David Raya ស្នើរ Brentford ឱ្យបើកផ្លូវសម្រាប់ការចាកចេញ ក្រោយលេចលឺថាបានព្រមព្រៀងជាមួយ Tottenham

អ្នកចាំទី David Raya បានធ្វើការស្នើរសុំឱ្យក្លិបបាល់ទាត់ Brentford បើកភ្លើងខៀវអនុញ្ញាតឱ្យរូបគេចាកចេញ ចំពេលដែលដែលរបាយការណ៍ជាច្រើនបានអះអាងថារូបគេបានព្រមព្រៀងនូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspurs រួចរាល់។

អ្នកចាំទីរូបនេះបានទទួលការចាប់អារម្មណ៍ពីក្លឹបមួយចំនួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះជាមួយនឹងក្លឹប Manchester United និង Spurs សុទ្ធដឹងជាក្លឹបដែលបានសម្លឹងឃើញការនាំយករូបគេ។ គិតត្រឹមពេលនេះ Spurs ហាក់មានអាទិភាពជាងគេសម្រាប់កីឡាករវ័យ 27 ឆ្នាំដោយ Fabrizio Romano បានបញ្ជាក់ថាលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមកាលពីសប្តាហ៍មុនមកម្ល៉េះ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែត្រូវមើលថាតើ Brentford សម្រេចចិត្តបែបណាសម្រាប់ការផ្ទេរមួយនេះ បើទោះបីជា Mark Flekken ទើបត្រូវបាននាំមកក៏ដោយ៕