តារាវាយកូនហ្គោល 3 រូបគ្រោងវិនិយោគទិញយក Leeds United

កីឡាករវាយកូនហ្គោល Rickie Fowler បានទទួលស្គាល់ថាលោកនឹងកីឡាករវាយកូនហ្គោល 2 រូបទៀតរំពឺងថានឹងអាចចូលរួមចំណែកក្នុងការទិញយក Leeds United ដែលជាចំណែកនៃការឡើងកាន់តំណែងថ្មីរបស់ក្រុមហ៊ុន 49ers Enterprises។

Leeds បានបញ្ជាក់ថាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីលក់ក្លឹបទៅឱ្យ 49ers Enterprises ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 170 លានផោន រឺ 214 លានដុល្លារ។ ក្រុមម្ចាស់កម្មសិទ្ធិថ្មីត្រូវបានគេជឿថានឹងមានឈ្មោះតារាល្បីមួយចំនួន ដោយ Rickie Fowler បានបង្ហាញថាគាត់ចង់ចូលរួមជាមួយកីឡាករវាយកូនហ្គោល Jordan Spieth និង Justin Thomas ។ ចំណាប់អារម្មណ៍របស់អ្នកទាំងបីលើ Leeds គឺកើតឡើងដោយសារលោក Billy Foster ដែលជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្លឹប។

Rickie បានប្រាប់ Sky Sports ថា “មានក្រុមដែលកំពុងឆ្ពោះទៅមុខជាមួយនឹងការចូលរួមជាមួយ Leeds ។ ខ្លួនខ្ញុំផ្ទាល់ J.T. និង Jordan អាចនឹងក្លាយជាផ្នែកមួយនៃវា។ វា​ល្អ​ណាស់​ដែលយើងអាច​មាន​ឱកាស​ទាំង​នោះ។ ខ្ញុំដឹងថាយើងកំពុងស្វែងរកវា។ ពួកយើងនឹងរីករាយប្រសិនបើយើងក្លាយជាផ្នែកមួយរបស់វា។ បើមិនដូច្នោះទេ យើងនឹងបន្តតាមដានស្ថានការណ៍ Leeds ដើម្បីមើលថាតើយើងអាចជួយ Billy បានទេ”