តារាឆ្នើមរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានបង្ហាញពីមហិច្ឆតារបស់គាត់ក្នុងការដើរតាមគន្លង Lionel Messi និងចូលរួមជាមួយក្លឹបនៃលីកបាល់ទាត់កំពូលអាមេរិក Major League Soccer នាពេលអនាគត។

បន្ទាប់ពីការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Messi ថាគាត់នឹងចូលរួមជាមួយក្លឹប Inter Miami Griezmann បានបង្ហាញពីបំណងចង់ផ្លាស់ទៅសហរដ្ឋអាមេរិកផងដែរ។ កីឡាករទាំងពីរធ្លាប់លេងជាមួយគ្នានៅ Barcelona មួយរយៈ ហើយទោះបីជា Griezmann នៅតែមានគម្រោងទៅលេងនៅអឺរ៉ុបមួយរយៈក៏ដោយ ក៏គាត់អាចមើលឃើញការទាក់ទាញនៃការលេងនៅសហរដ្ឋអាមេរិកនៅពេលណាមួយនាពេលអនាគតដែរ។

នៅពេលដែលត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីលទ្ធភាពនៃការផ្លាស់ទៅលេងនៅអាមេរិកកំឡុងសន្និសីទកាសែត ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានឆ្លើយតបទៅវិញដោយមិនលាក់លៀមថា “វាជាក្តីស្រម៉ៃមួយរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យវាជាកាលះទេសះមួយដែលល្អបំផុតនៅពេលដែលវាកើតឡើង តែវាប្រាកដជាគោលដៅមួយសម្រាប់ខ្ញុំនៅពេលអនាគតខាងមុខ”៕