ្ចប់កិច្ចសន្យារបស់គាត់នៅ Santiago Bernabeu មួយឆ្នាំមុនការរំពឹងទុកបន្ទាប់ពីជួបបញ្ហាដ៏អាក្រក់នៅ La Liga ជាកន្លែងដែលគាត់ទទួលបានស្ថានភាពដែលមិនចង់បានបន្ទាប់ពីរូបគេមិនត្រូវបានយកទៅប្រើប្រាស់ទាល់តែសោះ។ ប៉ុន្តែទោះបីជាមានការលំបាកទាំងនោះក៏ដោយ ក៏កីឡាករវ័យ 32 ឆ្នាំរូបនេះមានការតាំងចិត្តថាគាត់អាចលេងនៅកម្រិតក្លឹបរហូតសម្រាប់រដូវកាលក្រោយបានធម្មតា។ Hazard បានប្រាប់ RTBF អំឡុងពេលប្រកួតរបស់បែលហ្ស៊ិកក្នុងការប្រកួតជម្រុះ Euro 2024 ជាមួយអូទ្រីសកាលពីថ្ងៃសៅរ៍ថា “អនាគតរបស់ខ្ញុំ? និយាយតាមត្រង់ទៅ ខ្ញុំមិនទាន់ដឹងទេ។ បន្ទាប់ពីបីឆ្នាំដ៏ស្មុគស្មាញ ខ្ញុំគ្រាន់តែចង់ចំណាយពេលជាមួយគ្រួសាររបស់ខ្ញុំ ...
[ Continue reading ]Antoine Griezmann ទម្លាយក្តីស្រម៉ៃចង់ដើរតាម Messi សម្រាប់រឿងមួយនេះ
តារាឆ្នើមរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានបង្ហាញពីមហិច្ឆតារបស់គាត់ក្នុងការដើរតាមគន្លង Lionel Messi និងចូលរួមជាមួយក្លឹបនៃលីកបាល់ទាត់កំពូលអាមេរិក Major League Soccer នាពេលអនាគត។ បន្ទាប់ពីការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Messi ថាគាត់នឹងចូលរួមជាមួយក្លឹប Inter Miami Griezmann បានបង្ហាញពីបំណងចង់ផ្លាស់ទៅសហរដ្ឋអាមេរិកផងដែរ។ កីឡាករទាំងពីរធ្លាប់លេងជាមួយគ្នានៅ Barcelona មួយរយៈ ហើយទោះបីជា Griezmann នៅតែមានគម្រោងទៅលេងនៅអឺរ៉ុបមួយរយៈក៏ដោយ ក៏គាត់អាចមើលឃើញការទាក់ទាញនៃការលេងនៅសហរដ្ឋអាមេរិកនៅពេលណាមួយនាពេលអនាគតដែរ។ នៅពេលដែលត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីលទ្ធភាពនៃការផ្លាស់ទៅលេងនៅអាមេរិកកំឡុងសន្និសីទកាសែត ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានឆ្លើយតបទៅវិញដោយមិនលាក់លៀមថា “វាជាក្តីស្រម៉ៃមួយរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យវាជាកាលះទេសះមួយដែលល្អបំផុតនៅពេលដែលវាកើតឡើង តែវាប្រាកដជាគោលដៅមួយសម្រាប់ខ្ញុំនៅពេលអនាគតខាងមុខ”៕
[ Continue reading ]David Raya ស្នើរ Brentford ឱ្យបើកផ្លូវសម្រាប់ការចាកចេញ ក្រោយលេចលឺថាបានព្រមព្រៀងជាមួយ Tottenham
អ្នកចាំទី David Raya បានធ្វើការស្នើរសុំឱ្យក្លិបបាល់ទាត់ Brentford បើកភ្លើងខៀវអនុញ្ញាតឱ្យរូបគេចាកចេញ ចំពេលដែលដែលរបាយការណ៍ជាច្រើនបានអះអាងថារូបគេបានព្រមព្រៀងនូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspurs រួចរាល់។ អ្នកចាំទីរូបនេះបានទទួលការចាប់អារម្មណ៍ពីក្លឹបមួយចំនួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះជាមួយនឹងក្លឹប Manchester United និង Spurs សុទ្ធដឹងជាក្លឹបដែលបានសម្លឹងឃើញការនាំយករូបគេ។ គិតត្រឹមពេលនេះ Spurs ហាក់មានអាទិភាពជាងគេសម្រាប់កីឡាករវ័យ 27 ឆ្នាំដោយ Fabrizio Romano បានបញ្ជាក់ថាលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមកាលពីសប្តាហ៍មុនមកម្ល៉េះ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែត្រូវមើលថាតើ Brentford សម្រេចចិត្តបែបណាសម្រាប់ការផ្ទេរមួយនេះ បើទោះបីជា Mark Flekken ទើបត្រូវបាននាំមកក៏ដោយ៕
[ Continue reading ]អ្នកចាំទីក្រុមជម្រើសជាតិអាហ្សង់ទីន សរសើរ Garnacho ថាអាចវិវត្តន៍ខ្លួនជា Di Maria បាន
Emiliano Martinez ដែលបានដើរតួយ៉ាងធំក្នុងការធានាជើងឯក World Cup សម្រាប់អាហ្សង់ទីនសង្ឃឹមថាយុវជនវ័យក្មេង Alejandro Garnacho អាចជាអ្នកស្នងតំណែងដ៏សាកសមរបស់កីឡាករ Angel Di Maria នៅក្រុមជម្រើសជាតិ។ Garnacho បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍នៅ Old Trafford ក្នុងអំឡុងពេលដែលត្រូវបានចាត់ទុកថាជាយុទ្ធនាកាដែលអាចកំណត់ជោគវាសនារបស់រូបគេ ហើយអ្នកចាត់ការអាហ្សង់ទីន Lionel Scaloni ក៏មិនបានគិតខុសពីអ្នកគាំទ្រមួយចំនួនដែរ។ កីឡាករវ័យ 18 ឆ្នាំរូបនេះបានលេង 16 នាទីចុងក្រោយនៃការប្រកួតមិត្តភាពទល់នឹងក្រុមអូស្ត្រាលី ដោយបានចូលមកជំនួសកីឡាករដែលអ្នកចាំទីរបស់ក្លិប Aston Villa បានធ្វើការប្រៀបធៀបជាមួយ។ ថ្លែងក្រោយចប់ការប្រកួត Martinez បាននិយាយថា ...
[ Continue reading ]ស្ងាត់ៗ PSG ងាកទៅបើកការពិភាក្សាជាមួយ Mikel Arteta ក្រោយគម្រោងនាំយក Nagelsmann បរាជ័យ
Paris Saint-Germain បានធ្វើការទាក់ទងជាមួយគ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta ជុំវិញការក្លាយជាអ្នកគ្រប់គ្រងរបស់ពួកគេ បន្ទាប់ពីកិច្ចពិភាក្សាជាមួយ Julian Nagelsmann បានដួលរលំពាក់កណ្តាលទី។ សារព័ត៌មាន RMC រាយការណ៍ថាទីប្រឹក្សាកីឡារបស់ PSG លោក Luis Campos បានទាក់ទង Arteta ហើយបាននិយាយជាមួយគាត់អំពីអនាគតនៃការផ្លាស់ប្តូរទៅកាន់ក្លិបយក្សនៃរដ្ឋធានីបារាំង។ បន្ទាប់ពីបានបណ្តេញលោក Christophe Galtier ពីភារកិច្ចរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ PSG ត្រូវបានគេជឿថាមានគម្រោងក្នុងការតែងតាំង Nagelsmann ប៉ុន្តែការពិភាក្សាទាំងនោះបានប្រែក្លាយជាគ្មានន័យនៅដើមសប្តាហ៍នេះ។ Arteta ប្រហែលជាបាននិយាយជាមួយ PSG រួចរាល់ហើយ ...
[ Continue reading ]Messi បង្ហើបពីគម្រោងថ្មីមួយដែលខ្លួនកំពុងរួមចំណែកនៅលើ Instagram
ខ្សែប្រយុទ្ធ Lionel Messi កាលពីពេលថ្មីៗនេះទើបតែបានធ្វើការបង្ហើបជាតម្រុយអំពីគម្រោងថ្មីរបស់ខ្លួន ដោយអាចមានពាក់ព័ន្ធជាមួយនឹងយុទ្ធនាការប្រឆាំងការបំពុលបរិយាកាស។ Messi បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Instagram នូវវីដេអូរបស់ខ្លួនដើរកាត់សមុទ្រខ្សាច់យ៉ាងធំល្វឹងល្វើយ មុនបានទាត់ដបទឹកសុទ្ធដែលអាចចាត់ទុកថាជាប្រភពដ៏ធម្មតាមួយនៃការបំពុលបរិយាកាស។ ជាលទ្ធផល អ្នកគាំទ្រក៏ដូចជាអ្នកដែលបានចុច follow គណនីរបស់គេបានចេញជាការសន្និដ្ឋានថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងតែធ្វើការនៅលើគម្រោងប្រឆាំងការបំពុលបរិយាកាសមួយ។ គួររំលឹកផងដែរថា Messi ពិតជាមានភាពសកម្មជាមួយអំពើសប្បុរសធម៌ ដោយធ្លាប់ធ្វើការជាមួយអង្គការ UNICEF ហើយថែមទាំងមានមូលនិធិផ្ទាល់ខ្លួនថែមទៀតផង ដែលមានឈ្មោះថា មូលនិធិ Lionel Messi។ ទោះជាយ៉ាងណាក្តី នៅតែមិនទាន់មានអ្នកដឹងថាគម្រោងថ្មីមួយនេះនឹងមានការចូលរួមសហការជាមួយអង្គការណានៅឡើយទេ៕
[ Continue reading ]ដំណឹងអាក្រក់សម្រាប់អ្នកគាំទ្រ Man Utd! ម្ចាស់ក្លិបថ្មីនៅតែមិនទាន់អាចសម្រេចបានរហូតដល់ចាប់ផ្តើមរដូវកាលក្រោយ
ដំណើរការនៃការស្វែងរកម្ចាស់ក្លិបថ្មីរបស់ Manchester United នឹងត្រូវអូសបន្លាយពេលកាន់តែវែងឆ្ងាយ ព្រោះម្ចាស់ក្លិបថ្មីនៅតែមិនទាន់អាចសម្រេចបានឡើយរហូតដល់ដើមរដូវកាលក្រោយ។ ក្តីសង្ឃឹមបានបង្កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាតាគឺមានភាពជិតស្និទ្ធ ដោយសារការបញ្ចូលក្រុមហ៊ុន Nine Two UK Holdings Limited របស់មហាសេដ្ឋីកាតា លោក Sheikh Jassim ដែលបង្ហាញនៅលើគេហទំព័រ Companies House របស់រដ្ឋាភិបាលចក្រភពអង់គ្លេស។ ភាពរំភើបត្រូវបានអ្នកគាំទ្របន្ថែមទៀតដោយការប្រកាស YouTube របស់ Rio Ferdinand ថាកិច្ចព្រមព្រៀងជិតមកដល់ ហើយរបាយការណ៍របស់ Reuters ថាក្លឹបកំពុងចរចាជុំវិញពេលវេលាដែលត្រូវសម្រេចទៅលើការដេញថ្លៃរបស់ក្រុមហ៊ុនកាតា។ អ្វីៗប្រែជាស្រពោនទៅវិញ ដោយកាសែត The Times ...
[ Continue reading ]តារាវាយកូនហ្គោល 3 រូបគ្រោងវិនិយោគទិញយក Leeds United
កីឡាករវាយកូនហ្គោល Rickie Fowler បានទទួលស្គាល់ថាលោកនឹងកីឡាករវាយកូនហ្គោល 2 រូបទៀតរំពឺងថានឹងអាចចូលរួមចំណែកក្នុងការទិញយក Leeds United ដែលជាចំណែកនៃការឡើងកាន់តំណែងថ្មីរបស់ក្រុមហ៊ុន 49ers Enterprises។ Leeds បានបញ្ជាក់ថាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីលក់ក្លឹបទៅឱ្យ 49ers Enterprises ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 170 លានផោន រឺ 214 លានដុល្លារ។ ក្រុមម្ចាស់កម្មសិទ្ធិថ្មីត្រូវបានគេជឿថានឹងមានឈ្មោះតារាល្បីមួយចំនួន ដោយ Rickie Fowler បានបង្ហាញថាគាត់ចង់ចូលរួមជាមួយកីឡាករវាយកូនហ្គោល Jordan Spieth និង Justin Thomas ។ ចំណាប់អារម្មណ៍របស់អ្នកទាំងបីលើ Leeds ...
[ Continue reading ]