Emiliano Martinez ដែលបានដើរតួយ៉ាងធំក្នុងការធានាជើងឯក World Cup សម្រាប់អាហ្សង់ទីនសង្ឃឹមថាយុវជនវ័យក្មេង Alejandro Garnacho អាចជាអ្នកស្នងតំណែងដ៏សាកសមរបស់កីឡាករ Angel Di Maria នៅក្រុមជម្រើសជាតិ។

Garnacho បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍នៅ Old Trafford ក្នុងអំឡុងពេលដែលត្រូវបានចាត់ទុកថាជាយុទ្ធនាកាដែលអាចកំណត់ជោគវាសនារបស់រូបគេ ហើយអ្នកចាត់ការអាហ្សង់ទីន Lionel Scaloni ក៏មិនបានគិតខុសពីអ្នកគាំទ្រមួយចំនួនដែរ។ កីឡាករវ័យ 18 ឆ្នាំរូបនេះបានលេង 16 នាទីចុងក្រោយនៃការប្រកួតមិត្តភាពទល់នឹងក្រុមអូស្ត្រាលី ដោយបានចូលមកជំនួសកីឡាករដែលអ្នកចាំទីរបស់ក្លិប Aston Villa បានធ្វើការប្រៀបធៀបជាមួយ។

ថ្លែងក្រោយចប់ការប្រកួត Martinez បាននិយាយថា “គាត់ជាក្មេងដែលបន្ទាបខ្លួនណាស់ គាត់មកធ្វើការ គាត់មិននិយាយច្រើន គាត់មកដោយអន្ទះសារចង់លេង គាត់ជាតារាតូចមួយ សង្ឃឹមថាពួកយើងនឹងជួយកែទម្រង់គាត់ និងគាត់ក្នុងនាមជាកីឡាករអាជីពមួយរូប។ អ្វីដែលពិសេសនោះគឹ រូបគេបានផ្តល់ឱ្យយើងនូវគុណភាពជាច្រើនដូច Angel Di Maria”៕